ភាពជោគជ័យរឹងមាំដោយខ្លួនឯងមិនមែនងាយស្រួលដូចដែលអ្នកមើលឃើញឡើយ ទម្រាំក្លាយជាមនុស្សជោគជ័យម្នាក់ត្រូវឆ្លងកាត់រឿងជាច្រើន តែសម្រាប់អត្ថបទខាងក្រោមនេះនឹងបង្ហាញគន្លឹះខ្លះដែលជួយឲ្យអ្នកស្វែងរកពន្លឺនៃភាពជោគជ័យបានខ្លះ ៖
១. សួរសំណួរសំណួរខ្លួនឯង ៖ ហេតុអីអ្នកត្រូវជ្រើសរើសកន្លែងនេះសម្រាប់ជីវិត? តើអ្នកពេញចិត្តក្នុងការរស់នៅបែបនេះមែនទេ? អ្នកត្រូវសួរខ្លួនឯងឲ្យបានច្រើនដង ព្រោះពេលនោះអ្នកនឹងដឹងថាអ្នកត្រូវការអ្វីឲ្យពិតប្រាកដក្នុងជីវិត។
២. រៀបចំអ្វីដែលអ្នកត្រូវមានសម្រាប់ដំណើរជីវិត ៖ បើអ្នកចង់បោះជំហានទៅមុខទៀតតើអ្នកត្រូវការអ្វីខ្លះ? បើអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់អ្នកត្រូវពង្រឹងបន្ថែមទៀត បើអ្នកមិនចេះអ្នកត្រូវរៀនបន្តទៀត បើអ្នកខ្វះភាពក្លាហានអ្នកត្រូវខំធ្វើយ៉ាងណាដុះខាត់ខ្លួនឯងឲ្យរឹងមាំទៀត។ ទាំងនេះហើយជាអ្វីដែលអ្នកត្រូវធ្វើ។
៣. គ្រវែងចោលអ្វីដែលចង់ឲ្យអ្នកធ្លាក់ជ្រោះ ៖ ត្រូវរកឲ្យឃើញពីអ្វីដែលបង្កឲ្យជីវិតអ្នកដុនដាប បើភាពខ្ជិលកំពុងបំផ្លាញជីវិតអ្នក អ្នកត្រូវដកគ្រវែងវាចោល បើភាពភ័យខ្លាចរារាំងអ្នកមិនឲ្យធ្វើការធំមិនបាន អ្នកក៏ត្រូវដកវាចោលដែរ មិនមែនរក្សាវាឲ្យបំផ្លាញជីវិតអ្នកនោះឡើយ។
៤. ភ្ជាប់ទំនាក់ទំនងជាមួយសង្គម ៖ វិធីនេះគឺមានឥទ្ធិពលលើជីវិតមនុស្សណាស់ ទោះអ្នកពូកែ ទោះអ្នកល្អប៉ុណ្ណាក៏ដោយតែបើអ្នកគ្មានទំនាក់ទំនងល្អជាមួយសង្គម ជាមួយមនុស្សជុំវិញខ្លួននោះអ្នកនឹងក្លាយជាមនុស្សដែលបានផ្ដាច់ខ្លួនពីពិភពលោកនេះហើយ។ ត្រូវរៀនចូលសង្គម ត្រូវរៀនយល់ពីសង្គម និង មនុស្សក្នុងសង្គម ថាគេដើរដល់ណាទៅហើយ។
៥. ចេះបង្កើតឱកាសដោយខ្លួនឯង ៖ ពេលខ្លះបើអ្នកចាំតែដេកចាំឱកាសរត់មកដល់ នោះអ្នកនឹងមិនជោគជ័យដូចអ្នកដែលគេចេះបង្កើតឱកាសឡើយ ដូច្នេះត្រូវរៀនបង្កើតឱកាស ដើររកឱកាសមិនមែនអង្គុយចាំសំណាងនោះទេ។