អាយុកាន់តែច្រើនទៅៗ រឿង១០យ៉ាងនេះ អ្នកត្រូវចាំ និងគួរតែចាប់យកសម្រាប់ជីវិត

Vachana-Website-Thumbnail3

ពេលវេលាដើរទៅមុខលឿនណាស់​ វ័យក៏កាន់តែច្រើនទៅៗ​ ដូច្នេះអ្នកមិនគួរចខ្ជះខ្ជាយពេលវេលានឹងរឿងដែលបង្អាក់ដំណើរជីវិតអ្នកនោះទេ។ ខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកអាចគិតគូរ ហើយចាប់យកសម្រាប់ជីវិត។

១. វ័យកាន់តែចាស់ អ្នកនឹងជ្រើសមនុស្សដែលអ្នកទទួលយកគេ ហើយគេទទួលយកអ្នក។ មិនមែនជាមនុស្សដែលត្រូវឲ្យអ្នកចំណាយកម្លាំងដើម្បីតែរត់តាមគេតែម្ខាងនោះទេ ព្រោះចុងក្រោយបង្អស់ទំនាក់ទំនងបែបនេះ គឺមិនអាចបានផលឡើយ។

២. អ្នកមិនអាចឃាត់មាត់អ្នកដទៃមិនឲ្យនិយាយអាក្រក់ពីអ្នកទេ ដូច្នេះមិនចេះប្រឹងពន្យល់ ប្រឹងបកស្រាយពេកទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺបន្តក្តីស្រមៃអ្នក ធ្វើឲ្យគ្រប់គ្នាដឹងថាជីវិតអ្នក មហិច្ឆតារបស់អ្នកមិនមែនបញ្ចប់ត្រឹមបបូរអ្នកដទៃឡើយ។

៣. មិនចាំបាច់ត្រូវមានមិត្តភក្តិច្រើននោះទេ មានតែពីរបីនាក់ក៏បានឲ្យតែជាមិត្តពិត មិត្តល្អ មិនមែនមិត្តដែលរាប់យើងតែពេលគេត្រូវការយើងនោះទេ។

៤. ខណៈអ្នកកំពុងព្យាយាមអស់ពីលទ្ធភាពហើយនោះ កុំបាច់បង្ខំគ្រប់យ៉ាងឲ្យល្អឥតខ្ចោះអី ព្រោះអ្វីក៏ដោយក៏ត្រូវការពេលវេលាដែរ សំខាន់អ្នកជឿជាក់ និងមិនបោះបង់។

៥. អំពើល្អ ចិត្តគំនិតល្អជាដំណើរដ៏វែងឆ្ងាយដែលអ្នកត្រូវមានជាប់ជានិច្ច។ បើពេលខ្លះអ្នកគ្មានអ្វីល្អនិយាយសោះ ស្ងាត់ស្ងៀមចុះ មិនបាច់និយាយ មិនបាច់ធ្វើអ្វីឡើយបើសិនជាទង្វើ និងសម្តីន ឬទង្វើដែលស្ដែងចេញមកនោះ ធ្វើឲ្យខ្លួនអ្នក ឬអ្នកដទៃឈឺចាប់ និងអស់សង្ឃឹម។

៦. រក្សាមនុស្សដែលហុចដៃឲ្យអ្នកចាប់ពេលអ្នកត្រូវការជំនួយបំផុត ហើយរឹតតែត្រូវតបស្នងមនុស្សដែលនៅក្បែរអ្នក មិនបោះបង់អ្នកចោល ទោះអ្នកក្លាយជាអ្វីក៏ដោយ។

៧. ភាពចាស់ទុំជារឿងចម្បងដែលអ្នកត្រូវមានក្នុងខ្លួន ព្រោះពេលដែលអ្នកមានវាគ្រប់យ៉ាងអ្នកនឹងអាចរកផ្លូវចេញបានយ៉ាងត្រឹមត្រូវ។

៨. កុំប្រឹងឃាត់មនុស្សដែលចង់ចេញពីអ្នក ព្រោះបើគេចង់នៅគេនឹងនៅ ដោយមិនបាច់មានអ្វីជាអំណោយនោះទេ។

៩. ធ្វើជាមនុស្សអត្មានិយមបន្តិចក៏មិនអីដែរ បើនោះអាចធ្វើឲ្យអ្នកមានសេចក្តីសុខផ្លូវចិត្តគ្រប់គ្រាន់។

១០. រស់នៅដើម្បីក្តីស្រមៃខ្លួនឯង កុំរស់នៅដើម្បីតែក្ដីស្រមៃអ្នកផ្សេង ព្រោះចុងក្រោយអ្នកនឹងយល់ថាជីវិតនេះនឹងបញ្ចប់ទាំងគ្មានន័យអីទាំងអស់ បើសិនជាអ្នកបំភ្លេចក្តីស្រមៃខ្លួនឯងចោល។

ធំៗហើយរឿងខ្លះក៏បណ្តោយទៅ​​ រឿងខ្លះក៏ប្រឹងប្រែងឲ្យអស់លទ្ធភាពទៅ​សំខាន់បំផុតគឺមិនបោះបង់​ ចេះតស៊ូ ចេះដឹងគុណ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង