៥ ចំណុចចាប់ផ្តើម សម្រាប់អ្នកដែលខ្វះវិន័យលើខ្លួនឯង

Vachana-Website-Life2-Carrier-Ad

ការមានវិន័យសម្រាប់ខ្លួន គឺជារឿងល្អមិនថាទៅថ្ងៃអនាគត ឬ ចំពោះជីវិតរបស់អ្នកនោះទេ។ ម្យ៉ាងទៀត ការដាក់វិន័យលើខ្លួនឯងតែងតែជួយអ្នកឲ្យមានភាពល្អប្រសើរជាងមុន។ ខាងក្រោមនេះ ជា ៥ ចំណុចនៃការចាប់ផ្តើម សម្រាប់អ្នកដែលខ្វះវិន័យលើខ្លួនឯង ៖

1. រៀនកំណត់គោលដៅច្បាស់លាស់

បើគ្មានគោលដៅច្បាស់លាស់ទេ វាពិបាកក្នុងការកំណត់នូវអ្វីដែលអ្នកចង់បាន។ ឈប់ពន្យារបេលតទៅទៀត ចាប់ផ្តើមស្រមៃមើលអ្វីដែលអ្នកពិតជាចង់បាន និង អ្នកចង់ក្លាយជានៅថ្ងៃខាងមុខ។ រៀនការសរសេរពីគោលដៅរបស់អ្នក និងរបៀបដើរទៅរកគោលដៅនោះ ទើបនឹងជួយឱ្យវាក្លាយជាការពិត។

2. បង្កើតផែនការច្បាស់លាស់

អ្នក​ប្រហែល​ជា​ដឹង​ថា​អ្នក​ចង់​បាន​អ្វីរួចមកហើយ ដូចនេះ ចាប់ផ្តើមរៀបចំផែនការរបស់អ្នក បើសិនជាវាធំពេកត្រូវបំបែកជាជំហាននីមួយៗ ដែលអ្នកអាចមានសមត្ថភាពធ្វើតាមបាន ដើម្បីជាជំហានតូចៗនាំទៅរកការផ្លាស់ប្តូរធំ និង គោលដៅរបស់អ្នក។

3. ពង្រឹងទំនុកចិត្តលើខ្លួនឯង

រឿង​មួយ​ដែលជួយឲ្យអ្នកទទួលបាន​ជោគជ័យ​ក្នុង​សង្គម ​ ​គឺ​ការ​ជឿជាក់​លើ​ខ្លួនឯង ជឿជាក់លើសមត្ថភាពរបស់អ្នក។ កុំខ្វល់ពីលទ្ធផលដែលអ្នកទទួលបាន ប៉ុន្តែទោះបីជាដួល បរាជ័យ និងលទ្ធផលមិនល្អច្រើនប៉ុណ្ណា ត្រូវបន្តជឿលើខ្លួនឯងម្តងហើយម្តងទៀត។

៤. ចាប់ផ្តើមមានទម្លាប់តូច

ទម្លាប់ល្អ តែងតែមាននាំអ្នកឲ្យកាន់តែល្អប្រសើរ ជារឿយៗនៅពេលដែលអ្នកខ្វះការដាក់វិន័យលើខ្លួនឯង អ្នកប្រាកដជាខ្ជះខ្ជាយពេលវេលាដោយមិនដឹងថាបានសាច់ការអី។ ដូចនេះ រៀនឲ្យខ្លួនឯងចាប់ផ្តើមានទម្លាប់តូចៗដែលល្អ ឬមានប្រយោជន៍ជាជាងមិនផ្លាស់ប្តូររបស់ខ្លួនឯងសោះ។

5. មើលថែខ្លួនឯង

ដឹងទេ សុខភាពផ្លូវចិត្ត និងផ្លូវកាយរឹងមាំ គឺជំរុញឲ្យអ្នកកាន់តែមានការលើកទឹកចិត្តជាងមុន ដើម្បីប្រយុទ្ធការខ្វះវិន័យលើខ្លួនឯង។

ជាទូទៅ នេះជាចំណុចចាប់ផ្តើមសម្រាប់អ្នកដែលខ្វះវិន័យចំពោះខ្លួនឯង ដូច្នេះ បើអត់ដឹងថាចាប់ផ្តើមពីចំណុចទេ អ្នកអាចសាកល្បងអនុវត្តតាមចំណុចនេះបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង