មនុស្ស toxic ទាំង ៦ ប្រភេទដែលអ្នកគួរតែប្រយត្ន័ជារឿយៗ

Vachana-Website-Life7-Carrier
អ្នកដែលសម្គាល់សញ្ញាខ្លះៗ ពីមនុស្សជុំវិញខ្លួនរបស់អ្នកខ្លះអត់ ថាពួកគេជាមនុស្សប្រភេទណា? ប៉ុន្តេជាក់ស្តែងអ្នកប្រកដជាធ្លាប់ជួបនិងមនុស្សដែលមានចរឹកទាំង ៦ ប្រភេទនេះដោយអ្នកមិនចាប់អារម្មណ៍។ មនុស្ស toxic ទាំង ៦ ប្រភេទនេះដែលអ្នកគួរតែប្រយ័ត្ន៖
១. មនុស្សដែលអូសទាញថាមពលរបស់អ្នក
មានន័យថាមនុស្សមួយប្រភេទនេះតែងតែជម្រុញឲ្យចិត្តរបស់អ្នកធ្លាក់ចុះ ដោយនិយាយពីនេះពីនោះដែលបំបាក់ទឹកចិត្តអ្នក និងថាមពលដែលអ្នកមាននៅក្នុងខ្លួន។ បន្ថែមពីនេះ ពួកគេថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល និង មានការតានតឹងអារម្មណ៍ភ្លាមៗដោយមិនដឹងពីមូលហេតុពិតប្រាកដ។
២. អ្នកសរសើរក្លែងក្លាយ
គួរប្រយ័ត្នមនុស្សដែលពូកែសរសើរអ្នក ដោយនិយាយលើកជើងអ្នកគ្រប់ពេល មិនថារឿងតូច រឿងធំ ប៉ុន្តែត្រូវចាំថាការដែលគេនិយាយទាំងនោះអាចជាពាក្យមិនពិតច្រើនជាងពាក្យពិត ព្រោះគ្មាននរណាម្នាក់អាចឈរខាងអ្នក ដោយអ្នកជាអ្នកខុសនោះទេ ធ្វើបែបនេះ ដូចជាការខ្វះការពិចារណា ដែលធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពមិនស្រួលចិត្ត។
៣. មនុស្សទុទិដ្ឋិនិយម
មនុស្សដែលមិនគិតពីអារម្មណ៍របស់អ្នក ដោយនិយាយពីចំណុចអាក្រក់ដែលអ្នកមិនដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាគេល្អជាងអ្នក មិនតែប៉ុណ្ណោះថែមទាំងខ្វល់តែពីខ្លួនឯង មិនគិតពីសុខទុករបស់អ្នក និង មិនចេះរៀនក្រែងចិត្តអ្នកដទៃនោះឡើយ។ លើសពីនេះថែមទាំងព្យាយាមនិយាយឲ្យអ្នកគ្មានទំនុកចិត្តនិងចាកចេញពីក្តីស្រម៉ៃរបស់អ្នកថែមទៀតផង មនុស្សបែបនេះពូកែសម្តែងណាស់ត្រូវប្រយត្ន័។
៤. មនុស្សពូកែរៀបចំដោយចិត្តឯង
តែងតែព្យាយាមចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង ហើយធ្វើពុតជាចូលចិត្តអ្នក និងមនុស្សផ្សេងទៀតដែលនៅជុំវិញខ្លួនពួគេ។ ម្យ៉ាងទៀតចង់ធ្វើការសម្រេចចិត្តសម្រាប់ខ្លួនឯង និងអ្នកដទៃ ប្រៀបដូចជាចង់គ្រប់គ្រងមនុស្ស និង រៀបចំអ្វីៗដែលគេចង់បានដោយចិត្តឯង និង មិនបានសួរមតិយោបល់មនុស្សគ្រប់គ្នាឡើយ។
៥. ធ្វើជាជនរងគ្រោះ
ពួកគេព្យាយាមបន្ទោសខ្លួនឯងចំពោះសំណាងអាក្រក់របស់ពួកគេ ហើយសម្តែងធ្វើជាសុំទោសអ្នកដោយគ្មានចេតនាចង់សុំទោស ព្រមទាំងទាក់ទាញការយកចិត្តទុកដាក់ពីអ្នកដទៃដោយសម្តែងជាជនរងគ្រោះ ប៉ុន្តែភាគច្រើននិយាយពីលេសរបស់ពួកគេចំពោះការបរាជ័យ ឬ គេចផុតពីកំហុសរបស់ពួកគេតែប៉ុណ្ណោះ។

៦. អ្នកពូកែរិះគន់
មនុស្សបែបនេះមិនដែលគាំទ្រអ្នកក្នុងការសម្រេចចិត្តរបស់អ្នកឡើយ ថែមទាំងតែងតែរិះគន់គ្រប់សកម្មភាពដែលអ្នកបានធ្វើ។ សំខាន់ជាងនេះធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចធ្វើអ្វីបានត្រឹមត្រូវ ហើយនិយាយថាទង្វើដែលអ្នកធ្វើគឺតែងតែខុសជានិច្ច។
ក្នុងជីវិតអ្នកគួរតែប្រយ័ត្នពីមនុស្សមានចរិកទាំង៦ប្រភេទនេះ ព្រោះសុទ្ធតែអាចទាញជីវិតអ្នកឲ្យធ្លាក់ចុះ និង មានបញ្ហានៅថ្ងៃខាងមុខ។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង