នេះជាសារលើកទឹកចិត្ត ផ្ញើរជូនខ្លួនឯងជាពិសេស… 

Vachana-Website-Life1-Carrier-Ad

ថ្ងៃមួយអ្នកនឹងនិយាយថាអរគុណចំពោះខ្លួនឯង ដែលអ្នកបានស្រឡាញ់ខ្លួនឯងនៅពេលដែលគ្មាននរណាម្នាក់ស្រឡាញ់អ្នកពិតប្រាកដ។ លើសពីនេះពេលវេលានឹងបង្ហាញប្រាប់អ្នកថា ការឈឺចាប់ដែលអ្នកកំពុងជួបពេលនេះ គ្រាន់តែជាការសាកល្បងដើម្បីធ្វើឲ្យផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំប៉ុណ្ណោះ ព្រោះពេលវេលានឹងព្យាបាលការឈឺចាប់របស់អ្នកឲ្យជាសះស្បើយឡើងវិញ។ 

ថ្ងៃមួយអ្នកនឹងដឹងថា ការសម្រេចចិត្តដើរចេញពីមនុស្សដែលមិនឲ្យតម្លៃអ្នក គឺជារឿងដ៏ត្រឹមត្រូវបំផុត ព្រោះវាមិនធ្វើឲ្យអ្នកខាតបង់ពេលវេលាដោយឥតប្រយោជន៍ជាមួយមនុស្សប្រភេទនោះ។

ម្យ៉ាងទៀត ថ្ងៃមួយអ្នកនឹងអរគុណខ្លួនឯងនៅពេលដែលអ្នកអាចក្លាហានក្នុងការឆ្លងកាត់ពេលវេលាមួយដែលលំបាកខ្លាំង ហើយចាប់ផ្តើមចេះមើលថែខ្លួនឯងវិញ។ ខ្ញុំដឹងថា ថ្ងៃខ្លះអ្នកប្រាកដជាអស់កម្លាំង ឯកា និង ចង់បោះបង់ចោលម្តងៗ ប៉ុន្តែអ្នកត្រូវចាំថា មានមនុស្សជាច្រើននាក់ណាស់សុទ្ធតែធ្លាប់ជួបអារម្មណ៍បែបនេះ។

ហេតុនេះ ខ្ញុំចង់ឲ្យអ្នកដឹងថាថ្ងៃណាមួយអ្នកសមនឹងទទួលបានអ្វីដែលអ្នកចង់បាន អ្នកនឹងមានសុភមង្គលជាងពេលនេះ ដូច្នេះអ្នកត្រូវតែតស៊ូណា កុំចុះចាញ់ កុំបោះបង់ឲ្យសោះ បើអ្នកមានអារម្មណ៍ថាហត់ខ្លាំង ចូរសម្រាកបន្តិចទៅ ដើម្បីសន្សំកម្លាំងដើរទៅមុខបន្តទៀត។

ជីវិតមិនមែនលំបាករហូតនោះទេ ជឿខ្ញុំណា ទោះជាគ្មាននរណាម្នាក់ដឹងថាថ្ងៃមុខទៅជាបែបណា ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដឹងថា ទោះបីជាជួបរឿងអ្វីក៏ដោយ ខ្ញុំនឹងនៅទីនេះជាមួយអ្នក លើកទឹកចិត្តអ្នក គាំទ្រអ្នកជានិច្ច។ ដូចនេះជូនទឹកភ្នែករបស់អ្នកចេញហើយ ត្រូវរឹងមាំណា ព្រោះអ្នកនៅមានខ្ញុំ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង