ក្នុងជីវិតមនុស្សម្នាក់ៗគ្មាននរណាគេចពីបញ្ហាបាននោះទេ តែរឿងខ្លះបើយើងចៀសបាន កុំធ្វើបានវាក៏នឹងនាំរឿងល្អមកក្នុងជីវិតយើងដូចគ្នា។ ខាងក្រោមជារឿង ៧យ៉ាង បើមនុស្សស្រីកុំធ្វើ វានឹងជួយឲ្យនាងធូរស្រាលចិត្ត និងស្រស់ស្រាយ។
១. កុំធ្វើជាមនុស្សស្រីដែលរអ៊ូរទាំច្រើន រករឿងច្រើន
២. កុំធ្វើជាមនុស្សស្រីដែលមិនហ៊ានតតាំងនឹងរឿងត្រឹមត្រូវ ហើយឲ្យគេជាន់បានតាមចិត្ត
៣.កុំធ្វើជាមនុស្សស្រីដែលមានរឿងអីទ្រគោះបោះបោក ស្រែកជំទាលបែកបំពង់ក ដោយមិនស្តាប់ហេតុផលមុន
៤.កុំធ្វើជាមនុស្សស្រីដែលសូញសាញច្រើន ស្ទាក់ស្ទើ គ្មានម្ចាស់ការលើខ្លួនឯង
៥.កុំធ្វើជាមនុស្សស្រីដែលចូលចិត្តប្រជុំគ្នានិយាយដើមគេ ទាំងមិនព្រមអភិវឌ្ឍខ្លួនឯងជាមុនសិន
៦.កុំធ្វើជាមនុស្សស្រីដែលនិយាយតែពីបញ្ហា តែមិនព្រមរកដំណោះស្រាយ ហើយតែងតែបន្ទោសអ្នកដទៃ
៧.កុំឈប់ស្អាត ទោះយ៉ាងណាក៏ត្រូវស្រឡាញ់ខ្លួន ព្រោះពេលយើងស្អាតយើងខ្លួនឯងក៏សប្បាយចិត្ត
រឿងល្អៗគួរតែប្រកាន់យក រឿងអាក្រក់ក៏បោះវាចោលទៅ ព្រោះជីវិតនេះមិនគួរមានសម្ពាធ មិនគួរតឹងតែង មិនគួរសោះកក្រោះនោះទេ៕