អ្នកបានដឹងមកហើយថា introvert person គឺជាមនុស្សមួយដែលមិនសូវនិយាយច្រើន មិនសូវមានមិត្តភក្តិ ប៉ុន្តែតើអ្នកដឹងទេ មនុស្សintrovert ក៏មានលក្ខណៈខុសគ្នាដែរ ទោះបីជាពួកគេស្ថិតក្នុងការហៅតែមួយក៏ពិតមែន ប៉ុន្តែពួកគេមានល្ខណៈខុសគ្នាដែលអ្នកមិនបានដឹង។ ខាងក្រោមនេះជា លក្ខណៈខុសគ្នារបស់មនុស្ស introvert ទាំង ២ប្រភេទ ៖
ប្រភេទទី ១: ពួកគេចូលចិត្តនៅម្នាក់ឯង និងថែមទាំងចូលចិត្តបរិយាកាសស្ងប់ស្ងាត់ដោយមិនមានការរំខានពីនរណាម្នាក់។ ប្រភេទទី ១ នៃមនុស្ស introvert បែបនេះ ពួកគេ ឆាប់នឿយហត់ និង មានអារម្មណ៍ថាគ្មានសុវត្ថិភាពនៅពេលដែលពួកគេចំណាយពេលនៅក្បែរមនុស្សធម្មតាយូរពេក និងងាយមានអារម្មណ៍ដឹងភ្លាមៗនៅពេលដែលមនុស្សប្លែកមុខឈានជើងចូលក្នុងពិភពរបស់ពួគេ។ មិនតែប៉ុណ្ណោះ ពួកគេអាចនៅក្នុងបន្ទប់របស់ពួកគេបានយូរ រហូតតាមដែលអាចធ្វើទៅបានដោយមិនមានការធុញទ្រាន់ ព្រោះ ការធ្វើបែបនេះធ្វើឲ្យអារម្មណ៍របស់ពួកគេមានសុវត្ថិភាពជាជាងចេញទៅពិភពខាងក្រៅជួបនឹងមនុស្សជាច្រើន។ ទាំងនេះមានន័យថា introvert ប្រភេទនេះគឺមិនសូវទទួលយកអ្វីដែលថ្មីៗពីពិភពខាងក្រៅនោះទេ ដែលជាធម្មតាយើងអាចនិយាយបានថា ការស្ងប់ស្ងាត់ជាអ្វីដែលគេត្រូវការបំផុតក្នុងជីវិតរបស់គេ។
ប្រភេទទី២: ពួកគេក៏ចូលចិត្តនៅម្នាក់ឯងដែរ ប៉ុន្តែមិនចាំបាច់ស្ងប់ស្ងាត់ពេកនោះទេ ទោះបីជាពួកគេងាយមានអារម្មណ៍ថាធុញទ្រាញ់ជាមួយទិដ្ឋភាពជុំវិញក៏ដោយ ប៉ុន្តែពួកគេអាចសម្របខ្លួនតាមស្ថានភាពដែលពួកគេបានជួបប្រទះ។ លើសពីនេះ មនុស្ស introvert ទី២នេះគឺខុសគ្នាពីប្រភេទទី១ ព្រោះពួកគេចូលចិត្តចេញទៅក្រៅ និង ស្វែងយល់ពីពិភពខាងក្រៅដោយខ្លួនឯងជាជាងនៅក្នុងបន្ទប់។ ម្យ៉ាងទៀត ពួកគេចូលចិត្តការធ្វើដំណើរ និងសាកល្បងរបស់ថ្មីៗ ដើម្បីរក្សាបទពិសោធន៍សម្រាប់ខ្លួនឯងដោយមិនមានការទាក់ទងជាមួយអ្នកដទៃ និងពួកគេមិនខ្វល់ពីពិភពលោករបស់មនុស្សធម្មតាឡើយ។ យើងអាចសន្មតបានថា ទោះបីពួគេជាមនុស្ស introvert ប៉ុន្តែ ពួកគេ មិនសូវភ័យខ្លាច និង ងាយស្រួលទទួលយកបរិយាកាសក្នុងពិភពរបស់មនុស្សធម្មតា។
ប្រសិនបើអ្នកជាមនុស្ស introvert អ្នកអាចរៀនសង្កេតពីចំណុចដែលបានរៀបរាប់ខាងលើបាន ដូចនេះប្រសិនបើអ្នកជាមនុស្សប្រភេទទីមួយ អ្នកអាចសាកល្បងបើកចិត្តទទួលយកអ្វីដែលជបទពិសោធន៍ល្អដែលបានមកពីពិភពខាងក្រៅ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សប្រភេទទី២ អ្នកគឺជាមនុស្សមានភាពក្លាហាន និង អាចធ្វើឲ្យខ្លួនរបស់អ្នកកាន់តែប្រសើរឡើងនៅពេលដែលអ្នកអាចស្វែងយល់ពីពិភពខាងក្រៅកាន់តែច្បាស់។