មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺជឿជាក់លើសមត្ថភាពរបស់ពួកគេក្នុងការសម្រេចកិច្ចការ ដើម្បីឈានដល់គោលដៅ និងក្តីស្រមៃក្នុងជីវិតរបស់ពួកគេ។ ទាំងនេះហើយជាមូលហេតុសំខាន់៥ យ៉ាង ដែលមនុស្សមានទំនុកចិត្តខ្ពស់មិនងាយធ្វើ ៖
១. មិនគេចពីបញ្ហា
ចរិតលក្ខណៈច្បាស់លាស់បំផុតមួយរបស់មនុស្សដែលមានទំនុកចិត្តខ្ពស់គឺថា ពួកគេមិនដែលគេចវៀសនៅពេលជួបបញ្ហា ហើយព្យាយាមរៀនពីរបៀបយកឈ្នះលើការភ័យខ្លាចនៃហានិភ័យរបស់ពួកគេផងដែរ។ លើសពីនេះ ពួកគេដឹងថា ដើម្បីឈានទៅមុខបាន ត្រូវតែយកឈ្នះភាពភ័យខ្លាចនៅក្នុងចិត្ត និងដឹងពី ចំណុចខ្វះខាត និងគុណវិបត្តិដែលពួកគេមាន ដើម្បីទៅដល់ចំណុច ដែលពួកគេសមនឹងទទួលបាន។
២. មិនខ្វល់ពីអ្វីដែលអ្នកដទៃគិតចំពោះពួកគេ
មនុស្សដែលមានទំនុកចិត្តខ្ពស់មិនយកពេល និង ខួរក្បាលទៅគិតរឿងឥតប្រយោជន៍នោះទេ ហើយក៏មិនបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងភាពអវិជ្ជមានដោយសារការគិតរបស់អ្នកដទៃដែរ។ ម្យ៉ាងទៀត មនុស្សបែបនេះ តែងតែទទួលយកមតិរិះគន់ ដើម្បីកែលម្អឲ្យពួកគេរីកចម្រើនទៅមុខ ទោះបីជាអាចបាក់ទឹកចិត្តជាញឹកញាប់។
៣. មិនវាយតម្លៃអ្នកដទៃ
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ពួកគេមិនយកពេលទៅវិនិច្ឆ័យលើនរណាម្នាក់ឡើយ ដោយគិតថាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ សូម្បីតែខ្លួនរបស់គេផ្ទាល់។ បន្ថែមពីនេះ ពួកគេមិនមានគំនិត ចង់ទាញអ្នកដទៃឲ្យធ្លាក់ចុះដោយសារតែសម្តី និង ការវាយ តម្លៃពីសំបកក្រៅ ដើម្បីឱ្យខ្លួនមានអារម្មណ៍ល្អឡើយ នេះជាអ្វីដែលពួកគេតេងតែជៀសវាងធ្វើជាទូទៅ។
៤. មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
មនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង គឺ មិនយកខ្លួនទៅប្រកួតប្រជែងជាមួយអ្នកដទៃទេ ប៉ុន្តែ ត្រូវប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯង ដើម្បីឲ្យខ្លួនឯងល្អពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគ្រាន់តែផ្តោតលើខ្លួនឯង និងការងាររបស់ពួកគេ ជំនួសឱ្យការខ្ជះខ្ជាយពេលវេលារបស់ពួកគេទៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដៃ។
៥. មិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាចំពោះអ្វីដែលពួកគេចង់ធ្វើ
មនុស្សដែលមានទំនុកចិត្តខ្ពស់ មិនត្រូវការអនុញ្ញាតឱ្យអ្នកផ្សេងកំណត់នូវអ្វីដែលពួកគេគួរនិងមិនគួរធ្វើឡើយ ព្រោះពួកគេមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯងបាន នេះជាមូលហេតុដែលពួកគេមិនត្រូវការការអនុញ្ញាតពីអ្នកដ៏ទៃ ដើម្បីឈានទៅមុខ និងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ពួកគេ។
បញ្ចេញមតិយោបល់