ជីវិតកើតមកមានតែម្តងប៉ុណ្ណោះ ខំរៀន ប្រឹងធ្វើការ រកលុយ ថែខ្លួន និងសម្រស់ឲ្យបានល្អ ចំណែកជីវិតគូរ គឺជារឿងដែលតាមមកពីក្រោយប៉ុណ្ណោះ។
អ្នកអាចក្រឡេកមកមើលតារាស្រីល្បីៗទាំងនេះបាន ដែលពេលខ្លះមនុស្សស្រីជោគជ័យ ភាពច្រើនពួកគាត់រៀបការនៅវ័យចាប់ពីខ្ទង់លេខ ៣ទៅ នេះមិនមែនគាត់មិនខ្វល់ពីរឿងរៀបការនោះទេ តែមកពីគាត់ជាមនុស្សមានភាពជឿជាក់ ឯករាជ្យ ពូកែ ហើយរវល់គិតរឿងការងាររកលុយដើម្បីបំពេញក្ដីសុខខ្លួនឯងជាមុនសិន រៀបការមុនឬក្រោយ មិនអាចកំណត់បានថា មួយណាល្អ មួយណាមិនល្អនោះទេ វាអាស្រ័យទៅលើការគិត ការប្រព្រឹត្តរបស់អ្នក និងដៃគូររបស់អ្នក កុំតម្រូវចិត្តអ្នកដទៃ សុភមង្គលរបស់អ្នកមិនស្ថិតនៅលើមាត់ពួកគេនោះទេ។
មួយវិញទៀត មនុស្សស្រីដែលមានរឿងលែងលះ ក៏មិនមែនសុទ្ធតែមកពីគាត់ជោគជ័យពេក និងចង់ជាន់ប្តីខ្លួនឯងនោះទេ អាចមើល Song Hye Kyo បាន ក្រោយលែងលះ ខាងប្រុសមានប្រពន្ធថ្មីមានកូន តែគាត់នៅ single ដដែល ហើយជីវិតប្រចាំថ្ងៃវិញ គឺសាមញ្ញៗជាមួយនឹងសត្វចិញ្ចឹមរបស់គាត់ ស្រឡាញ់សុខភាព និងមើលថែសម្រស់របស់ខ្លួនឯងជានិច្ច អាយុ ៤១ឆ្នាំមែន តែ ១៨សុំខ្មាស់។
ចាំថា ភាពបរាជ័យនឹងជីវិតស្នេហា មិនអាចធ្វើឲ្យអ្នកទន់ខ្សោយនោះទេ មើលតែតារាស្រីរូបនេះទៅ គាត់បែរជារឹងមាំជាងមុន ធ្វើជាគំរូដល់អ្នកគាំទ្រ និងមនុស្សស្រីដ៏ទៃទៀត ថាអ្វីៗគឺស្ថិតនៅលើការគិត និងទង្វើររបស់យើងខ្លួនឯង គិតនិងធ្វើតែអំពើរល្អទៅ នោះយើងនឹងជួបតែរឿងល្អៗ។