ការហត់នឿយបណ្តាលខ្លះអាចបណ្តាលមកពីទម្លាប់មួយចំនួនក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដូច្នេះហើយនៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់អាចធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ថាហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះជាមូលហេតុទាំង ៦ ដែលអ្នកមានអារម្មណ៍ថានឿយហត់ជារៀងរាល់ថ្ងៃ ៖
១. អ្នកគេងមិនបានគ្រប់គ្រាន់ ឬមិនមានកាលវិភាគគេង
ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយនិងខួរក្បាលរបស់អ្នកអស់កម្លាំង ដោយសារតែអ្នកមិនបានសម្រាកដើម្បីឲ្យខួរក្បាលទទួលបានថាមពលគ្រប់គ្រាន់ឡើងវិញ ដូចនេះហើយទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេង និង អស់កម្លាំងគ្រប់ពេល។
២. របបអាហារប្រចាំថ្ងៃមិនល្អ
ការញ៉ាំអាហារឲ្យមានសុខភាព គឺជារឿងសំខាន់មួយសម្រាប់រាងកាយរបស់អ្នក ដូចប្រសិនបើអ្នកជ្រើសរើសអាហារដែលមានប្រូតេអ៊ីនទាប នោះធ្វើឲ្យរាងកាយអ្នកគ្មានកម្លាំង និង មិនទទួលបានថាមពលពីអាហារដែលអ្នកញ៉ាំឡើយ។ លើសពីនេះ ទោះបីជាអ្នកញ៉ាំអាហារ ឬ ភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដើម្បីប៉ូវកម្លាំងនឹងធ្វើឲ្យអ្នកកាន់តែខិតទៅរកជំងឺទឹកនោមផ្អែមផងដែរ។
៣. ភាពតានតឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង
ប្រសិនបើអ្នកតែងតែស្ត្រេសអំពីការងារ បញ្ហាគ្រួសារ ឬបញ្ហាផ្ទាល់ខ្លួន ឱកាសដែលឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងគ្រប់ពេល ទោះបីជាអ្នកគេងបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានសុខភាពល្អក៏មិនសំខាន់ដែរ។ ជាក់ស្តែង ទម្លាប់ទាំងនេះមិនអាចជួយបានទេ ដរាបណាអ្នកកំពុងជួបប្រទះភាពតានតឹង អារម្មណ៍ស្ត្រេសលើសកម្រិត អ្នកប្រាកដជាមិនមានអារម្មណ៏ស្រស់ស្រាយ ឬ ល្អប្រសើរចំពោះរាងកាយ និងផ្លូវចិត្តឡើយ។
៤. មិនបានធ្វើលំហាត់ប្រាណ
ការហាត់ប្រាណគឺជារឿងល្អ ប៉ុន្តែបើសិនជាអ្នកមិនសូវហាត់ប្រាណ នោះអ្នកមិនសូវមានកម្លាំងនោះក្នុងខ្លួនទេ ជាហេតុធ្វើឲ្យអ្នកឆាប់ហត់និងងាយអស់កម្លាំងក្នុងការធ្វើអ្វីមួយ។ សំខាន់ជាងនេះ ការហាត់ប្រាណមិនមែនកាន់តែធ្វើឲ្យអ្នកអស់កម្លាំងនោះទេ ប៉ុន្តែវាល្អសម្រាប់សុខភាពរបស់អ្នកប្រសិនបើអ្នកហាត់បានទៀងទាត់ ព្រោះនៅពេលដែលអ្នកបញ្ចេញកម្លាំងនៅពេលហាត់ប្រាណ អ្នកនឹងមានអុកស៊ីសែនជាច្រើនក្នុងខ្លួននឹងជួយបង្កើនកម្លាំងដល់រាងកាយរបស់អ្នកផងដែរ។
៥. ការខ្វះវីតាមីន D ក្នុងខ្លួន
កង្វះវីតាមីនណាមួយនៅក្នុងខ្លួន ពិតជាប៉ះពាល់ដល់សុខភាព និង ធ្វើឱ្យអ្នកឧស្សាហ៍មានអារម្មណ៍អស់កម្លាំងជាញឹកញាប់ ដែលធម្មតាអ្នកមិនបានយកចិត្តទុកដាក់លើរឿងទាំងនេះ។ លើសពីនេះនៅពេលដែលអ្នកមិនបានទទួលយកវីតាមីនDពីអាហារនិងផ្លែឈើច្រើនទេ អាចធ្វើឲ្យអ្នកប្រឈមនឹងជម្ងឺផ្សេងៗបានថែមទៀតផង។
៦. របៀបរស់នៅមិនល្អ និងខ្វះការថែទាំខ្លួនឯង
កង្វះការថែទាំខ្លួនឯង គឺជាហេតុផលចុងក្រោយក្នុងចំណោមមូលហេតុដែលអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលវេលា។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះការថែទាំខ្លួនឯង និង ធ្វើឲ្យអ្នកមិនសូវមានភាពវិជ្ជមានក្នុងជីវិតរបស់អ្នកទេ ដូចនេះសាកផ្លាស់ប្តូរទម្លាប់ដែលងាយៗដើម្បីឲ្យអ្នកអាចមើលថែខ្លួនឯង និង ជួយឲ្យអ្នកមានភាពស្រស់ស្រាយជាងមុន។
នេះជាមូលហេតុ ដែលធ្វើឲ្យអ្នកគ្មានកម្លាំងនៅក្នុងខ្លួននិងឧស្សាហ៍ងងុយគេង ជាជម្រើសល្អក្នុងការបង្កើនថាមពលដល់រាងកាយរបស់អ្នកឡើងវិញ អ្វីដែលអ្នកអាចធ្វើសម្រាប់ខ្លួនឯងគឺផ្លាស់ប្តូរទម្លាប់តូចៗខ្លះដើម្បីកុំឲ្យរាងកាយអ្នក និង ខួរក្បាលរបស់អ្នកមានសម្ពាធច្រើនពេក។
បញ្ចេញមតិយោបល់