អ្នកអាចរាប់មិនអស់នូវចំនួនដង ដែលអ្នកបានឃើញមនុស្សស្រីមួយចំនួនមានភាពទាក់ទាញដោយសារតែសម្រស់ និង លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារតែពួកគេបានដឹងពីរបៀបមួយចំនួន ដែលធ្វើឲ្យពួកគេមានភាពទាកទាញដោយស្ងៀមស្ងាត់ ដែលអ្នកនឹកស្មានមិនដល់៖
១. ឥរិយាបថ
ចំណុចនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចាប់យកចិត្តរបស់មនុស្សដែលនៅជុំវិញអ្នក ព្រោះជាវិធីដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់អ្នកដោយស្ងៀមស្ងាត់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានទំនោរមើលរំលងសកម្មភាពដ៏សាមញ្ញ និងមានប្រសិទ្ធភាពនេះ ដោយពួកគេគិតថា គ្មានប្រយោជន៍ និងខ្ជះខ្ជាយពេលវេលា។
២. ភាពទន់ភ្លន់
មនុស្សស្រីត្រូវតែមានភាពទន់ភ្លន់នៅក្នុងខ្លួន ទោះបីជាអ្នកជាមនុសុ្សរឹងមាំកម្រិតណាក៏ដោយ។ ប៉ុន្តែភាពទន់ភ្លន់ទាំងនេះ មិនមែនជាលក្ខណៈទន់ជ្រាយ មិនមែនជាចរិកញិកញ៉ក់ឡើយ ប៉ុន្តែ ជាលក្ខណៈ ចេះមើលថែ ចេះយកចិត្តទុកដាក់ ចេះយល់ការ ចាស់ទុំ គាប់ផ្សំជាមួយភាពឯករាជ្យ និង រឹងមាំរបស់អ្នក។
៣. ស្នាមញញឹម
ស្នាមញញឹម ជាភាពទាក់ទាញពិសេសមួយសម្រាប់មនុស្សស្រី ព្រោះស្នាមញញឹមជាសកម្មភាពសាមញ្ញមួយ ដែលអាចទាក់ទាញអារម្មណ៍ មនុស្សជាច្រើន ដោយមិនដឹងខ្លួន។ លើសពីនេះ មនុស្សស្រីដែលមានភាពទាក់ទាញខ្លាំង គឺតែងមានស្នាមញញឹមនៅលើមុខរបស់ពួកគេជានិច្ច។
៤. របៀបដែលអ្នកស្លៀកពាក់
សម្រាប់សម្លៀកបំពាក់របស់អ្នក ត្រូវស្វែងរកពណ៌ដែលត្រឹមត្រូវ ក្នុងការលើកកម្ពស់សម្រស់របស់អ្នក បែបសាមញ្ញតែ ថ្លៃថ្នូរ ព្រោះចំណុចនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យអ្នកមានភាពទាក់ទាញដោយស្ងៀមស្ងាត់ នៅពេលដែលអ្នកជ្រើសរើសសម្លៀកបំពាក់មួយសក្តិសមចំពោះរូបរាងរបស់អ្នក។
៥. ក្លិន
ក្លិន គឺជាចំណុចទាក់ទាញមួយសម្រាប់មនុស្សស្រី ទោះបីជាក្លិនគ្មានរូបរាង ប៉ុន្តែវាជារបស់ម្យ៉ាង ក្នុងការបង្កើនទំនុកចិត្តដល់អ្នក។ ដូចនេះត្រូវ ជ្រើសរើសទឹកអប់ដែលត្រឹមត្រូវសម្រាប់អ្នក ក្លិនស្រាលៗក្រអូប ដើម្បីនាំមកនូវការចាប់អារម្មណ៍ចំពោះខ្លួនឯង និង អ្នកដទៃ។
ភាពស្រស់ស្អាត និងភាពទាក់ទាញ មិនមែនត្រឹមតែរូបរាងប៉ុណ្ណោះទេ ប៉ុន្តែត្រូវ មានជាមួយនឹង ចរិតលក្ខណៈ អាកប្បកិរិយា និង ទម្លាប់របស់អ្នក។ ចំណុចនីមួយៗនេះ ដើរតួជាផ្នែកមួយក្នុងការធ្វើឱ្យអ្នកមានភាពទាក់ទាញ ដូច្នេះ ជាមួយនឹងការនិយាយទាំងអស់ខាងលើ អ្នកអាចស្វែងយល់ពីរបៀបដែលអ្នកអាចមានភាពទាក់ទាញដោយស្ងៀមស្ងាត់បាន។
បញ្ចេញមតិយោបល់