វិធីល្អបំផុត ៥ យ៉ាងដើម្បីស្រឡាញ់ខ្លួនឯងម្តងទៀត នៅពេលបាត់បង់ខ្លួនឯង

Vachana-Website-Life1-Carrier
ការរៀនពីរបៀបដើម្បីស្រលាញ់ខ្លួនអ្នកអាចជាបញ្ហាប្រឈមមួយ ជាពិសេសនៅក្នុងជីវិតរបស់មនុស្សគ្រប់រូបដែលមិនងាយធ្វើបាន ព្រោះពេលខ្លះ អ្នកអាចស្រឡាញ់អ្នកផ្សេងច្រើនជាងខ្លួនឯង។ ខាងក្រោមនេះ វិធី​ល្អ​បំផុត ៥ យ៉ាង​ដើម្បី​ស្រឡាញ់​ខ្លួន​ឯង​ម្ដង​ទៀត នៅពេលដែលអ្នកបាត់បង់ខ្លួនឯង ៖
១.  កាត់បន្ថយការប្រៀបធៀប​ខ្លួន​ឯង
ការស្រឡាញ់ខ្លួនឯង គឺកើតឡើងពីការស្គាល់ខ្លួនឯងពិតប្រាកដ រស់នៅភាពជាខ្លួនឯង ដោយមិនមែនយកជីវិតរបស់អ្នកដទៃមកប្រៀបធៀបនោះទេ ព្រោះមនុស្សម្នាក់ៗមានចំណុចល្អរៀងខ្លួន ដូច្នេះកុំប្រៀបធៀប ហើយស្រឡាញ់អ្វីដែលជាខ្លួនឯងពិតប្រាកដ។
២. អនុវត្តការស្រលាញ់ខ្លួនឯង
ការស្រឡាញ់ខ្លួនឯងកើតឡើងតាមវិធីជាច្រើនដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនឯងដូចជា មើលថែ សុខភាពរាងកាយឲ្យបានល្អ  និង ថែផ្លូវចិត្ត និង អារម្មណ៍របស់អ្នក ឲ្យបានល្អប្រសើរ កុំព្យាយាមបន្ទោសខ្លួនឯងនៅពេលដែល បរាជ័យ រៀនលើកទឹកចិត្តខ្លួនឯង និង កុំបណ្តោយឲ្យមនុស្ស toxic ចូលក្នុងជីវិតអ្នក នេះជាការស្រឡាញ់ខ្លួនឯងយ៉ាងល្អបំផុតសម្រាប់អ្នក។
៣. ពេញចិត្តនូវអ្វីដែលខ្លួនបានធ្វើ

របៀបស្រឡាញ់ខ្លួនឯងមួយជំហានទៀត គឺពេញចិត្តនូវអ្វីដែលខ្លួនបានមកទោះបីជាតិចតួចក៏ដោយ ហើយត្រូវមានមោទនភាពចំពោះកិច្ចការដែលអ្នកធ្វើបានសម្រេច ជំហាននេះអាចជួយឲ្យអ្នកមើលឃើញពីតម្លៃនៃអ្វីដែលអ្នកបានធ្វើសម្រាប់ជីវិតអ្នក។

៤. សាកល្បង​អ្វី​ដែល​ថ្មី ហើយ​ធ្វើ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ភ័យខ្លាច

តើ​អ្នក​ធ្លាប់​ចង់​សាកល្បង​អ្វី​ដែល​ថ្មី ដើម្បីផ្លាស់ប្តូរខ្លួនឯងដែរឬទេ?  នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីថ្មីៗ ហើយព្យាយាមសាកល្បងអ្វីដែលអ្នកធ្លាប់ភ័យខ្លាច នោះអ្នកនឹងទទួលអារម្មណ៍មួយថា “Damn, I am brave” ហើយក៏ជាកម្លាំងជួយជំរុញទឹកចិត្តអ្នកឲ្យហ៊ានប្រឈមមុខនឹងអ្វីដែលអ្នកខ្លាច និង ពេញចិត្តអ្វីៗកើតឡើងចំពោះអ្នក។

៥. អនុវត្តទម្លាប់ដែលមានសុខភាពល្អប្រចាំថ្ងៃ

នៅពេលដែលអ្នកចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់ខ្លួនឯង ដូចជា ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ និង សកម្មភាពនៃការផ្លាស់ប្តូរតិចតួចនៅក្នុងទម្លាប់ប្រចាំថ្ងៃ នឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង អ្នកក៏ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ហើយ​ពិត​ជា​ស្រឡាញ់​​ខ្លួនអ្នកជាអ្នកណា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង