ដឹងទេ មានមនុស្សប៉ុន្មាននាក់ ដែលនិយាយថា ពួកគេមិនស្រឡាញ់អ្វីដែលជាខ្លួនឯងនោះទេ ហើយក៏មានមនុស្សមិនតិចដែរ បានចាប់ផ្តើមស្រឡាញ់អ្វីដែលពួកគេមាន និង រៀនឲ្យតម្លៃខ្លួនឯងឡើងវិញ។ ហើយនេះជាហេតុ ដែលអ្នកគួរតែស្រឡាញ់ និង ពេញចិត្តលើខ្លួនឯង៖
១. អ្នករីកចម្រើនជាងពីមុន
ពីមុន និង ពេលនេះ គឺអ្នកបានផ្លាស់ប្តូរច្រើនណាស់ ហើយអ្នកនឹងដឹងថាតាមពិតទៅអ្នកមានចំណុចល្អៗជាច្រើន ដែលអ្នកមិនមាននៅក្នុងអតីតកាល ព្រោះអ្នកបានធ្វើឲ្យខ្លួនឯងកែប្រែ និង ប្រសើរជាងពីមុនឆ្ងាយណាស់។
២. អ្នកហ៊ានទទួលស្គាល់ការពិត
ហេតុផលដែលជួយអ្នកឲ្យពេញចិត្តលើខ្លួនឯងនោះគឺ អ្នកចាប់ផ្តើមទទួលយកការពិត ទទួលយកអ្វីដែលជាខ្លួនឯង ទោះជាអ្នកដទៃមើលមកបែបណាមិនសំខាន់ ព្រោះអ្នកដឹងថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ អ្វីដែលសំខាន់ អ្នកត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនឯងសប្បាយចិត្តជាងមុន។
៣. អ្នកមានគោលដៅមួយដែលច្បាស់លាស់
នៅពេលដែលអ្នកមានគោលដៅមួយ នោះអ្នកប្រាកដជាធ្វើឲ្យខ្លួនឯងអាចទៅដល់គោលដៅនោះដោយវិធីផ្សេងៗ ហើយអ្នកនឹងដឹងថា តាមពិតទៅជីវិតរបស់ទៅថ្ងៃក្រោយអាចនឹងល្អជាងនេះក៏ថាបាន។
៤. អ្នកមានភាពខុសប្លែកពីអ្នកដទៃ
មនុស្សម្នាក់ៗមានភាពខុសប្លែកគ្នា និង មានសមត្ថភាពរៀងៗខ្លួន ដូចនេះហើយ អ្នកចាប់ផ្តើមដឹងថា អ្នកមិនអាចដូចអ្នកដទៃបានទេ ព្រោះអ្នកមានចំណុចពិសេសដែលខុសពីគេ។ នេះជាហេតុផលដែលអ្នកគួរតែរៀនស្រឡាញ់ខ្លួនឯង។
៥. អ្នករឹងមាំគ្រប់គ្រាន់
នេះជាហេតុផលមួយដែលអ្នកគួរតែពេញចិត្តចំពោះខ្លួនឯង ព្រោះទោះបីជាអ្នកបានឆ្លងកាត់អ្វីដែលលំបាកមកជាច្រើនប៉ុណ្ណាក៏អ្នកនៅតែរឹងមាំ និង លើកទឹកចិត្តខ្លួនឯងជារឿយៗ។
៦. អ្នកចេះឯករាជ្យដោយខ្លួនឯង
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកកាន់តែក្លាហានក្នុងការធ្វើអ្វីៗដោយខ្លួនឯង ដោយមិនពឹងផ្អែកលើនរណាម្នាក់ឡើយ។ លើសពីនេះ អ្នករៀនចេះឈរលើគោលជំហរបស់ខ្លួនឯងដោយមិនឲ្យនរណាម្នាក់គ្រប់គ្រងជីវិតរបស់អ្នកបាន។
៧. អ្នកចេះរកលុយដោយខ្លួនឯង
នៅពេលអ្នកមានការងារ ឬ អ្នកចាប់ផ្តើមរៀនរកលុយដោយខ្លួនឯង នោះគឺជាហេតុផលគ្រប់គ្រាន់មួយដែលអ្នកគួតែរៀនពេញចិត្តលើខ្លួនឯងហើយ ព្រោះជាមនុស្សម្នាក់ដែលមិនបាច់ចាយលុយគ្រួសារទៀតនោះទេ។
បើអ្នកមានចំណុចទាំងនេះ អ្នកគួរតែពេញចិត្តលើខ្លួនឯង ព្រោះពេលខ្លះអ្នកដទៃមិនអាចមានដូចអ្នកផង។ ដូច្នេះហើយអ្វីកុំព្យាយាម lookdown ខ្លួនឯង ព្រោះអ្នកមិនអាចល្អឥតខ្ចោះដូចតួរអង្គក្នុងរឿងនយទាននោះទេ។