ការស្រាវជ្រាវពីសាកលវិទ្យាល័យ Pennsylvania បានបង្ហាញថា ភាពក្រៀមក្រំ គឺជាលក្ខណៈដែលភ្ជាប់យ៉ាងជិតស្និទ្ធបំផុត ទៅនឹងភាពជោគជ័យ។ នេះគឺជាអ្វីដែលអ្នកគួរតែរំលឹកខ្លួនឯង ចិត្តរបស់អ្នកគឺជាម៉ាស៊ីនណែនាំ ពិចារណារាល់គំនិតដែលអ្នកមាន ហើយប្រសិនបើចិត្តរបស់អ្នក កំពុងតែប្រាប់ថាអ្នកមានអារម្មណ៍នឿយហត់ ចូរសម្រាកមួយភ្លែត។
ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអ្នកគួរតែដឹង ប្រសិនបើអ្នកចង់បោះបង់ ៖
១. ភាពលំបាក គឺជាការបណ្តោះអាសន្ន
ត្រូវចាំថា អ្វីក៏ដោយគឺមានពេលវេលារបស់វា ដូចជាការហាត់ប្រាណរបស់អ្នកនឹងត្រូវបញ្ចប់ ក្នុងរយៈពេល1 ឬ 2 ម៉ោង របាយការណ៍ដែលអ្នកធ្វើនឹងត្រូវបញ្ចប់នៅព្រឹកស្អែក ដូច្នេះវាដូចគ្នាទេ អ្នកណាក៏មានទុក្ខលំបាកដែរ គ្រាន់តែតិច និងច្រើន ដូចគ្នានឹងជីវិតរបស់អ្នកពេលនេះកំពុងមានទុក្ខ តែបន្តិចទៀតវានឹងកន្លងផុត ហើយអ្វីដែលល្អៗនឹងចូលមកជំនួសវិញ។
២. អ្នកនឹងមិនស្តាយក្រោយ ពេលដែលវាត្រូវបានធ្វើ
Theodore Roosevelt បាននិយាយថា “រង្វាន់ដ៏ល្អបំផុត ដែលជីវិតត្រូវតែផ្តល់ឱ្យ គឺឱកាសដើម្បីធ្វើការយ៉ាងលំបាក ក្នុងការងារដែលសមនឹងធ្វើ” ជាញឹកញាប់ វាហាក់ដូចជាយើងចង់ធ្វើការអ្វីដែលងាយស្រួល យើងចង់ឱ្យការងាររបស់យើងមានប្រយោជន៍ និងទទួលបានការគោរព ប៉ុន្តែយើងមិនចង់តស៊ូ តាមរយៈការងាររបស់យើងទេ ដូច្នេះត្រូវចាំថា ធ្វើហើយសឹមស្តាយក្រោយ ប្រសើរជាស្តាយក្រោយដែលមិនបានធ្វើ។
៣. នេះគឺជាជីវិត
ជីវិត គឺជាតុល្យភាពថេររវាងការផ្តល់ឱ្យ ទៅក្នុងភាពងាយស្រួល ឬការយកឈ្នះការឈឺចាប់ វាមិនមែនជាការបំផ្លើសទេ ក្នុងការនិយាយថាជីវិតរបស់យើង និងអត្តសញ្ញាណរបស់យើង ត្រូវបានកំណត់នៅក្នុងតុល្យភាពដ៏សាមញ្ញនេះ។ តើជីវិតនឹងទៅជាយ៉ាងណា ប្រសិនបើមិនមានការទទួលបាន និងការលះបង់?
ពេលនេះអ្នកមិនមានអារម្មណ៍ចង់ធ្វើការងារ? ចឹងសម្រាកទៅ ហើយបើពេលនេះអ្នកមិនមានអារម្មណ៍ចេញទៅក្រៅ ចឹងសម្រាកនៅផ្ទះចុះ តែក៏ត្រូវចេះចំណាយពេលវេលា តាមរបៀបដែលនឹងធ្វើឱ្យអ្នកមានមោទនភាពដែរ។
សរុបមក ត្រូវចាំថា ក្នុងលោកនេះមានអ្នកដែលស្រួលជាងយើង ក៏មានអ្នកដែលលំបាកជាងយើងដែរ ដូច្នេះកុំបោះបង់ បើហត់គ្រាន់តែសម្រាកបាន សម្រាកមានកម្លាំងសឹមមកបន្តការងារ និងបន្តដំណើរទៅមុខទៀត។