5 ជំហានយកឈ្នះការភ័យខ្លាចនៅក្នុងចិត្តរបស់អ្នកឲ្យបានធូរស្រាល

Vachana-Website-Life6-Carrier
ក្នុងជីវិតរបស់យើង ពេលខ្លះសុខចិត្តកប់ចោលក្តីស្រមៃ និង រឿងដែលអ្នកចង់ធ្វើ ដោយសារតែពេលខ្លះអ្នកមានអារម្មណ៍ថាខ្លាច និង មិនទុកចិត្តខ្លួនឯង។ ការភ័យខ្លាចគឺជាអារម្មណ៍មួយដែលតែងតែកើតឡើងក្នុងជីវិតរបស់អ្នក ដូចនេះដើម្បីគ្រប់គ្រងការខ្លាចនិងភាពបរាជ័យ អ្នកអាចអនុវត្តជំហានទាំង ៥ នេះបាន ៖
១. ការទទួលស្គាល់ខ្លួនឯង
ការទទួលស្គាល់ខ្លួនឯងខ្លាចអ្វីគឺ ជារឿងមួយដែលសំខាន់នៅក្នុងជីវិត ប្រសិនបើអ្នកដឹងថាខ្លួនឯងខ្លាចក្នុងការធ្វើអ្វីមួយ ដូចនេះអ្នកត្រូវតែហ៊ានជំរុញឲ្យខ្លួនឯងធ្វើរឿងទាំងនោះ ដូចនេះអ្នកត្រូវហ៊ានជម្នះភាពភ័យខ្លាចដែលមាននៅក្នុងចិត្តរបស់អ្នកជាជាងមិនសាកល្បង។
២. ស្វែងយល់ពីការភ័យខ្លាចរបស់អ្នក និងហ៊ានប្រឈមមុខ
មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយការភ័យខ្លាចគឺ ត្រូវហ៊ានប្រឈមជាមួយការភ័យខ្លាចរបស់អ្នក ហើយសួរពីហេតុផលដែលធ្វើឲ្យអ្នកខ្លាចក្នុងការធ្វើអ្វីមួយ នោះជាកត្តាចម្បងដែលធ្វើឲ្យអ្នកអាចស្វែងយល់ពីភាពភ័យខ្លាច និង អាចយកឈ្នះវាបាន។
៣. ផ្តោតលើភាពវិជ្ជមាន
ភាពវិជ្ជមានគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីយកឈ្នះលើអារម្មណ៍អវិជ្ជមានណាមួយដែលមាននៅក្នុងចិត្តអ្នក។  មិនតែប៉ុណ្ណោះភាពវិជ្ជមានអាចបង្កើតឱ្យមានទំនុកចិត្តលើខ្លួនឯង ដែលជួយឱ្យអ្នកមានការតស៊ូ និងព្យាយាមសាកល្បងនូវអ្វីដែលអ្នកខ្លាចក្នុងគំនិតសុទិដ្ឋិនិយមដើម្បីយកឈ្នះការភ័យខ្លាចរបស់អ្នក។
៤.  គិតឲ្យបានវែងឆ្ងាយ
ថ្វីត្បិតតែការគិតវែងឆ្ងាយមិនអាចដោះស្រាយបញ្ហាបាន 100% ក៏ដោយ ប៉ុន្តែវាអាចជួយឱ្យអ្នកគិតប្រកបដោយគោលដៅ និងសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវមួយ។
៥.  កោតសរសើរចំពោះភាពក្លាហានដែលអ្នកមាន
កុំបន្ទោសពីលទ្ធផលមិនល្អដែលអ្នកទទួលបានពីការសាកល្បង ព្រោះអ្នកណាក៏ធ្លាប់បរាជ័យដែរ ដូចនេះគួរតែរៀនកោតសរសើរពីភាពក្លាហានសម្រាប់អ្វីដែលអ្នកបានសាកល្បងទៅលើរឿងដែលធ្វើឲ្យអ្នកភ័យខ្លាច។ ការលើកទឹកចិត្តខ្លួនឯងឲ្យហ៊ានធ្វើរឿងថ្មីៗនៅក្នុងជីវិតគឺ ជំហានមួយជួយអ្នកឲ្យចាកចេញពីភាពភ័យខ្លាចផងដែរ។
ទាំង​នេះ​គឺ​ជា​វិធី​អាច​អនុវត្តយ៉ាងមានប្រសិទ្ធិភាព​លើ​របៀប​យក​ឈ្នះ​ការ​ភ័យ​ខ្លាច កត្តាសំខាន់ជាងនេះគឺ ធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានរឹងមាំ មានទំនុកចិត្ត ក្លាហាន និង ទទួលស្គាល់ពីចំណុចដែលខ្លួនឯងខ្វះខាត ដើម្បីធ្វើឲ្យអ្នកអាចចាកចេញពីភាពខ្លាចនៅក្នុងចិត្តអ្នកបាន។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង