រៀនចិត្តល្អចំពោះខ្លួនឯង

Life-&-Carrier-Ad

កុំដាក់កំហិតខ្លួនឯងខ្លាំងពេក ថ្ងៃខ្លះអ្នកក្រោកពីគេងមក មានរឿងមិនសប្បាយចិត្ត អ្នកខំប្រឹងរៀបចំអាហារពេលព្រឹកដែលមានសុខភាពល្អ ប៉ុន្តែអ្នកបែជាផឹកកាហ្វេមុន ពេលខ្លះអ្នកគ្រាន់តែដេកនៅលើគ្រែមិនចង់ចេញទៅក្រៅ ថ្ងៃខ្លះទៀត អ្នកមានអារម្មណ៍ថាគម្រោងរបស់អ្នក មិនដំណើរការ និងបែជាដើរថយក្រោយទៅវិញ។

ប៉ុន្តែទាំងអស់នោះគឺ វាមិនអីទេ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានថ្ងៃបែបនេះ ដកដង្ហើមវែងៗ សរសេរកំណត់ត្រាដែលអ្នកចូលចិត្ត រីករាយជាមួយកាហ្វេនោះចុះ ហើយបន្ទាប់មកសឹមចាប់ផ្តើមនៅព្រឹកថ្ងៃក្រោយទៀត ព្រោះរាល់ថ្ងៃគឺជាថ្ងៃថ្មី អ្នកអាចធ្វើការផ្លាស់ប្តូរ កំណត់ឡើងវិញនូវគម្រោងការរបស់អ្នក ព្រឹកថ្ងៃស្អែកប្រហែលជាមិនមែនជាអ្វីដែលអ្ន រំពឹងទុក ប៉ុន្តែវាអាចជាអ្វីដែលអ្នកត្រូវការ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង