កាន់តែធំដឹងក្តី ការគិតរបស់អ្នកកាន់តែចាស់ទុំជាងពីមុន

Vachana-Website-Life-Carrier-Ad-2

ជីវិតរបស់យើងកាន់តែផ្លាស់ប្តូរ មិនអាចនៅត្រឹមតែមួយកន្លែងនោះទេ ព្រោះពេលវេលារបស់យើងតែងតែដើរទៅមុខ ហើយរាងកាយផ្លាស់ប្តូរ និង ការគិតរបស់យើងក៏កាន់តែចាស់ទុំផងដែរ។ 

ពេលនោះហើយ អ្នកចាប់ផ្តើមដឹងថា ភាពសុខស្រួលផ្លូវចិត្ត គឺមានសារៈសំខាន់បំផុតសម្រាប់អ្នក ហើយអ្នកចាប់ផ្តើមបោះចោលមនុស្សដែលនាំឲ្យអ្នក Toxic និង ទុកតែបុគ្គលទាំងឡាយដែលធ្វើឲ្យជីវិតអ្នកកាន់តែស្រស់ស្អាតប៉ុណ្ណោះ។ 

នៅពេលដែលយើងកាន់តែចាស់ទុំទៅៗ ទង្វើទាំងនេះយើងប្រាកដជាចាប់ផ្តើមធ្វើរឿងទាំងនេះម្តងបន្តិចៗ យើងចាប់ផ្តើមថតរូបខ្លួនឯងតិចជាងមុន សន្សំលុយជាងមុន មើលថែរាងកាយ និង ផ្លូវចិត្តរបស់យើងជាងមុន។ កាន់តែចាស់ទុំ យើងកាន់តែដឹងថាស្នាមញញឹមរបស់ឪពុកម្តាយ កាន់តែស្រស់ស្អាត ព្រោះពេលខ្លះយើងធ្វើគ្រប់យ៉ាងគ្មានចង់បានអ្វីក្រៅពីចង់ឲ្យគាត់ពួកគាត់សប្បាយចិត្តឡើយ។

ម្យ៉ាងទៀត នៅពេលយើងកាន់តែចាស់ទុំ យើងកាន់តែលែងចង់បកស្រាយអ្វីទាំងអស់ទោះអ្នកដទៃគិតបែបណាលើយើង ព្រោះយើងនៅតែព្យាយាមជ្រើសយកភាពស្ងៀមស្ងាត់ជាជាងនិយាយចេញ។ នៅពេលយើងចាស់ទុំគ្រប់គ្រាន់ ស្នេហាកាន់តែលែងសំខាន់ ហើយយើងក៏លែងខ្វល់ពីនរណាដែលចង់ចាកចេញពីជីវិតទៀតហើយ។

លើសពីនេះ យើងកាន់តែលែងអនុញ្ញាតឲ្យនរណាម្នាក់ចូលក្នុងជីវិតយើងទៀតហើយ ព្រោះស្គាល់កាន់តែច្រើន ជីវិតយើងកាន់តែរញ៉េរញ៉ៃ ហើយអ្វីដែលសំខាន់នោះ គឺយើង ប្រឹងប្រែងរកលុយ សន្សំលុយដើម្បីអនាគតនៅថ្ងៃខាងមុខ។ ការគិតពីក្មេង យើងនៅមានគំនិតចង់ ហ៊ឺហារ ឡូយឆាយ ដើរលេងសប្បាយ ជុំគ្នាជាមួយមិត្តភក្តិ ឬពីនេះពីនោះ ប៉ុន្តែ នៅពេលអយើងកាន់តែចាស់ទុំគ្រប់គ្រាន់ គំនិតទាំងនោះលែងមានទៀតហើយ ប្រហែលយើងគ្រាន់តែត្រូវការពេលសម្រាក ចង់ចំណាយពេលជាមួយគ្រួសារ លែងសូវចេញក្រៅ ជាពិសេសរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ។

ចាស់ទុំកាន់តែខ្លាំង នោះនឹងដឹងថាតម្លៃរបស់យើងម្នាក់ មិនមែនកំណត់ដោយ ភាពរួសរាយរាក់ទាក់ ឬរបស់ក្រៅខ្លួនដែលយើងមាននោះទេ ប៉ុន្តែ តម្លៃរបស់យើងនឹងលេចឡើងនៅពេលដែលយើងរីករាយនឹងគ្រប់យ៉ាងជារបស់ខ្លួនយើង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង