កុំពន្យាពេល សាកធ្វើរឿងទាំងនេះ បើចង់ក្លាយជាមនុស្សស្រីជោគជ័យ និងឯករាជ្យម្នាក់

Vachana-Website-Life-Carrier-Ad-5

ដើម្បីក្លាយជាមនុស្សស្រីជោគជ័យ អ្នកត្រូវបង្កើតទម្លាប់ល្អៗ ដែលនឹងជួយអ្នកឱ្យសម្រេចបាននូវ ផែនការដែលអ្នកបានរៀបចំទុកមុន។ លើសពីនេះ អ្នកត្រូវដឹងថា ភាពជោគជ័យមិនមែនកើតឡើងតែមួយយប់នោះទេ ដូចនេះត្រូវខិតខំប្រឹងប្រែង និងព្យាយាមជាមួយឆ្លាតវៃរបស់អ្នក។ ដូចនេះ សាកល្បងធ្វើរឿងទាំងនេះ ដើម្បីក្លាយជាមនុស្សស្រីឯករាជ្យលើជីវិតផ្ទាល់ខ្លួន ៖

១. ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីឱ្យមានថាមពល និងអារម្មណ៍ល្អ

ស្ត្រីជោគជ័យគ្រប់រូប សុទ្ធតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់បួនដងក្នុងមួយសប្តាហ៍។ ការធ្វើលំហាត់ប្រាណ មិនថាដោយការទៅកន្លែងហាត់ប្រាណ ហែលទឹក រត់ ឬធ្វើ Pilates នោះទេ វាជារឿងសំខាន់សម្រាប់ស្ត្រីជោគជ័យ ព្រោះវាជួយជំរុញអារម្មណ៍របស់ពួកគេ និងជំរុញពួកគេឱ្យចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងផ្នត់គំនិតវិជ្ជមាន។

២. អានសៀវភៅយ៉ាងហោចណាស់ប្រាំទំព័រជារៀងរាល់ព្រឹកមុនពេលធ្វើការ

ការអានពេលព្រឹក ពេលយប់ ឬ មុនពេលធ្វើដំណើរទៅធ្វើការ គឺជាទម្លាប់ដ៏សំខាន់បំផុតមួយរបស់ស្ត្រីជោគជ័យ ព្រោះការអានជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ជាច្រើនដល់ការចងចាំ និង សកម្មភាពខួរក្បាល។

៣. គេងយ៉ាងហោចណាស់ប្រាំពីរម៉ោងរៀងរាល់យប់

ការគេងមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជាអារម្មណ៍របស់អ្នក។មនុស្សស្រីជោគជ័យភាគច្រើនប្រកាន់ខ្ជាប់នូវកាលវិភាគនៃការគេង និងជៀសវាងការងងុយគេងពេលរសៀល ឬ ពេលកំពុងធ្វើការ។

៤. លើកទឹកចិត្តខ្លួនឯងពេលព្រឹកដើម្បីចាប់ផ្តើមថ្ងៃថ្មី

ការលើកទឹកចិត្ត ជាផ្នែកសំខាន់មួយនៃទម្លាប់របស់មនុស្សស្រីជោគជ័យ ដោយវាជួយឱ្យនាងចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងភាពរំជើបរំជួល ភាពវិជ្ជមាន និងជាមួយនឹងការលើកទឹកចិត្តត្រឹមត្រូវដើម្បីធ្វើសកម្មភាព ឲ្យសម្រេចបាននូវគោលដៅប្រចាំថ្ងៃរបស់នាង។ ដូចនេះ ការលើកទឹកចិត្ត គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ហាញពីភាពជោគជ័យនៃថ្ងៃថ្មីមួយ។

៥. ធ្វើការស្រាវជ្រាវ និង សិក្សាទៅលើអ្វីដែលមិនច្បាស់

ការចង់ដឹងចង់ឃើញ និង ធ្វើការស្រាវជ្រាវជារៀងរាល់ថ្ងៃ គឺជាអ្វីដែលជួយអ្នកឱ្យក្លាយជាមនុស្សជោគជ័យ និងមានឆ្លាតវៃ។

៦. ស្វែងរកដំណោះស្រាយ មិនមែនគេចវៀស

ស្ត្រីជោគជ័យមិនផ្តោតលើបញ្ហានាំឲ្យស្មុគស្មាញនោះទេ ប៉ុន្តែ ខួរក្បាលរបស់ពួកគេ ផ្តោតលើដំណោះស្រាយជាសំខាន់វិញ ។ ប្រសិនបើមានការរអាក់រអួល ឬឧបសគ្គអ្វីមួយកើតឡើង នោះនាងមិនគិតពីបញ្ហាឡើយ ព្រមទាំងរកវិធីដំណោះស្រាយជាច្រើន ដើម្បីជម្នះនូវបញ្ហាទាំងនោះ។

ដូចនេះ ទម្លាប់ល្អគឺ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកែលម្អជីវិតរបស់អ្នក និងដើម្បីសម្រេចបាននូវគោលដៅរបស់អ្នកឱ្យបានឆាប់រហ័ស។  បន្ថែមពីនេះ ដើម្បី​រស់នៅ​តាម​របៀប​រស់នៅ​ ដែល​អ្នក​ចង់​បាន អ្នក​ត្រូវ​បណ្តុះ​ទម្លាប់​ល្អៗ និង​ទាមទារឲ្យខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់សិន ទើបអាចធ្វើជាមនុស្សស្រីម្នាក់ដែលអាចឈរលើភាពឯករាជ្យរបស់ខ្លួនបាន ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង