មនុស្សមួយចំនួនគិតថាមនុស្សស្រីអាចលេចធ្លោបានដោយសារសម្រស់ខាងក្រៅ ប៉ុន្តែអ្នកអាចយកសម្តីទាំងនេះមកគិតបាន ប៉ុន្តែមិនត្រូវ 100% នោះទេ ព្រោះសម្រស់អាចជាផ្នែកមួយនៃភាពទាក់ទាញ ប៉ុន្តែមិនមែនជាភាពលេចធ្លោរបស់មនុស្សស្រីឡើយ។ មនុស្សស្រីដែលធ្វើឲ្យខ្លួនឯងលេចធ្លោជាងមនុស្សស្រីដទៃទៀតនោះគឺ ដោយសារតែពួកគេមានចំណុចទាំង៥នេះជាប់ខ្លួន ហើយអ្នកក៏អាចមានដូចគ្នា៖
១. មានការគោរពចំពោះមនុស្សជុំវិញខ្លួន
ពិតណាស់ភាពលេចធ្លោរបស់មនុស្សស្រីគឺជា ការគោរពចំពោះមនុស្សទូទៅដោយមិនរើសអើង ភេទ ពណ៌សម្បុរ វណ្ណៈ មនុស្សចាស់ ក្មេង និង ជនពិការ ទាំងនេះហើយគឺសុទ្ធសឹងធ្វើឲ្យមនុស្សជុំវិញខ្លួន ចូលចិត្ត និង ស្រឡាញ់អ្នកគ្រប់គ្នា។ លើសពីនេះអ្នកគួរតែមានការគោរពជាប់ខ្លួន និង គ្រប់ស្ថានភាពទាំងអស់ទើបធ្វើឲ្យបង្ហាញថា អ្នកមានចំណុចលេចធ្លោជារបស់ខ្លួនឯងដែលពេលខ្លះមនុស្សស្រីដទៃទៀតអាចមិនមាន។
២. ប្រើការឈឺចាប់ មកធ្វើឲ្យខ្លួនឯងរឹងមាំ
ជាមនុស្សស្រី ទោះបីជាយំខ្លាំងបែបណា ក៏មិនត្រូវឲ្យអ្នកដទៃឃើញពីភាពទន់ជ្រាយរបស់អ្នកដែរ។ ដូចនេះផ្លូវចិត្តអ្នកត្រូវតែនឹងនរ ហើយប្រាកដថា ការឈឺចាប់ទាំងអស់ដែលអ្នកបានឆ្លងកាត់ យកមកប្រើជាឱកាសដើម្បីពង្រឹង
ខ្លួនឯងឲ្យរឹងមាំទៅមុខបន្តទៀត។ ម្យ៉ាងទៀតភាពលេចធ្លោរបស់អ្នកនោះគឺ អ្នកមិនទុកឱ្យការឈឺចាប់ទាំងនោះមកធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះឡើយ ដោយអ្នកព្យាយាមរកដំណោះស្រាយ និងធ្វើឲ្យចិត្តរបស់អ្នកកាន់តែប្រសើរឡើង។
៣. អ្នកតែងតែជឿជាក់លើខ្លួនឯង
ចំណុចនេះពិតជាសំខាន់ណាស់ ព្រោះអ្នកត្រូវតែមានភាពជឿជាក់លើខ្លួនឯង កុំបណ្តោយឱ្យខ្លួនឯងខ្វះទំនុកចិត្តនៅពេលដែលធ្វើអ្វីមួយ។ បន្ថែមពីនេះនៅពេលដែលមានមនុស្សចង់ឃើញអ្នកបរាជ័យពួកគេប្រាកដជានិយាយបំបាក់ទឹកចិត្តរបស់ ដូចនេះប្រសិនបើអ្នកមានជឿលើខ្លួនឯងអ្នកច្បាស់ជាជោគជ័យ។
៥. អ្នកមិនមានគំនិតធ្វើបាបអ្នកដទៃ ឬ គុំគួន
ពិតណាស់នៅពេលមាននរណាម្នាក់ធ្វើខុសដាក់អ្នកដោយគ្មានចេតនា អ្នកច្បាស់ជាមានអារម្មណ៍ថាខឹង ខកចិត្តនិង មិនពេញចិត្តចំពោះទង្វើរបស់ពួកគេដោយអ្នកមិនបានរំពឹងទុក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកតែងតែដឹងពីរបៀបនៃការអភ័យទោស ហើយមិនដែលប្រកាន់ខ្ជាប់នូវការរអ៊ូរទាំ ឬការដាក់សម្ពាធទៅលើកំហុសណាមួយរបស់ពួកគេឡើយ។
៦. ព្រមទទួលស្គាល់ខ្លួនឯង និង អរគុណពួកគេ
ដឹងទេភាពលេចធ្លោរបស់មនុស្សស្រីមួយចំនួនដែលធ្វើឲ្យអ្នកដទៃមួយចំនួនទៀតសរសើរនោះគឺការចេះទទួលស្គាល់ការពិតរបស់អ្នកនៅមុខនរណាម្នាក់ប្រសិនបើខ្លួនឯងមានចំណុចដែលខ្វះខាត ប៉ុន្តែអ្នកតែងតែព្យាយាមស្រឡាញ់អ្វីដែលជាខ្លួនឯង និង អរគុណពួកគេថែមទៀត ដោយអ្នកគិតថា គ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្សបានទាំងអស់នោះទេ ដូច្នេះកុំព្យាយាមផ្លាស់ប្តូរខ្លួនឯងសម្រាប់នរណាម្នាក់អី។
ភាពលេចធ្លោរបស់អ្នកណាម្នាក់គឺកើតចេញពីអាកប្បកិរិយារបស់មនុស្សម្នាក់ៗដែលមានចំពោះមនុស្សជុំវិញខ្លួន មិនតែប៉ុណ្ណោះឥរិយាបទសមរម្យ ពាក្យសម្តីពិរោះប្រកបដោយសេចក្តីថ្លៃថ្នូរ ក៏ជាការធ្វើឲ្យខ្លួនឯងមានភាពលេចធ្លោក្នុងចំណោមមនុស្សស្រីដទៃដែរ។