មនុស្ស ៣ ប្រភេទនេះ សុទ្ធតែដើរកាត់ជីវិតអ្នក ដែលអ្នកគួរតែប្រយត្ន័

Vachana-Website-Life-Carrier-Ad-8

ជីវិតគឺបែបនេះហើយ តែងតែមានមនុស្សជាច្រើនប្រភេទដែលបានដើរកាត់ជីវិតអ្នក ផ្តល់នូវមេរៀន បទពិសោធន៍ ទាំងការចងចាំល្អ និង អាក្រក់សម្រាប់អ្នក។ ប៉ុន្តែទោះជាមានមនុស្សចូលក្នុងជីវិតអ្នកខុសៗគ្នាបែបណា ប្រាកដជាមានមនុស្សទាំង ៣ ប្រភេទនេះនៅក្នុងជីវិតអ្នកជាមិនខាន៖

១. ប្រភេទមនុស្សដូចស្លឹកឈើ

មនុស្សប្រភេទនេះ ចូលក្នុងជីវិតអ្នកតែមួយពេលប៉ុណ្ណោះហើយក៏ចាកចេញទៅវិញ នៅពេលដែលពួកគេស្គាល់អ្នកថ្មីដែលល្អជាងអ្នក។ លើសពីនេះ មនុស្សប្រភេទនេះ មិនអាចឲ្យអ្នកពឹងពាក់ ឬ ទុកចិត្តចំពោះពួកគេបានឡើយ ព្រោះពួកគេ គឺរេរតាមខ្យល់បក់ ខាងណាផ្តល់ប្រយោជន៍ច្រើនគឺទៅខាងអ្នកនោះហើយ ដូចនេះបើបានជួបហើយសូមនៅឲ្យឆ្ងាយពីពួកគេ និងប្រយត្ន័ចំពោះពួកគេបន្តិច។

២. ប្រភេទបែបឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ

មនុស្សប្រភេទនេះ គួរឲ្យខ្លាចណាស់នៅចំពោះមុខអ្នកអាចនឹងធ្វើល្អជាមួយអ្នក ធ្វើជាស្អប់មនុស្សដែលអ្នកមិនចូលចិត្ត ប៉ុន្តែនៅក្រោយខ្នងអ្នកបែរជាត្រូវរូវជាមួយមនុស្សដែលអ្នកស្អប់ទៅវិញ។ មួយវិញទៀត មនុស្សទាំងនេះសម្តែងបានគ្រប់ទម្រង់ នៅខាងអ្នកនិយាយអាក្រក់ពីអ្នកដទៃ នៅជាមួយអ្នកផ្សេងនិយាយមិនល្អពីអ្នក ដូចនេះគួរតែប្រយត្ន័បន្តិច កុំងាយជឿនរណាពេក ព្រោះអ្នកមិនអាចមើលធ្លុះចិត្តរបស់នរណាម្នាក់ដោយភ្នែកទទេបានឡើយ។

៣. ប្រភេទច្រណែន ឈ្នាសនីស

មនុស្សប្រភេទនេះ បើអ្នកមិនប្រយត្ន័ទេ គឺអាចទាញអ្នកទម្លាក់ទឹកបាន ព្រោះពួកគេមិនចង់ឃើញអ្នកល្អ និងជោគជ័យជាងខ្លួនរបស់គេឡើយ។ មនុស្សប្រភេទនេះ គួរតែនៅឲ្យឆ្ងាយបន្តិច ព្រោះពួកគេនៅក្បែរអ្នកតែពេលអ្នកមានប្រយោជន៍សម្រាប់គេប៉ុណ្ណោះ ប៉ុន្តែបើសិនជាអ្នកធ្លាក់ដល់ចំណុចសូន្យពួកគេមានតែសើចចំអកឲ្យអ្នកថែម។

មានមនុស្សច្រើនណាស់ដែលអាចធ្វើឲ្យអ្នកខកចិត្ត និង អាចលួចចាក់អ្នកពីក្រោយខ្នង ប្រៀបដូចជាមនុស្ស ៣ប្រភេទដែលបានរៀបរាប់ខាងលើចឹង សុទ្ធតែបានដើរកាត់ជីវិតអ្នក។ ដូចនេះត្រូវចេះប្រយត្ន័មនុស្សនៅក្បែរខ្លួនរបស់អ្នកឲ្យបានច្រើន ទើបមិនងាយឲ្យគេកេងយកផលប្រយោជន៍ពីអ្នកបានដោយងាយៗ។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង