ស្ត្រីរឹងមាំ មានទំនុកចិត្ត គឺជាស្ត្រីដែលតាំងចិត្តធ្វើអ្វីមួយ ដែលអ្នកដទៃគិតថា នាងមិនអាចធ្វើបាន។ ស្ត្រីដែលមានទំនុកចិត្ត នឹងតែងតែទទួលការគោរព និងយកចិត្តទុកដាក់ នាងទទួលបានអ្វីដែលនាងចង់បាន ក្នុងទំនាក់ទំនង និងដឹងពីរបៀបធ្វើឲ្យបុរសរបស់នាងសប្បាយចិត្ត និងស្មោះត្រង់។
មិនតែប៉ុណ្ណោះ នាងមានមន្តស្នេហ៍ និងទាក់ទាញ អារម្មណ៍ដ៏រឹងមាំរបស់នាងសម្រាប់តម្លៃលើខ្លួនឯង និងការគោរពខ្លួនឯង ផ្តល់អំណាចឲ្យនាងគ្រប់គ្រងជីវិតស្នេហារបស់នាង ឲ្យមានសុខភាពល្អ និងមានភាពវិជ្ជមាន។
1. ហ៊ាននិយាយអ្វីដែលនាងគិត
ស្ត្រីដែលមានទំនុកចិត្ត គឺមានការអះអាងច្បាស់លាស់ នាងមិនខ្លាចក្នុងការនិយាយការពិតទេ ហើយក៏មិនងាកចេញ ពីទស្សនៈនៃការគិតរបស់នាងដែរ មិនតែប៉ុណ្ណោះនាងក៏ដឹងយ៉ាងច្បាស់ ពីរបៀបនិយាយអ្វីដែលមានក្នុងចិត្ត ដោយមិនមានការភ័យខ្លាច ឬឆេវឆាវ នាងក៏នឹងប្រាប់អ្នកជានិច្ចថា នាងគិតយ៉ាងណាចំពោះបញ្ហាជាក់លាក់ណាមួយ។
2. នាងមិនចេះតែយល់ស្របលើអ្វីៗគ្រប់យ៉ាងនោះទេ
ស្ត្រីដែលមានទំនុកចិត្ត នឹងមិនយល់ស្របជាមួយនរណាម្នាក់បែបហៃៗនោះទេ ទោះបីជានាងព្យាយាមអស់ពីសមត្ថភាព ដើម្បីកុំឱ្យនរណាម្នាក់មានអារម្មណ៍ខកចិត្តក៏ដោយ នាងនឹងមិនស្ទាក់ស្ទើរក្នុងការនិយាយថា ‘ទេ’ នោះទេ បើទោះបីជាវាធ្វើឱ្យមនុស្សជិតស្និទ្ធនឹងនាងឈឺចាប់ក៏ដោយ។ នេះជារឿងមួយដ៏មានឥទ្ធិពល ដែលស្ត្រីខ្លាំងម្នាក់ ធ្វើខុសពីស្ត្រីធម្មតា។
3. នាងតែងតែលើកទឹកចិត្តអ្នកដទៃ
ស្ត្រីរឹងមាំ ម្នាក់ក្រោកឈរឡើងសម្រាប់ខ្លួននាង ចំំណែកស្ត្រីខ្លាំង ក្រោកឈរសម្រាប់អ្នកដទៃ។ មានមនុស្សមិនច្រើនទេ ដែលអាចធ្វើដូច្នេះបាន ប៉ុន្តែការផ្តល់អំណាចដល់អ្នកដទៃ គឺជារឿងមួយដែលមិនគួរឱ្យជឿ ដែលធ្វើអោយស្ត្រីរឹងមាំ។ មនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯង ស្រឡាញ់គាំទ្រមិត្តភ័ក្ដិ និងមនុស្សដែលខ្លួនស្រលាញ់ ស្ត្រីដែលមានទំនុកចិត្ត នឹងឈរក្បែរដៃគូស្នេហារបស់នាង ទាំងពេលសប្បាយ ពេងពេលលំបាក នាងនឹងជួយគាត់ឱ្យសម្រេចក្តីសុបិនរបស់គាត់ និងជួយគាត់ឱ្យឆ្លងកាត់ការឡើងចុះនៃជីវិត។
4. នាងនាំមកនូវភាពវិជ្ជមាន
ស្ត្រីដែលមានទំនុកចិត្ត និងគោរពខ្លួនឯង នឹងតែងតែមានថាមពលវិជ្ជមានសម្រាប់ មនុស្សជុំវិញខ្លួននាង នាងជាមនុស្សស្រីដែលមានមហិច្ឆតា ឧស្សាហ៍ព្យាយាម ដែលយល់ពីតម្លៃនៃការមានអាកប្បកិរិយា និងផ្នត់គំនិតវិជ្ជមាន។ នាងដឹងថា ដូចគ្រប់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ការគិតវិជ្ជមានរួមជាមួយនឹងសកម្មភាពវិជ្ជមាន អាចនាំផ្លូវទៅរកទំនាក់ទំនងជោគជ័យ និងមានសុខភាពល្អ។
5. នាងដឹងថានាងជានរណា
ស្ត្រីរឹងមាំ និងមានទំនុកចិត្ត នឹងមិនបាត់បង់អត្តសញ្ញាណរបស់នាង ក្នុងទំនាក់ទំនងឡើយ ទោះបីជានាងឆ្កួតក្នុងស្នេហាក៏ដោយ នាងនឹងមិនផ្លាស់ប្តូរខ្លួនឯងដើម្បីតែនរណាម្នាក់ឡើយ តែបើនាងធ្វើនោះគឺដើម្បីខ្លួនឯង និងផលល្អប៉ុណ្ណោះ។
6. នាងតែងតែស្តាប់
ស្ត្រីដែលមានទំនុកចិត្តលើខ្លួនឯង ត្រូវបានគេមើលឃើញថា នាងតែងតែយកចិត្តទុកដាក់ស្តាប់អ្នកដទៃ យកចិត្តទុកដាក់ក្នុងការស្តាប់យោបល់របស់អ្នកដទៃ ដោយមិនគិតពីរបៀបដែលអ្នកដទៃនិយាយ ផ្ទុយពីគំនិត និងការយល់ឃើញរបស់នាងឡើយ។
7. នាងបើកចំហចំពោះស្នេហា
ទោះបីជាទំនាក់ទំនងស្នេហាពីមុនរបស់នាង អាក្រក់ប៉ុណ្ណាក៏ដោយ នាងនឹងតែងតែចាប់ផ្តើមទំនាក់ទំនងថ្មី ជាមួយនឹងការចាប់ផ្តើមថ្មីដ៏ស្រស់ស្អាត មិនយកការប្រៀបធៀបអ្នកចាស់និងអ្នកថ្មី ស្ត្រីដែលមានទំនុកចិត្តនឹងតែងតែជៀសវាង ក្នុងការយកទំនាក់ទំនងអតីតកាលមកកាត់ផ្តាត់ នូវឱកាសដែលអ្នកថ្មីសមនឹងទទួលបាន។
8. នាងដឹងថាពេលណាដែលនាងត្រូវសុំទោស
ការសុំទោស ជារឿងល្អបំផុតមួយ ដែលធ្វើឱ្យមនុស្សស្រីរឹងមាំ នាងមានទំនុកចិត្ត នោះហើយជាមូលហេតុដែលនាងដឹងថា នាងមិនល្អឥតខ្ចោះ នាងទទួលស្គាល់កំហុស និងភាពមិនល្អឥតខ្ចោះរបស់នាង ហើយទទួលស្គាល់កំហុសរបស់នាង នៅពេលដែលនាងពិតជាធ្វើខុស នាងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់នាងយ៉ាងច្បាស់ និងកន្លែងដែលត្រូវកែលម្អ។
ប្រភព៖ themindsjournal