ក្នុងសកលលោកត្រូវបានបង្កើតឡើងដោយថាមពលផ្សេងៗគ្នា ដូចជាថាមពលវិជ្ចមាន និង ថាមពលអវិជ្ជមាន។ ប៉ុន្តែបើសិនជាអ្នកចង់ទាញយកថាមពលវិជ្ជមានឲ្យចូលក្នុងជីវិតអ្នក ជាដំបូង អ្នកត្រូវបង្កើនថាមពលរបស់អ្នកដោយផ្អែកលើសកម្មភាពដែលអ្នកបានធ្វើរៀងរាល់ថ្ងៃ។ ខាងក្រោមនេះ ជាវិធី ៥ យ៉ាង ដើម្បីទាញយកថាមពលវិជ្ជមានពីសកលលោក ៖
១. រៀនគ្រប់គ្រងអារម្មណ៍
គំនិត និងអារម្មណ៍របស់អ្នកគឺ ជាជំហានដំបូងឆ្ពោះទៅរកថាមពលវិជ្ជមាន ដូចនេះ បើចង់ឲ្យរឿងល្អៗ ចូលក្នុងជីវិតអ្នកបានច្រើន ជាដំបូងត្រូវរក្សាចិត្ត និង គំនិតរបស់អ្នកឲ្យល្អជាមុនសិន។ នៅពេលអ្នកអាចគ្រប់គ្រងចិត្ត និង អារម្មណ៍របស់អ្នកឲ្យមានភាពវិជ្ជមានបានហើយ គឺងាយស្រួលណាស់ក្នុងការទាញយកថាមពលវិជ្ជមានពីសកលលោក។
២. រៀនចាកចេញពីភាពអវិជ្ជមាន
បើចង់បានថាមពលវិជ្ជមាននោះ ត្រូវរៀនចាកចេញពីកន្លែងដែលនាំឲ្យជីវិតអ្នក អួរអាប់ មនុស្សដែល toxic នាំអ្នកឲ្យធ្លាក់ចុះ និងបោះចោលរឿងដែលមិនល្អសម្រាប់អ្នក ហើយ ចាប់ផ្តើមជាថ្មីសម្រាប់ជីវិតអ្នក នោះអារម្មណ៍នៃថាមពលវិជ្ជមាននឹងកើតឡើងដោយឯងៗ។
៣. ដឹងពីចំណុចដែលអ្នកខ្វះខាត
នៅពេលដែលអ្នកដឹងថាខ្លួនឯងមានភាពខ្វះខាត គឺ ជាឱកាសសម្រាប់ឲ្យអ្នកកែលម្អចំណុចខ្សោយរបស់អ្នកដើម្បីអាចសម្រេចបាននូវគោលដៅណាដែលអ្នកបានកំណត់។ លើសពីនេះ ត្រូវចាំថា គ្រប់យ៉ាងសុទ្ធតែមានតម្លៃ រួមទាំងអ្នកផងដែរ បើសិនជាចង់ទាញយកថាមពលវិជ្ជមានសម្រាប់ជីវិតអ្នក ត្រូវយល់ពីតម្លៃរបស់អ្នក និងទទួលយកភាពខ្វះខាតក្នុងជីវិតរបស់អ្នក។
៤. រៀនអត់ធ្មត់
មេឃគឺជាដែនកំណត់សម្រាប់អ្វីដែលយើងអាចប្រាថ្នាចង់បាន និងសម្រេចបាន ប៉ុន្តែអ្វីគ្រប់យ៉ាងមិនមែនបានមកភ្លាមៗនោះទេ។ លើសពីនេះ ការរៀនពីភាពអត់ធ្មត់គឺជាកត្តាសំខាន់សម្រាប់ការទាញយកឥទ្ធិពលវិជ្ជមានឲ្យចូលក្នុងជីវិតអ្នក ដោយគ្រប់យ៉ាងសុទ្ធតែត្រូវការពេលដើម្បីទទួលបានលទ្ធផលមកវិញ។
៥. រៀនបំភ្លេច និងអភ័យទោស
គ្មាននរណាម្នាក់ដែលមិនចេះធ្វើខុសនោះទេ ដូច្នេះការរៀនអភ័យទោសគឺជារឿងល្អបំផុតសម្រាប់ការរស់នៅរបស់អ្នក។ បន្ថែមពីនេះ កុំព្យាយាមចងចាំអារម្មណ៍ដែលធ្វើឲ្យអ្នកឈឺចាប់ ប៉ុន្តែ ត្រូវរៀនបំភ្លេច និង យកភាពឈឺចាប់ទាំងនោះ មកដុសខាតផ្លូវចិត្តរបស់អ្នកឲ្យកាន់តែមានភាពវិជ្ជមានឡើងវិញ។
មនុស្សមួយចំនួន មាន សុភមង្គល ទំនុកចិត្ត និងភាពវិជ្ជមាន គ្រប់ទីកន្លែងដែលពួកគេទៅ ដោយសារតែ ពួកគេបានរៀនពីរបៀបដើម្បីទាក់ទាញថាមពលវិជ្ជមានចូលទៅក្នុងជីវិតរបស់ពួកគេពីសកលលោក។ អ្នកគ្រាន់តែបោះជំហានដំបូងដោយជឿជាក់លើខ្លួនឯង និងទទួលយកតម្រូវការសម្រាប់ការផ្លាស់ប្តូរមួយចំនួនតាមវិធីខាងលើនេះ នោះអ្នកនឹងអាចទាញយកថាមពលវិជ្ជមានបានហើយ។