៦ ឃ្លាត្រូវទន្ទេញឲ្យចាំ បើសិនជាអ្នកចង់ក្លាយជាមនុស្សស្រីដែលរឹងមាំ និង មានគោលជំហរច្បាស់លាស់លើជីវិតខ្លួនឯង

Vachana-Website-Life-Carrier-Ad-5

មនុស្សស្រីដែលរឹងមាំ និង មានគោលជំហរផ្ទាល់ខ្លួន តែងតែឆ្លងកាត់រឿងជាច្រើនដែលអ្នកអាចនឹងនឹកស្មានមិនដល់ ប៉ុន្តែទោះជាយ៉ាងណាបើសិនជាអ្នកចង់ក្លាយជានារីម្នាក់ដែលខ្លាំង និង ម្ចាស់ការលើជីវិតខ្លួនឯងបានអ្នកត្រូវចាំឃ្លាទាំង ៦ នេះ ៖

១. កុំសន្យានៅពេលអ្នកសប្បាយចិត្ត ហើយកុំធ្វើការសម្រេចចិត្តនៅពេលអ្នកខឹង

អារម្មណ៍ ខឹង និង សប្បាយចិត្ត គឺខុសគ្នា ដូចនេះមុនធ្វើអ្វីមួយត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះអារម្មណ៍របស់មនុស្សស្រី គឺឡើងចុះ ដូចនេះ កុំឱ្យអារម្មណ៍របស់អ្នកប៉ះពាល់ដល់ជម្រើសរបស់អ្នក ព្រោះអ្នកអាចនឹងស្តាយក្រោយក៏ថាបាន។

២. ត្រូវ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ជានិច្ច ទោះ​ជា​ពួកគេ​បាន​ធ្វើ​បាប​អ្នក​ក៏​ដោយ

អ្នកត្រូវចាំថា អាកប្បកិរិយារបស់អ្នក ឆ្លុះបញ្ចាំងពីចរិតរបស់អ្នក មិនមែនចរិតរបស់ពួកគេនោះទេ ដូចនេះអ្នកមិនត្រូវឲ្យខ្លួនឯងក្លាយជាមនុស្សដូចពួកគេឡើយ។

៣. រស់នៅក្នុងជីវិតរបស់អ្នកដូចដែលអ្នកចង់បាន

កុំជ្រើសរើសវិជ្ជាជីវៈ ឬដៃគូជីវិតដោយផ្អែកលើអ្វីដែលអ្នកផ្សេងទៀតចង់បាន ត្រូវមានគោលជំហរជារបស់ខ្លួនឯង និង ស្វែងរកជីវិតដែលអ្នកចង់រស់នៅយ៉ាងពិតប្រាកដ។

៤. ស្វែងរកសុភមង្គលនៅពេលអ្នកនៅម្នាក់ឯង

ចង់រឹងមាំ និង ខ្លាំងជាងមុន អ្នកត្រូវជម្នះអារម្មណ៍ឯកាឲ្យបានជាមុនសិន ហើយចាប់ផ្តើមធ្វើឲ្យខ្លួនឯងមានក្តីសុខជាមួយពេលវេលារបស់អ្នក ត្រូវចាំថាភាពឯកាបង្រៀនអ្នកឲ្យកាន់តែរឹងមាំ។

៥. រាប់អានមនុស្សដែលជួយអ្នកឲ្យរីកចម្រើន

ចង់ឲ្យជីវិតអ្នកកាន់តែរឹងមាំ ត្រូវកាត់ចោលមនុស្សដែលនាំអ្នកឲ្យជួបតែបញ្ហា ប៉ុន្តែត្រូវអរគុណមនុស្ស ដែលស្រលាញ់អ្នក គាំទ្រអ្នក  និង ជម្រុញអ្នកឱ្យក្លាយជាមនុស្សល្អ ដើម្បីឲ្យអ្នកទៅដល់ភាពជោគជ័យដែលអ្នកចង់បាន។

៦. ចំណាយពេលខ្លះជារៀងរាល់ថ្ងៃសម្រាប់ខ្លួនអ្នក

ការចំណាយពេលជាមួយខ្លួនឯង និង ធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្ត អាចជាយូហ្គា ការតុបតែងមុខ ចម្អិនអាហារ និង អានសៀវភៅដែលអ្នកចូលចិត្ត គឺជារឿងមួយដែលអ្នកគួរធ្វើ ដើម្បីផ្តល់ក្តីសុខដល់ខ្លួនឯង ដោយមិនចាំបាច់ឲ្យអ្នកដទៃផ្តល់ឲ្យអ្នកឡើយ។

ចង់ឈរលើគោលជំហររបស់ខ្លួនឯងដោយរឹងមាំ មិនមែនជាការងាយនោះទេ ព្រោះអ្នកត្រូវឆ្លងកាត់រឿងដែលឈឺចាប់ និង មុខរបួសជាច្រើន ដើម្បីឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលខ្លាំង និង ក្លាហានជាងពីមុន ហើយចំណុចទាំងអស់នេះសុទ្ធតែជាឃ្លាដែលអាចឲ្យអ្នកពង្រឹងឲ្យជីវិតអ្នកកាន់តែប្រសើរឡើងបាន។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង