ទម្លាប់៧យ៉ាងដែលមនុស្សស្រីត្រូវដឹង ដើម្បីរក្សាភាពទាក់ទាញ​និងមន្តស្នេហ៍កុំឲ្យបាត់បង់

Vachana-Website-Life-Carr2ier

ភាពទាក់ទាញគឺជាក្តីសុបិនរបស់មនុស្សស្រីគ្រប់រូប​​ ប៉ុន្តែ​វា​ពិបាក​ណាស់​ក្នុង​ការ​មាន​ភាព​ទាក់ទាញ​ប្រសិន​បើ​អ្នក​មិន​ដឹងពីទិកនិក និងរបៀបធ្វើឲ្យខ្លួនមានមន្តស្នេហ៍។ ភាពទាកទាញមិនត្រឹមតែផ្តោតលើ សម្លៀកបំពាក់ និងសម្រស់ទេ ប៉ុន្តែវាផ្តោតទៅលើទម្លាប់មួយចំនួនទៀតដែលអ្នកគួរតែធ្វើ។ ខាងក្រោម​នេះ​ វចនា នឹងប្រាប់ពីគន្លឹះខ្លះៗ​ និង​ទម្លាប់​ទាំង ៧ ដែល​មនុស្សស្រីគួរអនុវត្តដើម្បីរក្សានូវភាពទាក់ទាញរបស់អ្នក៖
១. មានទំនុកចិត្ត
មនុស្សស្រីទាក់ទាញបំផុតនៅពេលពួកគេមានទំនុកចិត្ត ដូច្នេះអ្នកគួរតែមានទំននុកចិត្តលើខ្លួនឯង។ មនុស្សប្រុសភាគច្រើនចូលចិត្តនៅក្បែរមនុស្សស្រីដែលមានទំនុកចិត្ត ក្លាហាន​ និងធ្វើជាខ្លួនឯង ព្រោះវាបង្ហាញថារឹងមាំ មិនស៊ាំញ៉ាំ ស្ទាក់ស្ទើរលើខ្លួនឯង។
២. មិនខ្លាចក្នុងការចាប់ផ្តើមមុន 
រឿងចាប់ផ្តើមមុនពេលខ្លះមនុស្សស្រីក៏គួរតែធ្វើដែរ មិនថាមិត្តភាព ការងារ ឬស្នេហានោះទេ ដោយសារតែពេលខ្លះវាជាការដែលធ្វើឲ្យពួកគេយល់ថាអ្នកជាមនុស្សក្លាហាន និងងាយចុះសម្រុងនិងមនុស្សជុំវិញខ្លួន។ សំខាន់ជាងនេះទៀតដើម្បី​មាន​ទាក់ទាញ អ្នក​ត្រូវ​ចាប់​ផ្តើម​ដោយ​ចូល​ជិត​មនុស្ស​ជា​មុន​សិន កុំខ្លាចក្នុងការចាប់ផ្តើមការសន្ទនា ព្រោះវាមិនមែនជារឿងខាតបង់នោះទេ។ សម័យនេះទៅហើយ មនុស្សប្រុស និងមនុស្សស្នេហ៍គឺស្មើគ្នា ដូច្នេះពេលខ្លះនេះក៏ជារឿងដែលធ្វើឲ្យអ្នកមានមន្តស្នេហ៍ និងទាក់ទាញជាងអ្នកផ្សេងដែរ។
៣. ចេះរៀបចំខ្លួន និងការនិយាយស្តី
ការរៀបចំខ្លួនក៏ជាចំណុចដែលទាក់ទាញមួយដែរ​ ព្រោះបើអ្នកជាមនុស្សស្រីដែលឆ្លាតក្នុងការរៀបចំខ្លួន រៀបចំពាក្យសម្តី ទៅតាមកាលៈទេសៈនោះអ្នកនឹងលេចធ្លោជាងគេ។ ទៅណាមកណាក៏ចុះចំណោមគេ មានរបៀបរៀបរយ និងគួរឲ្យគោរពស្រឡាញ់។
៤. ធ្វើអំពើល្អ
រៀនធ្វើចិត្តឲ្យស្អាត មានចិត្តល្អ ហើយត្រូវធ្វើអំពើរល្អចេញពីចិត្ត មិនមែនដើម្បីតែបានចំណាប់អារម្មណ៍នោះទេ។ ពេលដែលអ្នកធ្វើឲ្យអ្នកសប្បាយចិត្ត និង បញ្ចេញស្នាមញញឹមចេញពីចិត្ត ដែលជាភាពទាក់ទាញពេលមនុស្សជុំវិញអ្នកឃើញ ប៉ុន្តែមិនមែនឲ្យអ្នកល្អគ្រប់ពេលទេ។
៥. កុំនិយាយថា "យល់ព្រម" ចំពោះអ្វីដែលអ្នកមិនអាចធ្វើបាន
ចំណុចនេះការ​សម្រេច​ចិត្ត​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក មិន​ថា​អ្នក​​មិត្តភាពរបស់អ្នក​ល្អប៉ុណ្ណាទេ ​អ្នកក៏មិនត្រូវនិយាយថាធ្វើបានទេ ប្រសិនបើអ្នកធ្វើមិនបាន ព្រោះមានតែអ្នកទេ​ត្រូវ​រង​របួស​រហូត​ដល់​ទី​បញ្ចប់ដោយសារតែ ​អ្នក​តែង​តែ​លាក់​អារម្មណ៍និងមិនហ៊ានប្រកែកសម្រាប់ខ្លួនឯង។
៦. រក្សាស្នាមញញឹមរបស់អ្នក
ស្នាមញញឹមគឺជាទំនុកចិត្ត និងជាភាពទាកទាញមួយសម្រាប់ខ្លួនឯងផងដែរ។ ពេលខ្លះ មនុស្សប្រុសចូលចិត្តឃើញអ្នកពេលញញឹម ព្រោះពួកគេយល់ថាមនុស្សស្រីដែលមានស្នាមញញឹមគឺស្អាតបំផុត ហើយជាភាពទាក់ទាញដែលអ្នកមាន និងធ្វើឲ្យពួកគេលង់ក្នុងស្នាមញញឹមអ្នក។

ចូររៀនមានទម្លាប់ទាំងអស់នេះនៅក្នុងខ្លួន ព្រោះវាកើតចេញពីចិត្តនិងគំនិតរបស់អ្នកដើម្បីឲ្យមនុស្សគ្រប់គ្នាមើលមកជាភាពទាក់ទាញ ដែលអ្នកមាន ហើយមិនមែនជារឿងសម្តែងដើម្បីទទួលបានចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង