1. ប្រសិនបើអ្នកអាយុលើសពី 25 ឆ្នាំហើយ អ្នកមិនទាន់ធូធារ តែអ្នកនៅតែចំណាយពេលភាគច្រើនរបស់អ្នកទៅជប់លៀង អ្នកត្រូវតែដឹងខ្លួនឡើង ហើយគិតសារជាថ្មី ។
2. នៅអាយុ 30 ឆ្នាំ អ្នកគួរតែឆ្លាតគ្រប់គ្រាន់ ដើម្បីដឹងថាគ្មាននរណាម្នាក់អាចជួយអ្នកបានទេ ក្រៅពីអ្នកខ្លួនឯង ។
3. បាត់ខ្លួនរយៈពេល 6ខែ ហើយយកពេលខិតខំធ្វើការងារ នោះ 99% នៃបញ្ហារបស់អ្នកនឹងរលាយបាត់ ។
4. រៀននិយាយថា “ទេ” ព្រោះមនុស្សមួយចំនួនគ្មានអារម្មណ៍ខ្មាស់អៀនក្នុងការទាញយកផលប្រយោជន៍ ពីចិត្តមេត្តារបស់អ្នកឡើយ។
5. មនុស្សខ្លះជាការវិនិយោគ ហើយមនុស្សខ្លះជាវិក័យប័ត្រ ដូច្នេះអ្នកត្រូវតែដឹងពីភាពខុសគ្នា ។
6. មនុស្សខ្លះនឹង “ខកចិត្ត និងខឹងអ្នក” នៅពេលដែលពួកគេមិនអាចគ្រប់គ្រងអ្នកបាន ។
7. ខ្ញុំបាត់កាបូបមួយ តែខ្ញុំនឹងបានកាបូបដែលធំជាងមុន, ខ្ញុំបានបាត់បង់មិត្តម្នាក់ តែខ្ញុំមានម្នាក់ពិតប្រាកដម្នាក់ដូចគ្នា, ខ្ញុំមិនដែលខ្វះខាតអ្វីនោះទេ ព្រោះខ្ញុំនឹងធ្វើការផ្លាស់ប្តូរ ។
8. រឿង២យ៉ាងដែលអ្នកត្រូវជៀសវាង៖ ខ្វល់ពីអ្វីដែលពួកគេគិត និង គិតថាគេខ្វល់ពីអ្នក។
9. រាល់វិនាទីដែលអ្នកចំណាយពេល ប្រៀបធៀបជីវិតរបស់អ្នកទៅនឹងអ្នកដ៏ទៃ គឺជាវិនាទីដែលអ្នកចំណាយពេលរបស់អ្នកដ៏ខ្ជះខ្ជាយបំផុត។
10. ចែករំលែកជំហានរបស់អ្នក តែមិនមែនគោលដៅរបស់អ្នកឡើយ។
11. អ្នកនឹងក្លាយជាអ្នកមាន នៅពេលអ្នកស្វែងរកបទពិសោធន៍ថ្មីៗ មិនមែនសម្ភារៈប្រ៊េនៗ។
12. រកវិធីរកលុយ ដើម្បីធ្វើអ្វីដែលអ្នកស្រលាញ់ បើមិនដូច្នេះទេ អ្នកនឹងធ្វើអ្វីដែលអ្នកមិនស្រលាញ់ ។
13. រៀនជំនាញដែលមានប្រាក់ចំណូលខ្ពស់ ហើយអ្នកនឹងលែងខ្វល់ខ្វាយរឿងលុយទៀត ។
14. ប្រសិនបើអ្នកមិនមានឆន្ទៈធ្វើការ ដើម្បីអ្វីដែលអ្នកចង់បានទេ អ្នកមិនសមនឹងទទួលបានអ្វីដែលអ្នកចង់បានដូចគ្នា ។
15. អ្នកនឹងមិនចុះចាញ់ ប្រសិនបើអ្នកនឹងមិនបោះបង់ ។
16. ជារឿយៗអ្នកត្រូវធ្វើរឿង ដែលអ្នកមិនពេញចិត្តជាបណ្តោះអាសន្ន ដើម្បីកសាងជីវិតដែលអ្នកពេញចិត្ត ព្រោះគ្រប់យ៉ាងត្រូវបង់តម្លៃរបស់វា ។
17. លុយមកដល់ ហើយលុយក៏ចេញទៅ តែពេលវេលា គឺដើរក្នុងទិសដៅតែមួយ ។
18. ការចំណាយពេលវេលាជាមួយគ្រួសាររបស់អ្នក មានសារៈសំខាន់ជាង ការចំណាយពេលច្រើនម៉ោងនៅកន្លែងធ្វើការ។
19. កុំធ្វើឲ្យជីវិតស្មុគស្មាញ យើងនឹងមិននៅទីនេះជារៀងរហូតទេ ពេលវេលារបស់អ្នកមានតម្លៃណាស់ ក្នុងការខ្ជះខ្ជាយលើរឿងមិនសមហេតុសមផល ។
20. កាលណាអ្នកប្រឈមមុខនឹងការពិត ដែលពិបាកទទួលយកកាន់តែលឿន ការលូតលាស់របស់អ្នក អាចចាប់ផ្តើមកាន់តែលឿន ។