4 ចំណុចដែលអ្នកគួរតែសុំទោសខ្លួនឯងជារឿយៗ…

Vachana-Website-Life-Carrier-Ad-4

ពេលខ្លះមនុស្សតែងតែធ្វើល្អដាក់អ្នកដទៃច្រើនជាងខ្លួនឯង ហើយមិនដែលផ្តល់នូវអ្វីដែលខ្លួនឯងចង់បានឡើយ។ ហើយមានពេលខ្លះទៀត ថែមទាំងបន្ទោសខ្លួនឯងមិនល្អថែមទៀតផង។ បើអ្នកមិនស្រឡាញ់ខ្លួនឯងទេ ក៏មិនគួរបន្ទោសខ្លួនឯងដែរ ប៉ុន្តែងាកមកនិយាយសុំទោសខ្លួនឯងវិញ ព្រោះអ្នកតែងតែមើលរំលងនូវចំណុចនេះ ៖

១. មើលថែផ្លូវចិត្តមិនបានល្អប្រសើរ

ដឹងទេ! ផ្លូវចិត្តគឺសំខាន់ណាស់ កុំព្យាយាមឲ្យផ្លូវចិត្តរបស់អ្នកកាន់តែដុនដាបពេក ត្រូវរៀនសម្រាក បន្ធូរអារម្មណ៍ និង ទម្លាក់រឿងស្មុគស្មាញចោលខ្លះទៅទើបជារឿងប្រសើរ។

២. តែងតែស្រឡាញ់អ្នកដទៃច្រើនជាងខ្លួនឯងរហូតមក

ពេលខ្លះគឺ បែបហ្នឹងពិតមែន អ្នកតែងតែស្រឡាញ់អ្នកដទៃជាជាងខ្លួនឯង សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីឲ្យគេសប្បាយចិត្ត ប៉ុន្តែមិនដែលធ្វើឲ្យខ្លួនឯងញញឹមម្តងណាឡើយ។ អ្វីដែលសំខាន់ ឈប់ធ្វើបែបនេះតទៅទៀត ចាប់ផ្តើមចេះស្រឡាញ់ខ្លួនឯងឡើងវិញ មើលថែខ្លួនឯងឡើងវិញ ត្រូវចាំថាគ្មាននរណាម្នាក់ល្អដាក់អ្នកជាងខ្លួនឯងនោះទេ។

៣. បណ្តោយឲ្យរាងកាយកាន់តែទ្រុឌទ្រោមរាល់យប់

យប់ណាក៏តែងតែឲ្យខ្លួនឯងចូលគេងយប់ជ្រៅដែរ ការធ្វើបែបនេះមានតែធ្វើឲ្យសុខភាពរាងកាយអ្នកកាន់តែទ្រុឌទ្រោមនោះទេ ឈប់ធ្វើបែបនេះតទៅទៀត ហើយចាប់ផ្តើមទម្លាប់ឲ្យខ្លួនឯងចូលគេងលឿនជាងមុន ទើបមិនសូវធ្វើឲ្យរាងកាយរបស់អ្នកអស់កម្លាំងខ្លាំង។

៤. លើកទឹកចិត្តខ្លួនឯងមិនបានច្រើនដូចគេ

ពេលអ្នកដទៃពិបាកចិត្ត អស់សង្ឃឹមអ្នកតែងតែលើកទឹកចិត្តដល់គេជាច្រើន ប៉ុន្តែដល់ពេលខ្លួនឯងធ្លាក់ដល់សូន្យវិញ បែរជាលើកទឹកចិត្តខ្លួនឯងមិនបាន។ ដូចនេះហើយ ត្រូវរៀនលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នោះនឹងធ្វើឲ្យអ្នកកាន់តែមានសង្ឃឹម។

រៀនសុំទោស និង យកចិត្តទុកដាក់លើខ្លួនឯងឡើងវិញ ព្រោះ ៤ចំណុចខាងលើអ្នកតែងតែមើលរំលងជាញឹកញាប់។ លើសពីនេះ កុំព្យាយាមបន្ទោសថាខ្លួនឯងមិនល្អគ្រប់គ្រាន់នោះ ព្រោះគ្មាននរណាម្នាក់ដែលល្អគ្មានចន្លោះឡើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង