ចាំថា អ្នកសមនឹងទទួលបានក្តីស្រឡាញ់ពិត ហើយមានតែអ្នកទេដែលអាចធ្វើបាន

Life-&-Carrier-Ad

សុំទោសខ្លួនឯង…

ខ្ញុំសុំទោសដែលអ្នកបានព្យាយាមយ៉ាងខ្លាំង ដើម្បីជួយអ្នកដទៃ នៅពេលដែលអ្នកកំពុងតែលំបាក។

សុំទោសដែលខ្ញុំមិនបានទុកពេលឲ្យអ្នកគ្រប់គ្រាន់ ដើម្បីព្យាបាល ខ្ញុំបែជាឲ្យអ្នកបិទបាំងស្នាមរបួសរបស់អ្នក ខណៈពេលដែលអ្នកកំពុងហូរឈាម។

សុំទោសដែលមាននៅថ្ងៃដែលអ្នកឈឺចាប់ ប៉ុន្តែខ្ញុំបែជាបង្ខំអ្នកឲ្យសើច ដើម្បីកុំឲ្យនរណាម្នាក់មើលមកអ្នកយ៉ាងគួរឲ្យអាណិត។

ខ្ញុំសុំទោសដែលអនុញ្ញាតឲ្យអ្នកបានផ្តល់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់ ទៅមនុស្សដែលមិនបានផ្តល់ការជួយត្រឡប់មកវិញ ត្រឹមតែ 10ភាគរយ។

ខ្ញុំសុំទោសដែលមានយប់មួយដែលអ្នកយំរហូតដល់ដេកលក់ ហើយខ្ញុំបែជាអ្នកអនុញ្ញាតឲ្យអ្នក អោបក្រសោបភាពសោកសៅ និងភាពឈឺចាប់ទាំងនោះ។

ហើយខ្ញុំសោកស្ដាយណាស់ ដែលខ្ញុំមិនបានស្រឡាញ់អ្នក ឲ្យសមនឹងក្តីស្រឡាញ់ដែលអ្នកសមតែទទួលបាន ខ្ញុំសន្យាថា ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះអ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ឲ្យសមនឹងតម្លៃដែលអ្នកគួរតែទទួលបាន។

សំបុត្រជូនទៅកាន់ខ្លួនឯង…។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង