ក្នុងជីវិតរបស់អ្នកតែងតែជួបមនុស្សមួយចំនួនដែលធ្វើឲ្យអ្នកមានក្តីសុខ ទាំងផ្លូវកាយនិង ផ្លូវចិត្ត ប៉ុន្តែស្របពេលគ្នានោះដែរ ក៏មានមនុស្សមួយចំនួនដែលអាចឲ្យជីវិតរបស់កាន់តែធ្លាក់ចុះ និង គ្មានក្តីសុខពិតប្រាកដ។ ខាងក្រោមនេះជាមនុស្សទាំង៥ប្រភេទដែលអ្នកត្រូវជៀសវាងដើម្បីការពារក្តីសុខដែលអ្នកកុំឲ្យបាត់បង់៖
១. មនុស្សពូកែស្អប់
ជាធម្មតាហើយនៅពេលដែលអ្នកនៅជាមួយមនុស្សដែលពូកែស្អប់ អ្នកនិងគ្មានក្តីសុខក្នុងជីវិតនោះទេ ព្រោះពួកគេនាំឲ្យចិត្តរបស់អ្នកពោរពេញដោយការស្អប់ និង មានភាពច្រណែនឈ្នាសនីសអ្នកដទៃ។ លើសពីនេះអ្នកគួរតែជៀសវាងមនុស្សមួយប្រភេទនេះដើម្បីការពារកុំឲ្យផ្លូវចិត្តរបស់អ្នកមានទំនោរទៅរកភាពអវិជ្ជមាន និង បាត់បង់ក្តីសុខ ដោយរស់នៅជាមួយកំហឹង និង ការស្អប់ ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
២. មនុស្សពូកែវាយតម្លៃអ្នកដទៃ
ជឿអត់នៅពេលដែលអ្នករាប់អានជាមួយមនុស្ស ដែលពូកែវាយតម្លៃអ្នកដទៃនិងនាំអ្នកទៅរកភាពបរាជ័យក្នុងជីវិត ព្រោះការដែលវិនិច្ឆ័យអ្នកដទៃពីនេះពីនោះដោយមិនដឹងពីការពិតរបស់គេ ជារឿងមួយដែលអសីលធម៌បំផុត។ ម្យ៉ាងទៀតអ្នកមិនគួរនៅក្បែរមនុស្សប្រភេទនេះច្រើនពេកទេ ព្រោះគេប្រាកដជាមានថ្ងៃវាយតម្លៃលើរូបរាងកាយ និង ជីវិតអ្នកថែមទៀតផង។
៣. មនុស្សចេះដឹងរឿងគេច្រើន
មនុស្សដែលចេះដឹងរឿងអ្នកដទៃច្រើនគួរតែជៀសបានជៀសទៅ ព្រោះរឿងទាំងអស់នោះនិងនាំអ្នកឲ្យមានគ្រោះថ្នាក់នៅថ្ងៃមុខដោយមិនដឹងខ្លួន។ សំខាន់ជាងនេះរាប់អានមនុស្សដែលចេះដឹងរឿងគេមិនមែនជារឿងល្អនោះទេ ព្រោះនិងធ្វើឲ្យអ្នកនៅជុំវិញខ្លួនឆាប់ធុញទ្រាន់ និង អាចបង្កើតអារម្មណ៍មួយដែលបង្កប់ដោយការខឹងក្នុងចិត្តមនុស្សមួយចំនួនដែលពួកគេបានឈឺឆ្អាល ដូចនេះកាត់បន្ថយក្នុងជីវិតរបស់អ្នកដែលត្រូវរាប់អានជាមួយមនុស្សបែបនេះ។
៤. មនុស្សចេះកុហក
មនុស្សចេះកុហកជាមនុស្សដែលមិនមិនមានភាពស្មោះត្រង់ចំពោះអ្នកនោះទេ មនុស្សប្រភេទនេះអ្នកត្រូវតែជៀសវាងជាដាច់ខាតដោយសារតែពួកគេតែងតែកុហកមិនថាជារឿងតូចតាចឡើយ។ ជាងនេះទៅទៀតការកុហកជារឿងដែលមិនល្អក្នុងទំនាក់ទំនងណាក៏ដោយ ព្រោះចិត្តមនុស្សមិនអាចមើលឃើញដល់បាតនោះទេ ដូចនេះគួរតែមើលមនុស្សផងមុនពេលរាប់អានគេ ដើម្បីការពារខ្លួនរបស់អ្នក។
៥. មនុស្សមិនចេះខុស
កុំនៅជាមួយមនុស្សដែលមិនចេះស្គាល់កំហុសខ្លួនឯង ព្រោះមនុស្សប្រភេទនេះចាំតែចាប់កំហុសរបស់អ្នកដទៃ និងចាំតែបន្ទោសអ្វីដែលអ្នកបានធ្វើខុស។ មិនតែប៉ុណ្ណោះមនុស្សមិនដែលចេះខុស មិនអាចចូលចុះក្នុងចំណោមអ្នកដទៃទេ ព្រោះជាក់ស្តែង មនុស្សម្នាក់ណាក៏ចេះធ្វើខុសដែរ ប៉ុន្តែត្រូវចេះទទួលស្គាល់កំហុស បើមិនចេះខុសទេ ត្រូវនៅឲ្យឆ្ងាយពីមនុស្សប្រភេទនេះ ដោយសារតែក្នុងស្ថានភាពណាក៏ដោយគឺអ្នកជាអ្នកខុសតែម្នាក់គត់ព្រោះគេ ប្រកែកយកតែត្រូវទេ ។
ត្រូវរៀនចេះសង្កេតមើលអត្តចរិតរបស់មនុស្សតាមរយៈកាយវិកា និង ពាក្យសម្តីរបស់គេ ព្រោះមនុស្សខ្លះពូកែលាក់ពុតណាស់ ប្រសិនបើអ្នកមិនគេចចេញពីមនុស្សទាំងនេះទេ ក្តីសុខរបស់អ្នកមិនមានច្រើននោះទេ។ ក្តីសុខកើតចេញពីខ្លួនរបស់អ្នក ប៉ុន្តែក៏មានកត្តជាច្រើនទៀតដែលកើតចេញពីមនុស្សជុំវិញខ្លួនរបស់អ្នកដែរ។
បញ្ចេញមតិយោបល់