ក្នុងសង្គមនេះ បើអ្នកមិនស្អាត និង មានសមត្ថភាពខ្លាំង គេនឹងធ្វើបាបអ្នក ជាន់អ្នក និងមិនអើពើជាមួយអ្នក ដោយធ្វើជាមើលរំលងអ្នក។ ដូចនេះ នៅក្នុងសង្គមបច្ចុប្បន្ន អ្នកត្រូវតែធ្វើឲ្យខ្លួនឯងចេះឯករាជ្យ និង មានម្ចាស់ការលើខ្លួនឯង។ ហើយ ៤ យ៉ាងនេះជាកិច្ចការ ដែលអ្នកគួរតែធ្វើយ៉ាងក្នុងជីវិតរបស់អ្នក ៖
១. កែលម្អខ្លួនឯង
អ្វីដែលធ្វើឲ្យអ្នកខ្វះខាត ត្រូវតែចាប់ផ្តើមកែលម្អវាចេញ ដោយប្រើវិធីថ្មីៗ ប៉ុន្តែជាដំបូង អ្នកត្រូវតែស្វែងយល់ពីចំណុចដែលខ្លួនឯងខ្វះខាតជាមុនសិន ហើយចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗទើបអ្នកកាន់តែប្រសើរនៅថ្ងៃមុខ។
២. អភិវឌ្ឍជំនាញរបស់អ្នក
ជំនាញគឺសំខាន់ណាស់សម្រាប់ការងាររបស់មនុស្សម្នាក់ៗ ដូចនេះត្រូវតែធ្វើឲ្យខ្លួនឯងកាន់តែមានសមត្ថភាពឲ្យខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះបើអ្នកមានជំនាញច្បាស់លាស់នឹងមិនខ្វះអ្នកត្រូវការអ្នកនោះទេ។
៣. បង្កើនចំណេះដឹងរបស់អ្នក
ចំណេះដឹង ជាផ្នែកមួយដែលសំខាន់ដោយអ្នកមិនអាចខ្វះបានឡើយ ព្រោះនៅពេលដែលអ្នកមានចំណេះ និង យល់ដឹងកាន់តែច្បាស់ពីអ្វីមួយ គឺមិនងាយនឹងឲ្យអ្នកណាជាន់អ្នក និង បង្វែរគំនិតរបស់អ្នកបានទេ នេះដោយសារ មនុស្សឲ្យតែមានចំណេះដឹងនៅក្នុងខ្លួនកាន់តែច្រើនឱកាស ជោគជ័យកាន់តែនៅចំពោះមុខ និង កាន់តែខិតជិតអ្នក។
៤. ដើរតាមជំហានគោលដៅនៃជំហានរបស់អ្នក ទោះជាអ្នកដទៃមិនយល់ស្រប
ជឿថាមនុស្សម្នាក់ៗសុទ្ធតែមានក្តីស្រមៃរបស់ខ្លួន ដូចនេះ បើអ្នកចង់ឃើញពីលទ្ធផល និង ចង់សម្រេចអ្វីដែលខ្លួនប្រថ្នា កុំព្យាយាមស្តាប់សម្តីមនុស្សដែលចង់ទាញអ្នកទម្លាក់ និង ធ្វើឲ្យអ្នកបាក់ទឹកចិត្ត ត្រូវចាំថាការដែលដើរតាមជំហានរបស់អ្នក ទោះបីជាបរាជ័យ ក៏ធ្វើឲ្យអ្នកទទួលបានបទពិសោធន៍ថ្មីមួយនៅក្នុងជីវិតដែរ។
នៅក្នុងសង្គមនេះ បើអ្នកកាន់តែខ្លាំង កាន់តែមានសមត្ថភាព មនុស្សជាច្រើនមិនត្រឹមតែស្គាល់អ្នកទេ ហើយថែមទាំង គ្មាននរណាអាចជាន់អ្នកបានទៀត។ ផ្ទុយមកវិញ ប្រសិនបើអ្នកទន់ខ្សោយ ប្រហែលជាគ្មាននរណាហុចដៃលើកអ្នកឡើងដូចគ្នា ជាចុងក្រោយ អ្នកគួរតែរៀនយល់ពីចំណុចដែលខ្លួនឯងខ្វះខាត លើកទឹកចិត្តខ្លួនឯង ហើយជឿជាក់លើការខិតខំប្រឹងប្រែងរបស់អ្នក។