ជាការពិតណាស់ អ្នកនឹងមិនផ្គាប់ចិត្តអ្នកគ្រប់គ្នាដែលអ្នកជួបនោះទេ ហើយក៏មិនមែនមនុស្សទាំងអស់ដែលអ្នកជួបប្រទះក្នុងជីវិតប្រចាំថ្ងៃអាចចូលចិត្តអ្នកនោះដែរ។ ក្នុងអំឡុងពេលទាំងនេះ មនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់ចំពោះអ្នក ប្រាកដជាលើកទឹកចិត្តអ្នកទោះយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនដែលនឹងច្រណែននឹងអ្នកផងដែរ។ វិធីពិសេស7យ៉ាងដែលអាចឲ្យអ្នកដឹងថា តើមនុស្សម្នាក់ច្រណែននឹងរូបរាងរបស់អ្នកឬអត់ អ្នកត្រូវចាំមើលសញ្ញាទាំងនេះ ៖
១. ពួកគេតែងតែចម្លងstyle របស់អ្នក
នៅពេលដែលមនុស្សម្នាក់ច្រណែននឹងអ្នក ពួកគេនឹងតុបតែងstyle សម្លៀកបំពាក់ទៅក្រៅដើម្បីមើលទៅក្លាយជាអ្នក ទោះបីជាមិនសូវល្អសម្រាប់ពួកគេក៏ដោយ ក៏ប៉ុន្តែគេតែងតែធ្វើវាជារៀងរាល់ពេល។
២. គេប្រាប់អ្នកដទៃថាអ្នកមើលទៅមិនល្អ
ប្រាកដណាស់ មនុស្សដែលច្រណែនអ្នក ពួកគេនឹងព្យាយាមបញ្ចុះបញ្ចូលអ្នកដ៏ទៃថាអ្នកមើលទៅមិនល្អ ហើយពួកគេនឹងព្យាយាមធ្វើឱ្យអ្នកដទៃជឿថាអ្នកមិនល្អ ដូចការបញ្ចុះបញ្ចូលរបស់ពួកគេដូចគ្នា។
៣. គេតែងតែលើកពីភាពល្អរបស់ខ្លួនឯង
ជាការពិតណាស់នៅពេលដែលពួកគេមានចិត្តច្រណែនអ្នក ពួកគេតែងតែលើកពីភាពដែលមិនល្អរបស់អ្នកមកប្តូរយកភាពល្អរបស់ពួកគេវិញ។ លើសពីនេះនៅពេលដែលអ្នកជោគជ័យពួកគេតែងតែមានវត្តមានដើម្បីធ្វើជាអបអរសាទរ ហើយព្យាយាមធ្វើខ្លួនឯងឲ្យដូចអ្នកទៀតផង។
៤. ពួកគេរកវិធីធ្វើឱ្យអ្នកអាម៉ាស់មុខ
ទំនុកចិត្តតែងតែក្លាយជាទិដ្ឋភាពដ៏ទាក់ទាញបំផុតនៃអត្តចរិតរបស់មនុស្ស ប៉ុន្តែមនុស្សខ្លះមិនសូវល្អក្នុងន័យធម្មតានោះទេ។ ដូច្នេះហើយ ប្រសិនបើនរណាម្នាក់ច្រណែននឹងរូបរាងល្អរបស់អ្នក ពួកគេនឹងព្យាយាមបំផ្លាញទំនុកចិត្តរបស់អ្នក ដើម្បីធ្វើឲ្យអ្នកមើលទៅមិនសូវទាក់ទាញ និង ធ្វើឲ្យអ្នកមានភាពអាម៉ាស ក្នុងវិធីផ្សេងគ្នា។
៥. ពួកគេព្យាយាមផ្តល់ដំបូន្មានមិនល្អដល់អ្នក
ប្រាកដណាស់ គឺច្បាស់ជាមានមនុស្សអាក្រក់ដែលនឹងនាំអ្នកទៅរកផ្លូវមិនល្អ។ ពួកគេនឹងព្យាយាមធ្វើវាដោយដឹកនាំអ្នកទៅទិសដៅផ្សេងដែលមិនមែនជាគោលដៅរបស់អ្នកដោយលើកពាក្យថាកន្លែងនេះមិនល្អទេជឿគេទៅ។ ជាឧទាហរណ៍ ពួកគេនឹងប្រាប់អ្នកឱ្យកាត់សក់ជាក់លាក់ដែលមើលទៅមិនល្អចំពោះអ្នក ឬទិញសំលៀកបំពាក់ដែលមិនសមនឹងអ្នក។
៦. ចង់ប្រកួតប្រជែងនឹងអ្នក
ការប្រកួតប្រជែងតែងតែជាមូលហេតុសំខាន់នៃការច្រណែនផងដែរ។ លើសពីនេះនៅពេលណាដែលនរណាម្នាក់កំពុងព្យាយាមធ្វើការប្រកួតប្រជែង ពេលណាដែលពួកគេនៅជុំវិញអ្នក វាអាចដោយសារតែពួកគេមានអារម្មណ៍ថាពួកគេចង់បានអ្វីដែលអ្នកទទួលបាន។ ចំនុចទាំងនេះហើយដែលពួកគេច្រណែននឹងអ្នកដល់កម្រិតហើយ។
៧. ពួកគេនឹងស្អប់អ្នកដោយគ្មានហេតុផលក្រៅពីការច្រណែន
ចុងក្រោយ ពួកគេនឹងស្អប់អ្នកដោយគ្មានហេតុផលច្បាស់លាស់ក្រៅពីការពិតដែលថាពួកគេច្រណែននឹងរូបរាងរបស់អ្នក។ វាសាមញ្ញនោះទេដែលអ្នកត្រូវតែប្រឈមមុខនឹងរឿងបែបនេះនៅក្នុងជីវិត។
នៅក្នុងជីវិតប្រចាំថ្ងៃគឺអាចទៅរួចដែលអ្នកបានជួបមនុស្សមួយចំនួនដែលមានចិត្តច្រណែននឹងរូបរាងរបស់អ្នក នោះជាធម្មជាតិរបស់អ្នក។ ការច្រណែនគឺជារបាំងមុខដ៏អាក្រក់មួយដែលត្រូវកើតឡើង ហើយអ្នកក៏គួរតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីកំចាត់អារម្មណ៍ទាំងនេះចេញពីផ្នត់គំនិតរបស់អ្នក។
បញ្ចេញមតិយោបល់