ហត់នឿយយ៉ាងណា កុំបោះបង់ក្តីស្រមៃរបស់អ្នក ដរាបណាអ្នកមិនទាន់សម្រេចបាន…

Vachana-Website-Life-Carrier-Ad

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានតស៊ូដើម្បីទទួលយករឿងគ្រប់យ៉ាងដែលកើតមានក្នុងជីវិតរបស់ខ្ញុំ ទោះបីជាពេលខ្លះវាពិបាកនឹងឆ្លងផុត ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលឡើយ។ ហេតុផលមួយ ព្រោះខ្ញុំនៅមានគោលដៅ មានក្តីស្រមៃ និង មានបំណងប្រថ្នា ដែលមិនទាន់សម្រេចបាន ដូចនេះហើយទើបខ្ញុំខំប្រឹងដើរទៅមុខទាំងទុក្ខទាំងសុខបែបនេះ។ 

ខ្ញុំដឹងថា ពេលខ្លះអ្នកក៏ដូចគ្នា ហើយមានថ្ងៃខ្លះអ្នកប្រាកដជាចង់បោះបង់ចោលគ្រប់ពេលដែលអ្នកគិតអ្វីមិនចេញ ប៉ុន្តែ ផ្លូវជីវិតរបស់មនុស្សម្នាក់ៗមិនមែនស្រួលដើរទាំងអស់នោះទេ ដូចនេះហើយត្រូវតែរឹងប៉ឹងបន្តិច ទើបអាចឆ្លងកាត់ឧបសគ្គជីវិតដ៏លំបាកនេះបាន។

 

លើសពីនេះ ជីវិតមិនមែនសប្បាយចិត្តរហូតនោះទេ ត្រូវតែចេះកើតទុក្ខ ខឹង សប្បាយចិត្ត និងអស់សង្ឃឹម ប៉ុន្តែកុំឲ្យអារម្មណ៍ទាំងនោះគ្របដណ្តប់លើការគិតវិជ្ជមានរបស់អ្នកទាំងស្រុង ត្រូវតែចេះគ្រប់គ្រងអារម្មណ៍ទាំងនោះឲ្យបានល្អ ទើបអ្នកអាចជម្នះការលំបាកនៃជីវិតមួយនេះបាន។

ដរាបណាក្តីស្រមៃរបស់អ្នក មិនទាន់សម្រេចបាន កុំបោះបង់អី ថ្ងៃណាមួយអ្នកនឹងទទួលបានគ្រប់យ៉ាងដែលអ្នកចង់បាន ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នក។  ជាចុងក្រោយ គ្មានអ្វីដែលល្អប្រសើរជាងការលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើននោះទេ ព្រោះអ្នកដទៃមិនអាចលើកទឹកចិត្តអ្នកបានរហូតដែរ ហើយត្រូវទទួលយកអ្វីដែលកើតឡើងក្នុងជីវិតរបស់អ្នក និងរៀនពីវាឲ្យបានច្រើន ព្រោះអ្វីក៏ដោយឲ្យតែកើតឡើងសុទ្ធតែមានហេតុមានផល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង