ឈានដល់វ័យនេះ ជាវ័យមួយដែលអ្នកគួរតែធ្វើនូវរឿងទាំងនេះ

Vachana-Website-Life-Carrier-Ad-8

បើមានអាយុលើសពី ២០ ឆ្នាំហើយ អ្នកត្រូវដឹងថាវ័យមួយនេះជាវ័យដែលពេញសប្បាយ ប៉ុន្តែអ្នកមិនគួរបណ្តោយពេកនោះបើមិនចង់ឲ្យខ្លួនឯងពិបាកទៅថ្ងៃក្រោយ។ ឈានចូលដល់វ័យមួយនេះមានរឿងជាច្រើនដែលអ្នកគួរតែធ្វើដោយមិនបាច់រងចាំពេលវេលាមកដល់។ ខាងក្រោមនេះអាចជារឿងខ្លះៗដែលអ្នកគួរតែធ្វើក្នុងដំណាក់កាលវ័យនេះ ៖

១. ស្វែងរកក្តីសុខសម្រាប់ខ្លួនឯង មិនមែនសម្រាប់អ្នកដទៃ

អ្នកគួរតែរៀនចេះស្វែងរកក្តីសុខផ្ទាល់ខ្លួនហើយ ព្រោះអ្នកមិនមែនជាកូនក្មេងទៀតទេ រឿងខ្លះអ្នកអាចធ្វើបានដោយខ្លួនឯងបានហើយ មិនមែនចាំបាច់ទាល់មានគ្នា ឬមានពេលនោះទេ ត្រូវចាំថាក្តីសុខរបស់អ្នកជារបស់អ្នកមិនមែនឲ្យអ្នកស្វែងរកដើម្បីអ្នកដទៃនោះទេ។

២. ឈប់ឈោងចាប់នេះចាប់នោះ ដោយស្រពិចស្រពិល

ភាពមិនច្បាស់លាស់នាំអ្នកឲ្យវង្វេងទិសដៅនៃជីវិត បើអ្នកចេះព្យាយាមចាប់នេះចាប់នោះដោយគ្មានគោលដៅអីទេ វានឹងធ្វើឲ្យអ្នកខាតពេលវេលា ដោយគ្មានបានអ្វីសោះថែមទៀត។ ផ្ទុយមកវិញ បើសិនអ្នកចេះអ្វីមួយប្រកដ ទោះជាអ្នកចាប់អ្វីក៏មិនខុយដែរ។

៣. ផ្តល់ពេលវេលាឲ្យមនុស្សជុំវិញអ្នក តែកុំភ្លេចខ្លួនឯង

រៀនផ្តល់ពេលវេលាឲ្យមនុស្សជុំវិញខ្លួនអ្នក មិនថាតិចឬច្រើន ប៉ុន្តែកុំភ្លេចផ្តល់ឲ្យខ្លួនឯង ព្រោះខ្លួនឯងជាអទិភាពចម្បង បើអ្នកមិនមានពេលសម្រាប់ខ្លួនឯងផង ទៅផ្តល់ពេលឲ្យអ្នកដទៃក៏មិនកើតដែរ។

៤. កុំបោះបង់ចោលងាយៗ ទោះជាលំបាកយ៉ាងណា

ធំហើយ រឿងខ្លះត្រូវការពេលយូរដើម្បីទទួលបានលទ្ធផល ដូច្នេះទោះជួបការលំបាក ក៏មិនត្រូវបោះបង់ចោលដែរ ត្រូវស៊ូឲ្យអស់ពី សមត្ថភាពរបស់អ្នក កុំបោះបង់ដោយងាយ។

៥. អត់ធ្មត់ឲ្យបានច្រើន ទោះជានឿយហត់ខ្លាំង

ភាពអត់ធ្មត់ជួយអ្នកឲ្យសម្រេចបានគោលដៅ ការអត់ធ្មត់ច្រើនប៉ុណ្ណាភាពជោគជ័យក៏មានច្រើនទៅតាមហ្នឹងដែរ។ ភាពធ្មត់ គឺជាស្ពានឈានទៅរកគោលដៅរបស់អ្នក រៀនអត់ធ្មត់ទោះបីជាអ្នកហត់នឿយខ្លាំងក៏ត្រុវតែស៊ូទ្រាំ។

ទាំងអស់នេះ គឺជាអ្វីដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនឯង ព្រោះវ័យរបស់អ្នកជាវ័យមួយបើបណ្តោយខ្លាំងនឹងខាតពេលដោយឥតប្រយោជន៍ជាមិនខាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង