វិធីសាមញ្ញចំនួន ៤យ៉ាង ដើម្បីអាចឲ្យអ្នកទទួលបានការលើកទឹកចិត្តដោយខ្លួនឯង

Vachana-Website-Life-Carrier-2
ការលើកទឹកចិត្តខ្លួនឯង គឺជារឿងមួយដែលចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចលើកទឹកចិត្តខ្លួនឯងនៅក្នុងពេលដែលអ្នកមានបញ្ហាទេប្រាកដជាយ៉ាប់មិនខាន។ ទោះជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ជាគន្លឹះសាមញ្ញក្នុងការទទួលបានកម្លាំងចិត្តរបស់អ្នកឡើងវិញ ៖
១. កំណត់គោលដៅតូចមួយ
នៅពេលដែលអ្នកជាប់គាំងមិនដឹងថាធ្វើអ្វីបន្ត គ្មានកម្លាំងចិត្តនឹងដើរទៅមុខ ដូចនេះ ការកំណត់គោលដៅមួយគឺ​ ជារឿងសំខាន់ខ្លាំងណាស់ ព្រោះថា បើអ្នកមានគោលដៅមួយដែលអ្នកចង់បាន អ្នកប្រាកដជាចង់ធ្វើវាឲ្យបានល្អ ទោះបីជាមិនមានអ្វីធំដំ ប៉ុន្តែវាក៏ជួយលើកទឹកចិត្តអ្នកឲ្យខំប្រឹងដើម្បីសម្រេចគោលដៅនោះផងដែរ។
២. មានភាពវិជ្ជមានចំពោះខ្លួនឯង
នៅពេលដែលជីវិតអ្នកជួបតែភាព អស់សង្ឃឹម បាក់ទឹកចិត្ត និងបញ្ហានោះ ការគិតវិជ្ជមានគឺជាថ្នាំដែលជួយអ្នកឲ្យចាកចេញពីការបាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះ នៅពេលដែលអ្នកមានភាពវិជ្ជមានចំពោះខ្លួនឯង គ្រប់យ៉ាងមិនសុទ្ធតែអាក្រក់នោះទេ ផ្តល់កម្លាំងចិត្តខ្លួនឯងឲ្យគិតពីភាពល្អប្រសើរចំពោះបញ្ហាជុំវិញនោះការលើកទឹកចិត្តរបស់យើងនឹងត្រលប់មកវិញដោយធម្មជាតិ។
៣. ផ្តល់ឱ្យខ្លួនអ្នកនូវការសម្រាកដែលគ្រប់គ្រាន់
ទោះបីជាអ្នកជាមនុស្សដែលរឹងមាំប៉ុណ្ណា ក៏មានថ្ងៃខ្លះអាចនឹងហត់នឿយ និងមានអាម្មណ៍បាក់ទឹកចិត្តដូចគ្នា នេះជាការលើកទឹកចិត្តទូទៅមួយដែលអ្នកគួរតែផ្តល់ឲ្យខ្លួនឯងនូវការសម្រាកមួយដែលល្អប្រសើរ ដូចជា ការលំហែរអារម្មណ៍ជាមួយធម្មជាតិ គេងឲ្យបានគ្រប់គ្រាន់ ដើរលេងជាមួយមិត្តភក្តិនិងធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្ត ជាជាងធ្វើឲ្យខ្លួនដើរទៅមុខទាំងអារម្មណ៍ហត់នឿយបែបនេះ។ 
៤. ផ្លាស់ប្តូរទម្លាប់ និងបរិយាកាសជុំវិញខ្លួនអ្នក
បើសិនជាអ្នកមានទម្លាប់ដែលធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញនោះ គួរតែសាកល្បងផ្លាស់ប្តូរបរិយាកាសជុំវិញខ្លួនអ្នកម្តងហើយ ដោយអ្នកអាចរៀនពីអ្វីថ្មីៗ ដែលនៅជុំវិញខ្លួនរបស់អ្នកតាមវិធីសាមញ្ញដកចេញនូវភាពច្របូកច្របល់នៅក្នុងជីវិតអ្នក អ្នកនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបថ្មីដែលអ្នកនឹងទទួលបាននូវការលើកទឹកចិត្តរបស់អ្នកឡើងវិញយ៉ាងឆាប់រហ័ស។
កុំចាំតែមានអ្នកដទៃលើកទឹកចិត្តទើបជីវិតអ្នកអាចដើរទៅមុខនោះ ខ្លួនអ្នកក៏អាចលើកទឹកចិត្តខ្លួនឯងបានដុូចគ្នាដែរ ដូច្នេះអ្នកអាចសាកល្បងគន្លឹះសាមញ្ញទាំងនេះបានដើម្បីលើកទឹកចិត្តខ្លួនឯងនៅពេលដែលអ្នកបាក់ទឹកចិត្តនៅពេលណាមួយ។
 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង