ទង្វើខ្លះនៅក្នុងស្ថានភាពមួយចំនួន អ្នកគួរតែចេះប្រយត្ន័ និង មិនគួរព្រងើយកន្តើយឡើយ ហើយគួរតែជៀសវាងជាចាំបាច់។ ខាងក្រោមនេះ ជារឿង៥យ៉ាងដែលអ្នកមិនគួរមើលរំលងឡើយ ៖
១. កុំជឿសម្តីនរណា ដោយលែងចេះបែកចែកខុស ឬត្រូវ
ក្នុងជីវិត និង សង្គមបច្ចុប្បន្ន មនុស្សចូលចិត្តសម្តែងណាស់ ដូចនេះអ្នកកុំសូវទុកចិត្តលើនរណាម្នាក់ដោយងងឹតងងល់ ព្រោះអាចធ្វើឲ្យអ្នកឈឺចាប់ និង ខកចិត្តនៅថ្ងៃណាមួយ។
២. កុំចែករំលែកអាថ៌កំបាំងរបស់ខ្លួនទៅកាន់នរណាម្នាក់
មនុស្សមានពេលត្រូវគ្នានិងឈ្លោះគ្នា ទោះជាមនុស្សអ្នកទុកចិត្តខ្លាំងប៉ុណ្ណាក៏នៅតែអាចចាក់អ្នកពីក្រោយបាន។ ដូច្នេះ ប្រសិនបើអ្នកយកអាថ៍កំបាំង និង ភាពទន់ខ្សោយរបស់ខ្លួន ទៅប្រាប់នរណាម្នាក់ មិនខុសពីបិទផ្លូវនិង ចាក់ខ្លួនឯងនោះទេ។
៣. កុំរំពឹងលើនរណាម្នាក់ដែលបានត្រឹមនិយាយ តែមិនដែលធ្វើបាន
ការរំពឹងតែងតែមាន ប៉ុន្តែត្រូវមើលលើមនុស្សផងដែរ ព្រោះមនុស្សខ្លះពូកែអួត ពូកែនិយាយ ពូកែសម្តី ប៉ុន្តែសកម្មភាពគឺសូន្យ មិនសមឲ្យអ្នកផ្ញើក្តីសង្ឃឹមលើនោះទេ។
៤. កុំព្រងើយកន្តើយចំពោះឪពុកម្តាយ ក្រុមគ្រួសារ និង ចំពោះមិត្តភក្តិរបស់អ្នក
នៅពេលដែលអ្នកមានបញ្ហា គឺមិនដែលមានអ្នកដទៃមកលូកដៃជួយអ្នកនោះទេ គឺមានតែគ្រួសារ និង មិត្តភក្តិប៉ុណ្ណោះដែលព្យាយាមហុចដៃឲ្យអ្នកកាន់ ព្រមទាំងនៅក្បេរ និង លើកទឹកចិត្តអ្នក។
៥. កុំបង្អាប់រឿងមិនល្អរបស់អ្នកដទៃ ដើម្បីតែអារម្មណ៍សប្បាយ
កុំយករឿងអាម៉ាសរបស់អ្នកដទៃមកធ្វើជាប្រធានបទសើចសប្បាយ ព្រោះអាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់គេ ទោះជាអ្នកគិតថាគ្រាន់តែជាការលេងសើចក៏ដោយ។
សរុបមករឿងមួយចំនួនមើលទៅសាមញ្ញទេ ប៉ុន្តែអាចមានផលប៉ះពាល់នៅពេលដែលអ្នកធ្វើ វា ដូចនេះបើជៀសវាងបានគួរតេជៀសវាង ព្រោះអាចធ្វើឲ្យអ្នកស្តាយក្រោយនៅថ្ងៃមួយ។