ភាពមិនចេះក្រែងចិត្តអ្នកដទៃ អាចធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយអចេតនា

Vachana-Website-Life-Carrier-Ad-4

តាមពិតទៅយើងសុទ្ធតែធ្លាប់មានអារម្មណ៍ថាឈឺចាប់ និង​ខកចិត្តចំពោះរឿងអ្វីមួយ​ ជាមួយមនុស្សដែល​ធ្វើ​ធ្លាប់ធ្វើអ្វីដោយគិតពីអារម្មណ៍យើង ហើយ​បន្ទាប់​មក​ពួក​គេទាំងនោះ​ធ្វើ​ដូច​ជាគ្មានមានរឿងអ្វីកើតឡើង។ ក្នុងជីវិតនេះ យើងដឹងថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយយើងទាំងអស់គ្នាសុទ្ធតែមានកំហុស ប៉ុន្តែការអភ័យទោសមិនមែនជាហេតុផលត្រឹមត្រូវក្នុងការធ្វើឱ្យនរណាម្នាក់ឈឺចាប់ម្តងហើយម្តងទៀតនោះទេ។

ពេលខ្លះខ្ញុំចង់ឲ្យគេយល់ថាវាឈឺចាប់ប៉ុណ្ណាក្នុងការទ្រាំទ្រគ្រប់យ៉ាងដែលពួកគេបានធ្វើមកលើខ្ញុំ ទោះបីជាខ្ញុំធ្វើពុតថាខ្ញុំនៅតែមិនអីក៏ដោយ។ ខ្ញុំឈឺណាស់ចំពោះមនុស្សគ្រប់គ្នាដែលមើលរំលងមានអារម្មណ៍របស់ខ្ញុំ ហើយព្យាយាមធ្វើរឿងប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំ ដោយគ្រាន់តែគិតថាជារឿងតូចតាច បន្ទាប់មកពួកគេបាននិយាយថាហេតុអ្វីខ្ញុំប្រកាន់ខ្លាំងម្ល៉េះ ទាំងដែលរឿងទាំងនោះពួកគេមិនមែនជាខ្ញុំ។

លើសពីនេះ ពេលភាពឈឺចាប់ដែលខ្ញុំទទួលបានធ្វើឲ្យខ្ញុំចង់បាត់ខ្លួនពីពិភពលោកមួយនេះ ដើម្បីកុំឱ្យខ្ញុំឃើញពួកគេម្តងទៀត។ បើសិនជា អាចខ្ញុំសុំឱ្យមនុស្សគ្រប់គ្នា រៀនពីរបៀបក្រែងចិត្តអ្នកដទៃ ទោះជាក្នុងស្ថានភាពណា ត្រូវព្យាយាមយកចិត្តរបស់គេមកដាក់ក្នុងចិត្តខ្លួនឯង ព្រោះសកម្មភាពខ្លះអ្នកគិតថាជារឿងតូចតាច ប៉ុន្តែធ្វើឲ្យមនុស្សម្នាក់អាចឈឺចាប់បាន។ 

ដូចនេះ រៀនគ្រប់គ្រងពាក្យសម្តី និង កាយវិការរបស់ខ្លួនឯង ដើម្បីកុំធ្វើឲ្យនរណាម្នាក់ខូចអារម្មណ៍ដោយអចេតនា ទោះបីជារឿងនោះអ្នកសុំទោសរួចហើយក៏ពិតមែន ប៉ុន្តែ វាធ្វើឲ្យដកជាប់ក្នុងចិត្ត និងការចងចាំរបស់គេរួចទៅហើយ។

ដូច្នេះ ការឈឺចាប់ខ្លះទោះបីជាគេមិនបង្ហាញក៏ដោយ ប៉ុន្តែមិនមែនមានន័យថាគ្មានរឿងអ្វីកើតឡើងនោះទេ រៀនក្រែងចិត្តអ្នកដទៃខ្លះទើបជាការប្រសើរ។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង