តើអ្នកធ្លាប់ចង់ក្លាយជាមនុស្សម្នាក់ចាស់ទុំម្នាក់ទេ? ប្រាកដណាស់មនុស្សម្នាក់ៗតែងមានក្តីស្រមៃផ្ទាល់ខ្លួន ប៉ុន្តែមុនពេលដែលអ្នកអាចក្លាយជាមនុស្សដែលអ្នកប្រាថ្នា ត្រូវតែទទួលយកការផ្លាស់ប្តូរមួយចំនួន ដែលអ្នកប្រាកដជាមានអារម្មណ៍ថាមិនចង់ប្រឈមមុខឡើយ។ ខាងក្រោមនេះ ជារឿង ៤ យ៉ាង ដែលអ្នកបានរៀនពេលអ្នកក្លាយជាមនុស្សចាស់ទុំគ្រប់គ្រាន់ ៖
១. អ្នកឯកាជាងមុន
នៅពេលអ្នកក្លាយជាមនុស្សម្នាក់ ឯករាជ្យនិង រឹងមាំគ្រប់គ្រាន់ អ្នកប្រហែលជាមានអារម្មណ៍ថាឯកាច្រើន ព្រោះ ភាពរឹងមាំ និង ឯករាជ្យរបស់អ្នក អាចធ្វើឲ្យអ្នកមិនត្រូវការនរណាម្នាក់នៅក្បែរទៀតឡើយ។ បន្ថែមពីនេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សឯករាជ្យ និង រឹងមាំម្នាក់ អ្នកត្រូវឆ្លងកាត់ពេលវេលាមួយដែលគ្មានអ្នកណាម្នាក់នៅក្បែរអ្នក គ្មានអ្នកលើកទឹកចិត្តអ្នកទោះបីជាអ្នកដួលក៏ដោយ។
២. អ្នកលែងចង់ស្គាល់អ្នកណាទៀត
នៅពេលដែលអ្នកក្លាយជាមនុស្សចាស់ទុំគ្រប់គ្រាន់ អ្នកលែងបណ្តោយឲ្យនរណាម្នាក់ចូលមកក្នុងពិភពលោករបស់អ្នកទៀតហើយ។ លើសពីនេះ អ្នកថែមទាំង កាត់ចោលមនុស្សដែលនាំតែភាពស្មុគស្មាញដល់អ្នក និង ទំនាក់ទំនងដែលមិនចាំបាច់ ដោយអ្នកគ្រាន់តែដឹងពីអ្វីដែលអ្នកត្រូវការក្នុងជីវិតអ្នកប៉ុណ្ណោះ។
៣. ទំនុកចិត្តគឺជារឿងសំខាន់សម្រាប់អ្នក
នៅពេលដែលអ្នកបានឆ្លងកាត់រឿងជាច្រើនមក បទពិសោធន៍ ទាំងនោះបានបង្រៀនអ្នកថា ទំនុកចិត្ត គឺជារឿងសំខាន់នៅក្នុងជីវិត ដូច្នេះ ចំពោះមនុស្សខ្លះអ្នកមិនគួរយកទំនុកចិត្តរបស់អ្នកទៅផ្ញើរលើគេឡើយ ព្រោះអ្នកមិនចង់ខកចិត្ត និង មិនចង់ឲ្យអ្នកណាមកបំផ្លាញទំនុកចិត្តរបស់អ្នកម្តងហើយម្តងទៀត។
៤. គ្មានអ្វីស្ថិតស្ថេរ
ឆ្លងកាត់បទពិសោធន៍ជាច្រើនមក អ្នកដឹងថាអ្វីគ្រប់យ៉ាងមិនអាចនៅនឹងមួយកន្លែងនោះទេ ដូច្នេះត្រូវតែហ៊ានប្រឈមមុខនឹងភាពផ្លាស់ប្តូរគ្រប់យ៉ាងនៅក្នុងជីវិតអ្នក។ ម្យ៉ាងទៀត អ្នកមានអារម្មណ៍ថា ជីវិតនេះមិនបានផ្តល់អ្វីឲ្យអ្នកច្រើនទេ ដូចនេះ អ្នកខំប្រឹងប្រែងដោយ ខ្លួនឯង ដើម្បីជំរុញក្តីស្រមៃអ្នក ឲ្យឆ្ពោះទៅរកភាពប្រសើរឡើង ដោយអ្នកមិនចង់រំពឹងលើអ្វីដែលគិតថាអាចស្ថិតស្ថេរឡើយ។
នេះអាចជាបទពិសោធន៍ដែលអ្នកបានឆ្លងកាត់ និង រៀនពេលដែលអ្នកក្លាយជាមនុស្សចាស់ទុំ ដូច្នេះ រឿងខ្លះអ្នកមិនគួររំពឹងច្រើននោះទេ ហើយព្យាយាមទទួលយក និង ប្រឈមមុខជាមួយអ្វីដែលកើតឡើងសម្រាប់ជីវិតរបស់អ្នក។
បញ្ចេញមតិយោបល់