ក្នុងជីវិតរបស់មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានថ្ងៃល្អរហូតនោះទេ អ្នកក៏អាចមានថ្ងៃលំបាក ថ្ងៃដែលខ្លួនឯងធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវតែប្រឈមមុខជាមួយថ្ងៃដ៏លំបាកនោះ ដើម្បីឲ្យជីវិតអ្នកអាចមានភាពប្រសើរវិញ។ ខាងក្រោមនេះ ជាគន្លឹះទាំង ៥ ក្នុងការប្រឈមមុខនឹងពេលវេលាដ៏លំបាកដែលអ្នកបានជួប ៖
១. គ្រប់គ្រងចិត្តរបស់អ្នក
នេះជាចំណុច ជួយពង្រឹងចិត្តរបស់អ្នក ឲ្យហ៊ានប្រឈមមុខនឹងការលំបាកណាមួយដែលអ្នកបានជួបប្រទះ កុំបន្ទោសអ្នកដទៃចំពោះអ្វីដែលកើតឡើងចំពោះអ្នក ត្រូវរក្សាភាពស្ងប់ស្ងាត់ ចិត្តឲ្យត្រជាក់នោះប្រាកដជាមានវិធីដោះស្រាយដែលល្អបំផុតក្នុងថ្ងៃដែលអ្នកលំបាក។
២. ផ្តោតលើសកម្មភាពដ៏មានតម្លៃ និងវិជ្ជមាន
នៅពេលអ្នកលំបាក កុំបណ្តោយឲ្យខ្លួនឯងជាប់គាំងមួយកន្លែង កុំទុកគំនិតរបស់អ្នកឲ្យទំនេរដើម្បីគិតពីរឿងមិនសប្បាយចិត្តច្រើនពេក ត្រូវធ្វើខ្លួនឱ្យរវល់ជាមួយសកម្មភាពដែលមានតម្លៃ គិតពីភាពវិជ្ជមាន និងរឿងល្អៗឲ្យច្រើននៅក្នុងថ្ងៃដែលអ្នកលំបាក នេះជារបៀបប្រឈមមុខយ៉ាងមានប្រសិទ្ធិភាព។
៣. មានផែនការសម្រាប់ជីវិត
ក្នុងថ្ងៃអ្នកជួបការលំបាក អ្នកត្រូវមានផែនការថ្មីសម្រាប់ជីវិតរបស់អ្នក ដោយអ្នកមិនត្រូវអស់សង្ឃឹមនោះទេ ទោះជាក្នុងទីងងឹតយ៉ាងណា ក៏នៅមានពន្លឺតូចមួយជួយអ្នកឲ្យឆ្លងផុតថ្ងៃដ៏អាក្រក់យ៉ាងល្អប្រសើរ ដូចនេះត្រូវចេះរៀបចំផែនការថ្មីនៃសកម្មភាពភាពដែលអ្នកត្រូវធ្វើបន្ទាប់។
៤. រីករាយជាមួយអ្វីនៅជុំវិញខ្លួន
ប្រសិនបើអ្នកដឹងពីរបៀបមើលឃើញភាពស្រស់ស្អាតចំពោះរឿងសាមញ្ញដែលនៅជុំវិញអ្នក នោះនឹងជួយជំរុញអ្នកចេញពីទីងងឹត និងជួយឲ្យផ្លូវចិត្តរបស់អ្នកអាចធូរស្បើយមួយកម្រិតផងដែរក្នុងពេលអ្នកលំបាក។ សំខាន់ជាងនេះ បើចង់ឲ្យខ្លួនឯងឆាប់ឆ្លងកាត់រឿងស្មុគស្មាញបាន ចាប់ផ្តើមផ្តោតលើរឿងតូចៗ និង សាមញ្ញ ដូចជា រីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៅចំពោះមុខអ្នក ញ៉ាំអាហារឆ្ងាញ់ៗ ឬ អានសៀវភៅលើកទឹកចិត្តជាដើម។
គ្មានអ្នកណាដែលមិនធ្លាប់ជួបថ្ងៃដ៏លំបាកបំផុតនោះទេ ប៉ុន្តែអ្វីដែលសំខាន់អ្នកត្រូវទទួលយក និង ប្រឈមមុខបែបណា កុំព្យាយាមទាញខ្លួនឯងឲ្យកាន់តែធ្លាក់ចុះក្នុងថ្ងៃដែលអ្នកដើរដល់ចំណុចសូន្យ ត្រូវរៀនពីរបៀបដោះស្រាយដើម្បីឲ្យអ្នកឆ្លងផុតថ្ងៃដ៏អាក្រក់ទាំងនេះ។
បញ្ចេញមតិយោបល់