ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នកអាចជួយអ្នកឱ្យប្រសើរឡើងនូវទំនាក់ទំនង កសាងទំនុកចិត្តរបស់អ្នក និងបង្កើនឱកាសរបស់អ្នក។ លើសពីនេះ វាជារឿងសំខាន់ក្នុងការ ឆ្លុះបញ្ចាំងខ្លួនឯង និងគោលដៅរបស់អ្នក។ នៅក្នុងអត្ថបទនេះ ជាជំហានក្នុងការកែលម្អចំណុចខ្សោយ ដែលអ្នកអាចអនុវត្តតាមដើម្បីបង្កើនសមត្ថភាពរបស់អ្នក និងយកឈ្នះលើចំណុចខ្វះខាតផ្ទាល់ខ្លួន ៖
១. កំណត់កន្លែងដែលអ្នកចង់កែលម្អ
ជំហានដំបូងដើម្បីកែលម្អភាពទន់ខ្សោយរបស់អ្នក គឺត្រូវកំណត់ថាតើចំណុចខ្សោយទាំងនោះជាអ្វី ហើយអ្នកចង់ផ្លាស់ប្តូរត្រង់ណាខ្លះ? ជួនកាលអ្នកអាចមិនដឹងពីចំណុចដែលខ្លួនឯងខ្វះខាត ដូចនេះអ្នកអាចសុំយោបល់ពីមនុស្សដែលអ្នកទុកចិត្ត ដើម្បីឲ្យគេបង្ហាញប្រាប់អ្នក និងងាយស្រួលឲ្យអ្នកបំពេញ កន្លែងដែលអ្នកចង់ឃើញខ្លួនឯងរីកចម្រើនជាងមុន។
២. កត់ត្រាគោលដៅរបស់អ្នក
មធ្យោបាយដ៏ល្អបំផុត ដើម្បីឈានទៅរកភាពប្រសើរឡើងនោះ គឺត្រូវកំណត់គោលដៅសម្រាប់ខ្លួនអ្នក មិនថា ធំ ឬ តូចឡើយ។ អ្វីដែលសំខាន់គិតពីភាពប្រសើរឡើង ហើយស្រមៃថាអ្នកចង់ទៅកន្លែងណាក្នុងរយៈពេលមួយខែ ឬ មួយឆ្នាំទៅមុខ។ ដូច្នេះ ត្រូវរៀបចំកិច្ចការរបស់អ្នក ជាជំហានតូចៗ ដែលអាចកាន់តែងាយស្រួលក្នុងការសម្រេចបាននូវគោលលដៅរបស់អ្នក។
៣. សុំជំនួយ
ការសុំជំនួយមិនមែនបញ្ជាក់ថាអ្នកអន់ ឬ ទន់ខ្សោយឡើយ ក្នុងករណីអ្នកមិនមានទំនុកចិត្តក្នុងការធ្វើអ្វីមួយ និងភ័យខ្លាចក្នុងការសាងកំហុស អ្នកអាចសុំជំនួយពីមនុស្សដែលមានបទពិសោធន៍មុនអ្នក ព្រោះ ពេលខ្លះគេអាចផ្តល់ដំបូន្មានដ៏មានតម្លៃ អំពីរបៀបកែលម្អ ឬបង្កើនទំនុកចិត្តដល់អ្នក។ លើសពីនេះ នេះអាចជាមធ្យោបាយដ៏ល្អក្នុងការពង្រឹងជំនាញ និងបំបាត់ភាពភ័យខ្លាចរបស់អ្នកផងដែរ។
៤. បង្កើតឱកាសសិក្សាស្រាវជ្រាវឲ្យបានច្រើន
សិក្សាស្រាវជ្រាវ ពេលខ្លះជួយអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកក៏ថាបាន ដូចនេះព្យាយាមរៀនឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដូចជា អានសៀវភៅ បង្កើតទម្លាប់ថ្មីៗ ដើម្បីបណ្តុះផ្នត់គំនិតអ្នកឲ្យបានច្រើន និង ស្រាវជ្រាវពីអ្វីដែលចាំបាច់ក្នុងការជួយអ្នកឲ្យប្រសើរឡើងក្នុងការធ្វើឲ្យធ្វើឲ្យចំណុចខ្សោយរបស់អ្នក អាចកែប្រែម្តងបន្តិចៗបាន។
៥. អនុវត្តយុទ្ធសាស្រ្តថ្មី
បើសិនជាអ្នកចង់កែភាពទន់ខ្សោយរបស់អ្នកឲ្យបានប្រសើឡើង អ្នកកុំទម្លាប់ឲ្យខ្លួនឯងធ្វើសកម្មភាពដដែលៗ ត្រូវរៀនពីអ្វីថ្មី សម្រាប់ជួយអ្នកឲ្យកាន់តែទៅមុខដោយរលូន។ ម្យ៉ាងទៀត បើវិធីសាស្ត្រខ្លះគ្មានបានផលសម្រាប់អ្នកទេ អ្នកគួរតែកាត់ចេញពីផែនការរបស់អ្នកហើយសាកល្បងអនុវត្តយុទ្ធសាស្ត្រថ្មីរបស់អ្នក។
ចង់ឲ្យខ្លួនឯងទៅមុខបានត្រូវដឹងពីភាពខ្សោយរបស់ខ្លួនឯង មិនតែប៉ុណ្ណោះ ដើម្បីចង់ពង្រឹងសមត្ថភាពរបស់អ្នកឲ្យខ្លាំង ត្រូវកត់ត្រាគោលដៅរបស់អ្នកហើយចាប់ផ្តើមអនុវត្តម្តងបន្តិចៗ។ បន្ថែមពីនេះ ព្យាយាមកែទម្លាប់មិនល្អរបស់អ្នកចេញ និង ចាប់ផ្តើមបង្កើតទម្លាប់អានសៀវភៅ ស្រាវជ្រាវ ទើបធ្វើឲ្យអ្នកអាចកែប្រែចំណុចខ្សោយរបស់អ្នកបាន និង បន្តទៅមុខបាន។
បញ្ចេញមតិយោបល់