បើមានសញ្ញា៥យ៉ាងនេះ បង្ហាញថាជីវិតអ្នកដល់ពេលផ្លាស់ប្តូរដើម្បីទទួលបានក្តីសុខហើយ

Vachana-Website-Life2-Carrier-1

មនុស្សម្នាក់ៗមិនអាចគេចផុតពីគ្រាដែលខ្លួនឯងធ្លាក់ដល់ចំណុចសូន្យបានទេ ប៉ុន្តែទោះជាយ៉ាងណាកុំអស់សង្ឃឹម នឹងបន្ទោសចំពោះខ្លួនឯងខ្លាំងពេក ព្រោះរឿងទាំងអស់នឹងមិនចំណេញសម្រាប់ជីវិតអ្នកនោះទេ ប៉ុន្តែគួរតែក្រលេកមើលអ្វីដែលមានផលវិជ្ជមានចំពោះអ្នក ហើយគួរតែកែប្រែឡើងវិញ។ ប្រសិនបើអ្នកមានសញ្ញាទាំងនេះ អ្នកគួរតែរៀនផ្លាស់ប្តូរជីវិតអ្នកម្តងបន្តិចៗហើយ៖

១. អ្នកមានអារម្មណ៍ថាជាប់គាំង
នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនឯងមិនផ្លាស់ប្តូរទៅណាសោះ មានន័យថា អ្នកកំពុងជាប់គាំងនឹងរឿងអ្វីមួយដែលអ្នកមិនអាចធ្វើបានទៀតផង។ បើនិយាយឱ្យសាមញ្ញទៅ អ្នកមានអារម្មណ៍ថាជាប់គាំង រហូតដល់មិនអាចធ្វើអ្វីបន្ត​ ហើយស្ទើរ​តែបាត់បង់ខ្លួនឯងដោយមិនដឹងថាខ្លួន ឬមិនដឹងថាខ្លួនអ្នកកំពុងធ្វើអ្វី ។ ដូចនេះអ្នកគួរតែព្យាយាមស្វែងរកដំណោះស្រាយដែលធ្វើឲ្យជីវិតអ្នកល្អប្រសើរជាងមុនឡើងវិញ។

២. អ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត នឹងអស់សង្ឃឹម

អ្នកបានបាក់ទឹកចិត្តនិងអស់សង្ឃឹមជាច្រើនដងមកហើយ ដែលធ្វើឲ្យអ្នក​មិន​មាន​គំនិត​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្តដូចមុនសោះ នោះហើយដែលធ្វើឲ្យអ្នកគ្មានកម្លាំងដើរទៅមុខបន្តផងដែរ។​ លើសពីនេះពិភពលោកជុំវិញអ្នកបានបាត់បង់ពណ៌ ហើយប្រែជាសនិងខ្មៅសម្រាប់ជីវិតអ្នក។  នេះជាការដាស់តឿនដ៏ធំមួយដែលអ្នកត្រូវផ្លាស់ប្តូរជីវិតរបស់អ្នក ដោយមិនត្រូវឲ្យជីវិតរបស់ខ្លួន កាន់តែដុនដាបពេកនោះទេ រៀនលើកទឹកចិត្តខ្លួនឯងទើបជីវិតអ្នកមិនសូវអស់សង្ឃឹមផងដែរ។
៣. អ្នកបាត់បង់ខ្លួនឯង
មានន័យថាអ្នកស្វែងរកខ្លួនឯងមិនឃើញ មិនដឹងខ្លួនឯងជានរណាឲ្យប្រាកដ មិនដឹងចង់បានអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដូចនេះអ្នកគួរតែរៀនផ្លាស់ប្តូរចំណុចនេះឲ្យបានលឿនបំផុត ដោយការស្វែងរកខ្លួនឯងឡើងវិញដោយដើរតាមក្តីស្រម៉ៃរបស់អ្នកដែលបានគ្រងទុក នោះនឹងធ្វើឲ្យជីវិអ្នកកាន់តែប្រសើរឡើងៗផងដែរ។

៤. អ្នកពិបាកក្នុងការគេងពេលយប់

ឲ្យពេលយប់ចូលមកអ្នកមានអារម្មណ៍ថាខ្លួនឯងបញ្ឈរភ្នែកទល់ភ្លឺរហូត អ្នកមិនមានអារម្មណ៍ថាចង់គេងឬងងុយគេងសោះ នេះអាចមកពីបញ្ហាផ្លូវចិត្តរបស់អ្នកមិនសូវល្អ ឬអាចមកពីអ្នកបារម្ភច្រើនផងដែរ។ សំខាន់ជាងនេះ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ រៀននិយាយលើកទឹកចិត្តខ្លួនឯង រៀនគិតអ្វីដែលល្អៗ នឹងត្រូវចាំថាគ្មានបញ្ហាអ្វីដែលដោយស្រាយមិនបានទេ ប្រសិនបើអ្នកមិនដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។

៥. មនុស្សជុំវិញអ្នកប្រាប់អ្នកថាអ្នកគួរតែផ្លាស់ប្តូរ

ធ្លាប់ឮមនុស្សដែលនៅក្បែរអ្នកមិនថាជាអ្នកដទៃ ឬ មនុស្សដែលនៅជុំវិញអ្នកនោះទេ ពួកគេសុទ្ធតែចង់ឲ្យអ្នកផ្លាស់ប្តូរចំណុចមួយចំនួនដែលមានផលអវិជ្ជមានចំពោះអ្នកផងដែរ។ សំខាន់ជាងនេះ គេនឹងលើកហេតុផលសំខាន់ៗដែលអ្នកត្រូវតែផ្លាស់ប្តូរជីវិតអ្នកទៀតផង។

ការផ្លាស់ប្តូរខ្លួនឯងខ្លះមិនមែនសុទ្ធតែធ្វើឲ្យជីវិតយើងល្អប្រសើរខ្លាំងពេកនោះទេ ក៏ប៉ុន្តែមនុស្សម្នាក់ៗត្រូវតែផ្លាស់ប្តូរខ្លួនឯងខ្លះ ព្រោះយើងមិនអាចនៅឈរតែកន្លែងដដែលៗនោះទេ ព្រោះជីវិតរបស់យើងត្រូវដើរទៅមុខនឹងទទួលយកអ្វីៗដែលយើងត្រូវជួបប្រទះផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង