3 យ៉ាងដែលអ្នកមិនគួរនិយាយទៅកាន់ មនុស្ស Introvert

Vachana-Website-Life-Carrier-Ad-9

អ្នកបានដឹងរួចហើយថាមនុស្ស introvert កឺមិនចូលចិត្តនិយាយច្រើនប៉ុន្មានទេ ហើយក៏មិនចូលចិត្តភាពរញ៉េរញ៉ៃច្រើនដែរ។ ដូចនេះជៀសវាង និយាយ 3ចំណុចនេះទៅកាន់ពួកគេ ព្រោះអាចធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អក៏ថាបាន។

១. ថ្ងៃហ្នឹងស្ងាត់ម៉េស

អ្នកដឹងហើយថា ពួកគេជាមនុស្សដែលស្ងប់ស្ងាត់ដូចនេះហើយ វាអាចជារឿងធម្មតា និងទូទៅហើយនៅពេលដែលពួកគេស្ងាត់បែបនេះ។ ប៉ុន្តែបើអ្នកចង់ដឹងថាពួកគេហេតុអ្វីស្ងាត់ជាងថ្ងៃធម្មតានោះ អ្នកអាចសួរថា កើតអីអត់ថ្ងៃហ្នឹង ឬ អាចថាថ្ងៃហ្នឹងហត់ពេកមែន បានអត់និយាយអីចឹង? ប្រហែលសំណួរទាំងនេះអាចប្រសើរសម្រាប់អ្នកក៏ថាបាន។

២. រៀនធ្វើអីថ្មីៗខ្លះទៅ

តាមពិតទៅនេះមិនមែនជាប្រយោគដែលអ្នកត្រូវនិយាយទៅកាន់មនុស្ស introvert ទេ ព្រោះអ្នកមិនដឹងទេថា រាល់ថ្ងៃគេបានធ្វើអ្វីខ្លះឡើយ ដូច្នេះហើយកុំព្យាយាមនិយាយប្រយោគទាំងនេះទៅកាន់ពួកគេ ព្រោះងាចធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អជាមួយអ្នកក៏ថាបាន។

៣. សុទ្ធតែគ្នាឯងទេ

ត្រូវចាំថាមនុស្សប្រភេទបែប introvert មុនពេលដែលអ្នកនាំនរណាមកជាមួយត្រូវប្រាប់គេឲ្យបានដឹងមុន ព្រោះពេលខ្លះគេមិនងាយនឹងទទួលយកអ្នកណាម្នាក់ឡើយ។ ម្យ៉ាងទៀត កុំនិយាយថាគ្នាឯងសោះ ព្រោះគ្នាឯងសម្រាប់អ្នក ប៉ុន្តែមិនមែនគ្នាឯងសម្រាប់គេនោះទេ ត្រូវចាំថាពួកគេមិនបានមានអារម្មណ៍ស្រួលចិត្តនៅពេលមាននរណាម្នាក់ថ្មីចូលក្នុងពិភពលោករបស់គេឡើយ។

តាមពិតទៅមានចំណុចជាច្រើនទៀតដែលអ្នកមិនគួរនិយាយទៅកាន់ មនុស្សប្រភេទបែប introvert ព្រោះពេលខ្លះអ្នកមិនដឹងថាចិត្តគេប្រែប្រួលបែបណានោះទេ ដូចនេះហើយ ជៀសបានជៀសទៅកុំនិយាយនូវឃ្លាទាំងនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង