ជីវិតនឹងដុនដានទៅៗ គ្មានទៅមុខ បើអ្នកនៅតែស្ពាយរឿងទាំងនេះមិនព្រមលែង

s1

ពេលខ្លះបើអ្នកបណ្ដោយឲ្យជីវិតអ្នកដុនដាបនោះ កុំបន្ទោសអ្នកណាគួរតែបន្ទោសខ្លួនឯង។ ជីវិតមនុស្សម្នាក់ៗសុទ្ធទេមានតម្លៃ និងមានលក្ខណៈ ពិសេសរៀ ងៗខ្លួន ប៉ុន្តែវានឹងបាត់បង់បើអ្នកនៅតែស្ពាយរឿងទាំងនេះ ជាប់ខ្លួនមិនព្រមលែង ៖

១. អ្នកចំណាយពេលច្រើនពេកទៅលើមនុស្សឬអ្វីដែលមិនសំខាន់

ប្រសិនបើអ្នកកំពុងធ្វើដូច្នេះគួរតែបញ្ឈប់ទៅ។ យើងមានតែ ២៤ម៉ោងក្នុងមួយថ្ងៃដែលយើងអាចប្រើដើម្បីដេក បរិភោគនិង ធ្វើការងារ ដូច្នេះគួរតែចំណាយពេលឲ្យមានប្រយោជន៍ និងសប្បាយចិត្ត។

២. អ្នកប្រើអារម្មណ៍ធ្វើការ មិនមែនខួរក្បាល

អ្នកធ្វើអីតាមតែអារម្មណ៍គ្មានការគិតពិចារណា។ ការធ្វើបែបនេះ វានឹងឲ្យជីវិតអ្នកដុនដាបគ្មានជោគជ័យឡើយព្រោះ មនុស្សជោគជ័យគេមិនដែលប្រើអារម្មណ៍ធ្វើការឡើយ គេគិតគូរណាស់ ប្រុងប្រយ័ត្នណាស់ ហើយទោះជាគេកំពុងឈឺចាប់យ៉ាងណាក៏គេមិនធ្វើអីតាមអារម្មណ៍ដែរ។

៣. អ្នកគ្មានចាប់ផ្ដើមធ្វើអីទាំងអស់ក្រៅពីចាំតែស្រមៃ

ចង់ធ្វើនេះ ចង់បាននោះ តែមិនដែលចាប់ផ្ដើមធ្វើអីទេ គិតតែស្រមៃ។ សួរថាតើភាពជោគជ័យណារត់មករកអ្នកបើអ្នកនៅស្ងៀម? គ្មានព្រេងវាសនាល្អណារត់មករកអ្នកខ្ជិលឡើយហើយបើអ្នកចង់បានជីវិតបែបហ្នឹងក៏បន្តទៀតទៅ។

៤. អ្នកចាំតែប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតគេ

ត្រូវចាំថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះមនុស្សដែលយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃគឺគ្មានថ្ងៃមានក្ដីសុខ និងសុភមង្គលឡើយ។ ចូររីករាយជាមួយជីវិតខ្លួនឯង និងរស់នៅជាខ្លួនឯងហើយត្រូវធ្វើខ្លួនឲ្យមានតម្លៃ និងបង្កើតជីវិតខ្លួនឯងឲ្យជោគជ័យ។

៥. អ្នកមិនអាចអភ័យទោស និង បំភ្លេចរឿងដែលបានកើតឡើងហើយ

ការអភ័យទោសធ្វើឲ្យមនុស្សមានសន្តិភាពក្នុងចិត្តហើយ ការបំភ្លេចគឺនាំមកនូវស្នាមញញឹមជាថ្មី ដូច្នេះក្នុងជីវិតអ្នក បើអាចប្រកាន់យករឿងទាំងពីរនេះបាននោះ គឺអ្នកពិតជាអាចរស់នៅដោយសុខសាន្ត គ្មានគំនុំ គ្មានភាពស្អប់ គ្មានកំហឹង និង ការចងចាំអាក្រក់ទៀតឡើយ។

បើអាចនោះចូរចំណាយពេល គិត​ឡើងវិញថាខ្លួនឯងមានចំណុចទាំងនេះឬក៏អត់? បើមានក៏ព្យាយាមកែប្រែ ព្យាយាម​ដោះលែង ព្រោះ​រឿង​ខ្លះ​មិន​បាន​នាំភាពរីកចម្រើន​មក​ឲ្យ​យើង​ទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង