ការពិតនៃជីវិតរបស់យើងម្នាក់ៗ…

Vachana-Website4-Life-Carrier-Ad-1

ត្រឹមមួយប៉ព្រិចភ្នែក មួយថ្ងៃបាត់ទៅហើយមួយ​ប៉ព្រិច​ភ្នែក​មួយ​សប្តាហ៍​ទៀត​បាន​កន្លង​ផុត​ទៅទៀតមួយប៉ព្រិចភ្នែកបន្ទាប់ ខែថ្មីបានចូលមកជំនួសខែចាស់ក្នុងមួយប៉ព្រិចភ្នែកបន្ទាប់ទៀត ក៏ជិតដាច់ឆ្នាំទៀតដែរ ប៉ុន្តែ តើប៉ុន្មានថ្ងៃ ប៉ុន្មានខែ និង ប៉ុន្មានឆ្នាំទៀត ខ្ញុំអាចឆ្លងកាត់ និង អង្គុយរាប់បែបនេះបានទៀត?

ពេលវេលាពិតជាដើរលឿនពេកហើយ ខ្ញុំក៏មិនដឹងថា ខ្ញុំអាចសល់ពេលប៉ុន្មានទេសម្រាប់ពេលខាងមុខ ដឹងតែថាពេលនេះ ខ្ញុំខំរស់នៅឲ្យល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន ដូច្នេះ​កុំបណ្តោយឲ្យពេលវេលាល្អៗដែលអ្នកនៅសល់កន្លងហួសទៅ។

ចាប់ផ្តើមជាមួយអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត រីករាយនូវអ្វីដែលអ្នកមាន រស់នៅឲ្យល្អបំផុត មុនពេលអ្វីៗយឺតពេល ពេលវេលាដើរលឿនណាស់ ដូច្នេះ ឈប់បណ្តោយតទៅទៀត ព្រោះជីវិត អ្នកមិនអាចទាយទុកថានឹងកើតរឿងអ្វីឡើយ ជារឿងដ៏ឆ្លាតបំផុតដែលត្រូវធ្វើនោះគឺ រស់នៅឲ្យមានសុភមង្គលបំផុតសម្រាប់ជីវិតមួយនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង