ចង់ឲ្យខ្លួនឯងសប្បាយចិត្ត និង ប្រសើរជាងមុន ឈប់​ប្រាប់​ខ្លួន​ឯងនូវឃ្លាទាំងនេះ

Vachana-Website5-Life-Carrier-Ad

មនុស្សជាច្រើនចង់ឲ្យខ្លួនឯងរស់នៅដោយភាពរីករាយ និង សប្បាយចិត្ត ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃបែរជាធ្វើរឿងមួយចំនួនដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តទៅវិញ។ ចង់ឲ្យខ្លួនឯងសប្បាយចិត្តត្រូវចាំថា ឈប់និយាយឃ្លាទាំងនេះទៅកាន់ខ្លួនឯងទៀត ​៖

១. អ្នកមិនអាចធ្វើវាបានទេ

នេះជាពាក្យមួយដែលអ្នកអាចនិយាយប្រាប់ខ្លួនឯងជាញឹកញាប់ ដូចនេះល្មមដល់ពេលឈប់ប្រាប់ខ្លួនឯងនូវឃ្លាទាំងនេះហើយ ព្រោះនៅពេលដែលអ្នកនិយាយបែបនេះប្រៀបដូចជាបំបាក់ទឹកចិត្តខ្លួនឯងដោយមិនដឹងខ្លួន។

២. អ្នកមិនសមនឹងទទួលបានវា

ឈប់និយាយប្រាប់ខ្លួនឯងថា អ្នកមិនសមទទួលបានរឿងល្អៗ និង របស់ល្អទៀតទៅព្រោះ ការនិយាយបែបនេះ គ្មានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ មានតែធ្វើឲ្យអ្នកបន្ទោសខ្លួនឯងថែមទៀត ដូច្នេះត្រូវប្រាប់ខ្លួនឯងថា គ្រប់យ៉ាងដែលអ្នកទទួលបានគឺ សក្តិសមហើយ។

៣. អ្នកមិនល្អគ្រប់គ្រាន់

ត្រង់ចំណុចនេះ ត្រូវចាំថាគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ ដូច្នេះ ត្រូវដឹងពីចំណុចដែលខ្លួនឯងខ្វះខាត ហើយចាប់ផ្តើមបំពេញវាម្តងបន្តិចៗ ជាជាងមកអង្គុយគិតថា អ្នកមិនល្អគ្រប់គ្រាន់សម្រាប់នរណាម្នាក់។

៤. អ្នកជាមនុស្សគ្មានបានការ

ឈប់បន្ទោសខ្លួនឯង ដោយសារតែអ្នកទទួលការបរាជ័យម្តង ឬ​ពីរដង ត្រូវចាំថាជីវិតដែលរឹងមាំ និង ជោគជ័យ គឺឆ្លងកាត់ការបរាជ័យរាប់មិនអស់ ដូចនេះ កុំគិតថាខ្លួនឯងគ្មានបានការ ដរាបណាអ្នកមិនទាន់ព្យាយាមអស់ពីសមត្ថភាពដែលខ្លួនមាន។

ពាក្យខ្លះស្តាប់មើលទៅធម្មតាទេ ប៉ុន្តែធ្វើឲ្យអ្នកបាក់ទឹកចិត្ត និង បន្ទោសខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃបាន ដូច្នេះបញ្ឈប់ទម្លាប់និយាយប្រាប់ខ្លួនឯងបែបនេះទៀតទៅ  បើចង់ឲ្យខ្លួនឯងសប្បាយចិត្ត និង រីករាយជាងមុន។ លើសពីនេះ កុំព្យាយាមបំបាក់ទឹកចិត្តខ្លួនឯង ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យច្រើនទោះបីជាគ្មានអ្នកណានៅក្បែរអ្នកក៏ដោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង