ជីវិតទម្រាំតែវានាំអ្នកទៅដល់ក្តីស្រមៃ គឺវាសាកល្បងអ្នកច្រើន ក៏រញ៉េរញ៉ៃខ្លាំង ដល់ថ្នាក់អ្នកមិននឹកស្មានថា វានាំអ្នកទៅដល់គោលដៅដែរ!
ជាទូទៅនៅពេលដែលអ្នកមានក្តីស្រមៃចង់់ធ្វើអីមួយ អ្នកត្រូវតែកំណត់ថាវាជាអ្វីឲ្យប្រាកដ
ឧទាហរណ៍ថា អ្នកចង់ក្លាយជាកីឡាករជម្រើសជាតិ ប៉ុន្តែអ្នកមិនគួរគិត និងនិយាយថា អ្នកចង់ក្លាយជាកីឡាករជម្រើសជាតិតែមួយមុខនោះទេ អ្នកត្រូវលម្អិតទៀតថា កីឡាករអ្វី? ព្រោះប្រសិនបើដឹងថាកីឡាករបាល់ទាត់ ឬកីឡាករបាល់បោះ ឬកីឡាករហែលទឹក នោះនៅពេលដឹងលម្អិតបែបហ្នឹង វាស្រួលនៅក្នុងការរៀបចំផែនការ ឲ្យទៅដល់ក្តីស្រម៉ៃមួយនោះ។
ត្រូវដឹងថា គោលដៅមួយ វាមានមធ្យោបាយជាច្រើនដើម្បីទៅដល់ យើងអាចនឹងផ្លាស់ប្តូរមធ្យោបាយទៅដល់ ហើយវាមានរយៈពេលខុសៗគ្នា ប៉ុន្តែគោលដៅនឹងរក្សាដដែល តែងាកមកស្វែករកមធ្យោបាយណា ដែលធ្វើទៅហើយវាសម្រេចបាន។
ម៉្យាងប្រសិនបើអ្នក ឆ្លងកាត់ការសាកល្បងលើកទី1 ទី2 ទី3 ទី4 អត់បាន អ្នកក៏មិនអាចទៅដល់គោលដៅ ដែលជាទី5 របស់អ្នកដូចគ្នា ដំណើរជីវិតនឹងឲ្យអ្នកឆ្លងទៅឆ្លងមក 1 2 3 4 ដដែលៗរហូតទាល់តែអ្នកឆ្លងផុត ទើបទៅដល់ទី 5 ដែលជាដំណាក់កាលអ្នកចង់បាន…។