អ្នកទាំងអស់គ្នាដែលកត់សម្គាល់អត់ថា មនុស្សពូកែអៀនពេលខ្លះនិយាយច្រើន ពេលខ្លះបែរជាអត់ហ៊ាននិយាយអ្វីទៅវិញ។ ចង់ដឹងថា តើការពិតអ្វីខ្លះដែលបង្ហាញខាងក្រោមនេះ ៖
១. និយាយច្រើនតែនៅក្នុងតែ FB chat
ពួកគេនិយាយច្រើនជាមួយអ្នក តែនៅក្នុងតែ FB chat ឬបណ្តាញសង្គមផ្សេងៗ ប៉ុន្តែ ពេលជួបនៅក្រៅបែរជាអៀនមិនសូវនិយាយលះដូចក្នុង chat អីសោះ។
២. មិនសូវហ៊ានសម្លឹងនរណាម្នាក់ចំ
មនុស្សអៀនច្រើន គឺមិនដែលនរណាម្នាក់ចំៗនោះទេ តែចូលចិត្តមើលបែបស្រដៀងភ្នែកទៅវិញ។ លើសពីនេះ ឲ្យតែពួកេសម្លឹងចំភ្នែក គឺដឹងតែសើច ឬមានកាយវិការប្រកាច់តិចៗតែម្តង។
៣. គេនិយាយបាញ់តិចមុខក្រហមភ្លាម
មនុស្សដែលពូកែអៀនហាស គឺឆាប់រំជួលចិត្តណាស់ ឲ្យតែនរណាម្នាក់និយាយចំណុចអីបន្តិចមុខចាប់ផ្តើមក្រហមភ្លាម។ ម្យ៉ាងទៀត ពួកគេតែងតែឱនមុខចុះ គ្រប់ពេលមាននរណាម្នាក់ព្យាយាមបាញ់ចំណុចអ្វីមួយ។
តាមពិតទៅនៅមានចំនុចជាច្រើនទៀត ដែលមនុស្សអៀនច្រើនតែងតែធ្វើមិនដឹងខ្លួន ប្រហែលជាគេអាចចូលចិត្តនៅម្នាក់ឯង ឬពេលខ្លះពួកគេនិយាយច្រើនខុសពីធម្មតា។ ដូច្នេះហើយ បានជាពេលខ្លះយើងអាចសង្កេតឃើញថា ពេលខ្លះពួកគេគឺក្លាហាន និង ពេលខ្លះទៀតបែរជាខ្លាចអ្វីមួយទៅវិញ។