ជីវិតគឺ ខ្លីជាពាក្យសាមញ្ញមួយដែលអ្នកប្រាកដជាឧស្សាហ៍ឮជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ នៅក្នុងជីវិតអ្នកមិនគួរសន្សំរឿងឥតប្រយោជន៍ និង toxic ច្រើនពេកនោះទេ អាចនឹងនាំអ្នកឲ្យខ្ជះខ្ជាយពេលវេលាដោយមិនដឹងខ្លួន ជាមិនខាន។ ចង់ដឹងខ្លួនឯងមានប៉ុន្មានចំណុច សាកអានអត្ថបទខាងក្រោមនេះ ៖
១. អ្នកគ្មានគោលដៅច្បាស់លាស់
ជីវិតជោគជ័យត្រូវតែមានគោលដៅមួយដែលច្បាស់លាស់ ប៉ុន្តែអ្នកចំណាយពេលច្រើនពេកដើម្បីធ្វើរឿងដែលអ្នកមិនគួរធ្វើ និង គ្មានគោលដៅច្បាស់លាស់ដែលជាហេតុនាំឲ្យអ្នកខ្ជះខ្ជាយពេលវេលានៃជីវិតរបស់អ្នក។ ម្យ៉ាងទៀត កុំបណ្តោយឲ្យខ្លួនឯងដើរដល់ចំណុចមួយដែលគ្មានកោះត្រើយ បើមិនចង់ឲ្យជីវិតអ្នកចំណាយដោយឥតប្រយោជន៍ និង គ្មានន័យសោះ។
២. អ្នកចំណាយពេលច្រើនជាមួយមនុស្ស toxic ច្រើន
នៅពេលដែលអ្នកព្យាយាមសន្សំមនុស្សមានតែបញ្ហា មិនចេះចប់មិនចេះហើយនៅក្នុងជីវិតអ្នកច្រើនពេក នឹងនាំឲ្យជីវិតអ្នកជាប់គាំងមួយកន្លែង ព្រោះមនុស្សទាំងនោះមិនបាននាំភាពវិជ្ជមានសម្រាប់ជីវិតអ្នកឡើយ ផ្ទុយមកវិញថែមទាំងនាំឲ្យជីវិតអ្នកពោរពេញដោយបញ្ហា និង រឿងមិនល្អដល់អ្នកថែមទៀតផង។
៣. រស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ
នៅពេលអ្នកកំពុងរស់នៅក្នុងជីវិតដែលអ្នកមិនចូលចិត្ត ឬ មានជីវិតរស់នៅដើម្បីបំពេញក្តីសុខរបស់អ្នកដទៃ នោះជារឿងមួយដែលអ្នកកំពុងខ្ជះខ្ជាយជីវិតដោយឥតប្រយោជន៍ ព្រោះអ្នកបើរស់ដើម្បីតែផ្គាប់ចិត្តអ្នកដទៃ នោះ ជីវិតអ្នកគ្មានតម្លៃសម្រាប់ខ្លួនឯងឡើយ។
៤. មិនផ្លាស់ប្តូរទម្លាប់មិនល្អរបស់អ្នក
ទម្លាប់មិនល្អអាចជាបញ្ហាមួយដែលនាំឲ្យជីវិតអ្នកមិនទៅមុខ ថែមទាំង ធ្វើឲ្យជីវិតអ្នកកាន់តែគ្មានន័យ និង ស្មុគស្មាញ ព្រោះបើសិនជាអ្នកមិនព្រមកែទម្លាប់មិនល្អរបស់អ្នកចេញ ជីវិតអ្នកមិនរីកចម្រើនទៅណាឡើយ។ ម្យ៉ាងទៀត ជីវិតមួយដ៏ល្អ គឺចាប់ផ្តើមពីទម្លាប់តូចៗដែលនាំឲ្យអ្នករីកចម្រើនបាន និង ដើរដល់គោលដៅរបស់អ្នកបាន។
កុំបណ្តោយឲ្យជីវិតរបស់អ្នកចំណាយពេលដោយឥតប្រយោជន៍ច្រើនពេក ត្រូវកែប្រែ រឿងខ្លះ ទម្លាប់ខ្លះ និង កាត់ចេញមនុស្សដែលនាំតែបញ្ហាដល់អ្នក ហើយ ចាប់ផ្តើមធ្វើរឿងដែលធ្វើឲ្យជីវិតអ្នកអាចរីកចម្រើន។
បញ្ចេញមតិយោបល់