ជាមនុស្សស្រី ត្រូវក្លាហានក្នុងការរស់ជាខ្លួនឯង និងស្វែងរកក្តីស្រមៃសម្រាប់ខ្លួនឯង

Adobe_Express_20220917_1201050_1

មនុស្សស្រី…..

ពេលខ្លះនាងបានបាត់ភាពជឿជាក់លើខ្លួនឯង ដោយសារនាងមិនមានស្បែកស មុខទន់ រលោង រូបរាង ស្រឡូនស្អាត។ដោយសាររូបរាងខាងក្រៅ នាងចាប់ផ្ដើមកប់ខ្លួនឯង លែងហ៊ានប្រឈមមុខជាមួយពិភពខាងក្រៅ។ ភាពអស្ចារ្យខាងក្នុងរបស់នាងពេលខ្លះត្រូវគេមើលរំលងដោយសារសម្រស់ខាងក្រៅរបស់នាង។

ដោយសារមនុស្សស្រីមានសម្រស់ស្អាត ត្រូវបានគេយកចិត្តទុកដាក់ជាង ត្រូវបានគេផ្ដល់ឱកាសឲ្យច្រើនជាង នាងក៏ត្រូវរុញច្រានខ្លួនឯង បង្ខំខ្លួនឯង ដាក់សម្ពាធខ្លួន ដើម្បីចង់ស្អាតដូចគេ រហូតពេលខ្លះនាងត្រូវប្រឈមរឿងឈឺចាប់ជាច្រើន។

សួរថាមនុស្សស្រីណាដែលមិនចង់ស្អាត? សួរតែតើមនុស្សណាម្នាក់ចង់កើតមកអាក្រក់? តែបើនាងមិនមានស្បែកស មិនមានមុខមាត់ស្អាត មិនមានរូបរាងស្រឡូន នាងខុសមែនទេ?នាងមិនខុសទេ តែសង្គមដែលវាយតម្លៃនាងតាមរយៈរូបរាងខាងក្រៅ ទើបខុស ព្រោះមនុស្សស្រីគ្រប់គ្នាសុទ្ធតែស្អាត ស្អាតក្នុងរបៀបខុសគ្នា។

Dear Women,

ក្លាហានឡើង ក្លាហានក្នុងការរស់ជាខ្លួនឯង ក្លាហានក្នុងការស្វែងរកក្តីស្រមៃពិតប្រាកដសម្រាប់ខ្លួនឯង។ ទោះបីជាអ្នកមានរូបរាងបែបណាក៏ដោយ អ្នកនៅតែអ្នកឈោងចាប់ក្តីស្រមៃអ្នកបាន បើសិនជាអ្នកឈប់បណ្ដោយឲ្យសង្គមជុំវិញអ្នកវាយតម្លៃអ្នកបាន ឬបង្អាក់ភាពខ្លាំងរបស់អ្នកបាន។អ្នកស្រស់ស្អាតជាខ្លួនអ្នក ហើយអ្នកស្អាតរបៀបអ្នក។ អ្នកមិនដូចគេ ហើយគេក៏មិនអាចដូចអ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង