ស្ត្រេសខ្លាំងមែនទេ តោះមកធ្វើរឿងស្រួលៗទាំងនេះបាន

Vachana-Website-Life6-Carrier-Ad

ជឿថាអ្នកទាំងអស់គ្នា អ្នកណាក៏ធ្លាប់ជួបអារម្មណ៍ស្ត្រេសហ្នឹងដែរ ប៉ុន្តែអ្នកក៏រកវិធីផ្សេងៗដើម្បីបំបាត់ភាពស្ត្រេសចេញពីអ្នក ប៉ុន្តែបើសិនជាអ្នកអត់ដឹងថាត្រូវធ្វើអីទេ មកសាកវិធីងាយៗដូចខាងក្រោមនេះ ៖ 

១. ស្រែកឲ្យខ្លាំងៗទៅ

ការស្រែកក៏ជួយអ្នក ក្នុងការបំបាត់ភាពស្ត្រេសបានដែរ នៅពេលដែលអ្នកស្រែកហើយ អ្នកប្រាកដជាបានធូរស្បើយ។

២. ច្រៀង និង រាំ

បើស្ត្រេសខ្លាំងពេក ទាញទូរសព្ទមកច្រៀងឲ្យលឺៗ និង រាំម៉ាហត់មើល អ្នកប្រាកដជាលែងសូវស្ត្រេសដូចមុនទៀតហើយ បើមិនជឿសាកមើលទៅ។

៣. ដើរញ៉ាំមើលទេសភាព

ចេញក្រៅបន្ទប់ ហើយរកកន្លែងណាដែលមានរបស់ញ៉ាំច្រើន មិនចាំបាច់ដល់អាហារថ្លៃៗទេ ត្រឹមតែកាហ្វេ ទឹក ឬ នំកញ្ចប់ក៏បាន ញ៉ាំបណ្តើរ មើលទេសភាពបណ្តើរទៅ ដឹងតែលែងសូវស្ត្រេសតែម្តង។

៤. អានរឿងបែបប្រលោមលោក

បើអត់ចង់ចេញក្រៅ សាកអូសរកមើលរឿងបែប Novel អានលេងៗទៅ ព្រោះបើពេលអ្នកអានគ្មានពេលគិតរឿងស្មុគស្មាញទេ អានរឿងអាចកាត់បន្ថយស្តេ្រសបានណា សាកលមើល។

នេះជាវិធីបែបងាយៗ តែមានប្រសិទ្ធិភាពពិតៗ ព្រោះ admin សាករួចហើយ ក៏បានផលហើយដែរ ដូចនេះកុំធុញថប់ និង នៅស្មុគស្មាញទៀតអី ធ្វើលេងៗទៅ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង