វិធីលើកទឹកចិត្តខ្លួនឯងរាល់ព្រឹក ដែលងាយទទួលបានលទ្ធផល

Vachana-Website-Life6-Carrier-3

ធ្លាប់អត់នៅពេលព្រឹក ទោះបីជាអ្នកគេងបាន ៧ ឬ ៨ ម៉ោងក៏ដោយ អ្នកនៅតែមានអារម្មណ៍ថា ងងុយគេង ហត់នឿយ និង ក្រោកពីគេងមិនចង់រួច? នេះជាអ្វី​ដែល​អ្នក​ត្រូវ​ដឹង​ ​ការ​លើក​ទឹក​ចិត្ត​គឺ​ជា​ទម្លាប់ ​ជំរុញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ធ្វើអ្វីមួយដោយ​មាន​ទំនុក​ចិត្ត ទោះ​បី​ជា​​អ្នក​មានអារម្មណ៍​មិន​ល្អ​ក៏​ដោយ។ នេះជាវិធីលើកទឹកចិត្តខ្លួនឯងរាល់ព្រឹក ដែលងាយទទួលបានលទ្ធផលបំផុត ៖

១. កុំក្រោកហើយសម្ងំលើគ្រែ

នៅពេលដែលនាឡិការបស់អ្នករោទិ៍ ចូរក្រោកពីគេងភ្លាម ហើយចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកនៅពេលព្រឹកដ៏អស្ចារ្យ។ លើសពីនេះ កុំ​ទម្លាប់​សម្ងំលើ​គ្រែ ហើយ​គិតតែពីរឿងស្មុគស្មាញ​ទាំងអស់​ក្នុង​ជីវិត​របស់​អ្នកដោយមិនបានធ្វើអីសោះ។ ដូចនេះ ចូរចាប់ផ្តើមដោយក្រោកពីដំណេកភ្លាម ហើយចាប់ផ្តើមថ្ងៃរបស់អ្នក ការគិតវិជ្ជមានក្នុងទិសដៅត្រឹមត្រូវមួយសម្រាប់ពេលព្រឹករបស់អ្នក។ 
២. ហាត់ប្រាណឲ្យបានទៀតទាត់
ប្រសិនបើអ្នកសួរមនុស្សជោគជ័យពីរបៀបលើកទឹកចិត្តខ្លួនឯងនៅពេលព្រឹក ពួកគេជាច្រើននឹងនិយាយអំពីការធ្វើលំហាត់ប្រាណ ដូច្នេះ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀង​រាល់​ព្រឹក​បន្ទាប់​ពី​អ្នកភ្ញាក់​ពី​គេង។ ម្យ៉ាងទៀត អ្នកអាចហាត់ប្រាណនៅក្រៅផ្ទះ ​ដើម្បីស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ  និង ពន្លឺព្រះអាទិត្យ ជួយឲ្យអារម្មណ៍របស់អ្នកកាន់តែស្រស់ស្រាយ។
៣. ធ្វើសមាធិ
ការធ្វើសមាធិជារិធិលើកទឹកចិត្តដ៏អស្ចារ្យ សម្រាប់ខួរក្បាល និងរាងកាយរបស់អ្នក និង មានអត្ថប្រយោជន៍ជួយឲ្យផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង ព្រមទាំងបំផ្លាញការថប់បារម្ភរបស់អ្នកផងដែរ។ តាមរយៈការធ្វើសមាធិ អ្នកក៏អាចស្វែងរកចម្លើយពីរបៀបដើម្បីទទួលបានការលើកទឹកចិត្តដោយខ្លួនឯង នៅពេលខួរក្បាលរបស់អ្នកស្រឡះ និង ស្ងប់ស្ងាត់ល្អ។
៤. ធ្វើអាហារពេលព្រឹកសម្រាប់ខ្លួនឯង
ការធ្វើអាហារពេលព្រឹកសម្រាប់ខ្លួនឯង គឺជាការលើកទឹកចិត្តដល់ខ្លួនរបស់អ្នកឲ្យមើលថែទាំងខ្លួនឯងដូចជា ញ៉ាំអាហារពេលព្រឹកឲ្យទៀងទាត់ មានជីវជាតិ និង សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់អ្នកសមនឹងទទួលបាន ជួយឲ្យរាងកាយរបស់អ្នកមាំមួន និង មានសុខភាពល្អ។
៥. ឈានមួយជំហាននៃគោលដៅរបស់អ្នក
នៅពេលដែលអ្នកធ្វើកិច្ចការទាំងអស់រួចរាល់ពីមួយជំហានទៅមួយជំហានហើយត្រូវចាប់ផ្តើមអនុវត្តគោលដៅរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខ ទោះជាពិបាកបែបណាក៏ដោយត្រូវដើរទៅមុខ និង ស្រមៃថាតើជីវិតអ្នកនឹងអស្ចារ្យប៉ុណ្ណា នៅពេលដែលអ្នកបានឈានដល់គោលដៅទាំងនេះ។
នេះជា វិធីលើកទឹកចិត្តខ្លួនឯងនៅពេលព្រឹកដែលអ្នកអាចអនុវត្តបាន ប៉ុន្តែត្រូវចាំថាគ្មានថ្ងៃណាអាក្រក់ទេឲ្យតែការគិតរបស់អ្នកល្អ ហើយព្យាយាមបង្កើតទម្លាប់ល្អសម្រាប់ពេលព្រឹករបស់អ្នកដើម្បីទទួលបានការលើកទឹកចិត្តសម្រាប់ជីវិតរបស់អ្នក។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង