ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលសាមញ្ញធម្មតា ដែលអាចសាងកំហុសបានគ្រប់ពេល ម្យ៉ាងទៀត ខ្ញុំមិនមែនជាមនុស្សស្រីហៃសូ និង ជាកូនអ្នកមានអីទេ ខ្ញុំគ្រាន់តែមានគ្រួសារដែលធម្មតាៗប៉ុណ្ណោះ ប៉ុន្តែខ្ញុំបែរជាចូលចិត្តជីវិតបែបនេះ ព្រោះ អ្នកក៏មិនចង់ឲ្យអ្នកណាមកប្រៀបធៀបខ្ញុំជាមួយមនុស្សស្រីដទៃទៀត ហើយក៏មិនពេញចិត្តឲ្យអ្នកណាដើរលើសព្រំដែនរបស់ខ្ញុំដែរ។
មួយវិញទៀត ខ្ញុំមិនចូលចិត្តឲ្យនរណាម្នាក់មករំពឹងអ្វីលើខ្ញុំទេ ព្រោះខ្ញុំមិនចង់ឲ្យគេខកចិត្តដោយសារតែខ្ញុំ ព្រោះពេលខ្លះ ខ្ញុំមិនមែនធ្វើបានគ្រប់រឿងដូចដែលពួកគេចង់បាននោះដែរ។ នេះហើយជាការពិតនៃខ្ញុំ ព្រោះខ្ញុំដឹងពីខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ នេះហើយជា standard ដែលខ្ញុំមានសម្រាប់ខ្លួនឯង ឈរលើគោលជំហររបស់ខ្ញុំ ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ខ្ញុំមិនបោះបង់ខ្លួនឯង ឲ្យដម្លៃខ្លួនឯង និង មើលថែខ្លួនឯងជាងអ្នកណាទាំងអស់។
បញ្ចេញមតិយោបល់